Blogger Templates January 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Monday, January 28, 2013

លិទ្ធផលនៃការ ម៉ាស្សាមុខដោយដីខ្សាច់



លិទ្ធផលនៃការ ម៉ាស្សាមុខដោយដីខ្សាច់

អង្គារ ៣០ តុលា, ២០១២ ម៉ោង ១០:៥៧
អ្នកស្រី Beauticain Sharon Waldron អាយុ ៣៨ឆ្នាំ បានប្រាប់ដល់អ្នកសារព័ត៌មានថា ក្រោយពីអ្នកស្រី បានទទួល យកនូវកញ្ចប់សេវាកម្ម ថែរក្សាមុខ រយៈពេលពីរអាទិត្យក្រោយមក អ្នកស្រីបានបន្សល់ទុកនៅការឈឺចាប់យ៉ាងខ្លាំង។
អ្នកស្រី Beauticain ត្រូវបាននែនាំឲ្យ ទទួលការព្យាបាលដើម្បី បំបាត់ស្នាមមុននៅ លើផ្ទៃមុខរបស់គាត់ ប៉ុន្ដែមុខរបស់គាត់ បែរជាហើម ហើយឡើងពណ៌ក្រហម អាក្រក់មើល។ មុនពេលអ្នកស្រីទទួលការព្យាបាល ម្ចាស់ហាឯ បានប្រាប់ដល់ អ្នកស្រី Beauticain ថាមានតារាល្បីៗជាច្រើន ដូចជា Gwyneth Paltrow និង Naomi Campbell ក៏បានមកព្យាបាល នៅហាងរបស់គេដែរ ការព្យាបាលម្ដងចំណាយចាប់ពី ៦០ដុល្លារ ទៅ ១៥០ដុល្លារ។
អ្នកផ្ដល់ប្រឹក្សាផ្នែកស្បែក បានបកស្រាយពីមូលហេតុ ដែលបណ្ដាលឲ្យមុខរបស់ អ្នកស្រី Beauicain ប្រែក្លាយទៅជាក្រហមបែបនេះ គឺមកពីកោសិកាស្បែកមុខ របស់អ្នកស្រី Beauicain ដែលងាប់នោះត្រូវបានដុះជូត ហើយកោសិកាថ្មី មិនទាន់ដុះឡើងវិញ នេះជាហេតុដែលធ្វើឲ្យមុខរបស់អ្នកស្រីឡើងក្រហម ប៉ុន្ដែវានឹងវិលត្រលប់ ទៅរកសភាពដើមវិញ ក្នុងរយៈពេលណាមួយ។



ដោយ អៀង
ខ្មែរឡូត

Saturday, January 26, 2013

មហារីកកស្បូន

មហារីកកស្បូន

តើអ្វីទៅជាជំងឺមហារីកកស្បូន? ជំងឺមហារីកកស្បូនគឺជាជំងឺមហារីកកាចមួយដែលកើតនៅលើកស្បូននិង   ផ្នែកស្បូនដែលតភ្ជាប់ជាមួយយោនី។ជំងឺមហារីកកស្បូនច្រើនតែកើតទៅ លើស្រ្តី វយ័ខ្ទង់50ប្លាយឆ្នាំហើយអ្នកជំងឺភាគច្រើនជាក្រុមស្រ្តីដែលរៀបការ មុនអាយុ ផ្ដល់កំនើតកូនមុនអាយុការផ្ដល់កំនើតកូនមានចំនួនច្រើន ឆ្លងវីរុសHP...

មហារីកថ្លើម


មហារីកថ្លើម

តើមហារីកថ្លើមគឺជាអ្វី? មហារីកថ្លើមគឺមានន័យថាវាកើតចេញពីថ្លើមនៃជ ម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើមដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួប...

រមណីដ្ឋានឆ្នេរអូរឈើទាល


តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃ ប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់ ទេសចរណ៍សំរាប់ដើរកំសាន្ត ដែល មានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុង នោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមា...

ស្ពានតេជោមរកត ហៅ កោះពស់

ស្ពានតេជោមរកត ហៅ កោះពស់

ស្ពាន​តេ​ជោ​មរកត ឬ ស្ពាន​កោះពស់ ឆ្លង​សមុទ្រ បាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១១ ក៏ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ត្រូវបាន​ដាក់​បំរាម​បិទ​វិញ​។ ការបិទ​ស្ពាន​កោះពស់​នោះ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ខកចិត្ត និង​រិះគន់ថា ទង្វើ​បែបនេះ​ហាក់បីដូចជា បោកប្រាស់​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពង់តែ​មានការ​ជ្រួលជ្រើម ចង់ឃើញ និង​ចង់​ឆ្លងកាត់​ស្ពាន​ដ៏​អស្ចារ្យ​នោះ​...

ពិធី​បាញ់​សាក​ល្បង​កាំភ្លើង​ធំ

ពិធី​បាញ់​សាក​ល្បង​កាំភ្លើង​ធំដែល​ត្រៀម​បាញ់​ក្នុងពិធី​ដង្ហែ​ព្រះ​បរមរតន​កោដ្ឋ​ចំនួន​១០១គ្រាប់​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ

 
រាជធានីភ្នំពេញ ៖ ស្នូរ​កាំភ្លើង​ធំប្រភេទ​១០៥​មិល្លីម៉ែត្រ​ចំនួន​១០១​គ្រាប់ បាន​ផ្ទុះ​លាន់​ឮ​ឡើង​យ៉ាងកក្រើក ដែល​ជាការ​បាញ់​សាកល្បង​មួយ ដើម្បី​ត្រៀម​បាញ់​នៅក្នុង​ពិធី​ដង្ហែ និងថ្វាយព្រះភ្លើង​ឧទ្ទិស​ដល់​ព្រះ​បរម​រតន​កោដ្ឋ​នា​ពេលខាងមុខនេះ ហើយ​ការបាញ់​សាកល្បង​នេះ បានប្រព្រឹត្ត​ទៅប្រកប​ដោយ​ជោគជ័យ មិន​មាន​បញ្ហា​រអាក់រអួល​ណាមួយ​កើតឡើង​នោះឡើយ ។
 

Wednesday, January 23, 2013

​អគ្គីភ័យ​ឆាប​ឆេះ​តូប និង​ផ្ទះ​នៅ​ផ្សារ​បន្ទាយ​នាង​សរុប​ជា​ទឹក​ប្រាក់​ជិត​១៧​ម៉ឺន​ដុល្លា

​អគ្គីភ័យ​ឆាប​ឆេះ​តូប និង​ផ្ទះ​នៅ​ផ្សារ​បន្ទាយ​នាង​សរុប​ជា​ទឹក​ប្រាក់​ជិត​១៧​ម៉ឺន​ដុល្លា



ខេត្ត ​បន្ទាយ​មានជ័យ៖ បើ​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​នគរបាល​ស្រុក​មង្គល​បូរី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា៖ ការ​កើត​ឡើង​អគ្គីភ័យ​កាល​ពី​វេលា​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣ នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​ទល់​មុខ​ផ្សារ​បន្ទាយ​នាង សរុប​នៃ​ការ​ខូច​ខាត​តូប​លក់​អីវ៉ាន់ និង​ផ្ទះ​ចំនួន​១១​ខ្នង ឆេះ​អស់​ទឹក​ប្រាក់​ដុល្លា​ចំនួន ៥៨.៦២០​ដុល្លា ប្រាក់​ខ្មែរ​ចំនួន ២៨​លាន​រៀល​ប្រាក់​បាត​ចំនួន​២៣៧​ម៉ឺន​បាត មាស​អស់ ៦​តម្លឹង និង​ផ្លាទីន​៦​តំឡឹង​និង​ម៉ូតូ​ចំនួន​២គ្រឿង សរុប​ជិត​១៧​ម៉ឺន​ដុល្លា ។ ជន​បង្ក​ឲ្យ​កើត​ឡើង​ជា​អគ្គីភ័យ​សមត្តកិច្ច​កំពុង​តែ​ស្វែង​រក​ចាប់​ខ្លួន​ ត្រូវ​បាន​ស្គាល់​ឈ្មោះ សេង នួយ នៅ​ភូមិ​ដង​ត្រាង ឃុំ​បន្ទាយ​នាង បាន​ជិៈ​ម៉ូតូ១​គ្រឿង​ម៉ាក​វីវ៉ា​ពណ៌​ស្លែរ មក​ពី​ទិស​ខាង​ត្បូង​រួច​បត់​ឆ្លង​ផ្លូវ​ទៅ​ទិស​ខាង​លិច​បាន​ជ្រុល​ទៅ​បុក​ រាន​លក់​សាំង​របស់​ឈ្មោះ ផាត គ្រា ដែល​បើក​ម៉ូតូ​គេច​រថយន្ត​បណ្តាល​ឲ្យ​ដួល​ហើយ​កំពប់​សាំង​ក្បែរ​ចង្រ្កាន​ ចំហ៊ុយ​ពង​ទា​កូន​ក៏​កើត​មាន​អគ្គីភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ឡើង​ ប៉ុន្តែ​ស្រ្តី​រូប​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ ។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា៖ នៅ​ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះ​គេ​សង្កេត​ឃើញ​មាន​កង​កម្លាំង​នគរបាល​ ស្រុក ខេត្ត ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ត​និង​កម្លាំង​កងរាជ​អាវុធហត្ថ​ស្រុក ខេត្ត​សហការ​ជា​មួយ​ប្រជាពល​រដ្ឋ​ជួយ​អន្តរាគមន៍ និង​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នង​ការដ្ឋាន​ចំនួន​២​គ្រឿង​និង​ រថយន្ត​ដឹក​ទឹក​របស់​ឯក​ជន​១គ្រឿង បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​ប្រើ​រយៈពេល​ពន្លត់​ជិត​១​ម៉ោង​ទើប​ កម្លាំង​អគ្គីភ័យ​បាន​អន់​ថយ​ទៅ​វិញ​រហូត​ដល់​រលត់​ទាំង​ស្រុង​ដោយ​ប្រើ​ ប្រាស់​ទឹក​អស់​ជាង​១០​ឡាន ។
 

បាញ់​៣​គ្រាប់​សម្លាប់​និស្សិត​ពេទ្យ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច​

បាញ់​៣​គ្រាប់​សម្លាប់​និស្សិត​ពេទ្យ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច​

កោះសន្តិភាព | ២៤ មករា ២០១៣
រាជធានីភ្នំពេញ ៖ និស្សិត​ពេទ្យ​ម្នាក់​បានដេក​ស្លាប់​ក្បែរ​ម៉ូតូដែល​ចោរ​២​នាក់​ប្រើ​ កាំភ្លើង​បាញ់​ប្លន់​ចំនួន​៣​គ្រាប់​នៅពេល​ដែល​ជន​រងគ្រោះ​ឈប់​ម៉ូតូ ដើម្បី​បត់​ជើង​តូច​នៅ​ចំណុច​សាលា​ណត​ប្រ៊ីត តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពីវេលាម៉ោង​១២​និង​៤៥​នាទី​រំលង​អធ្រាត្រ​បានចូល​ថ្ងៃទី​២៤ មករា ២០១៣ ។ ទោះ​បីជា​យ៉ាង​ណា​ករណី​បាញ់​មនុស្ស​ដូច​បាញ់​ចាប​ប្លន់​យកម៉ូតូ​ខាងលើ​មិន​ បាន​សម្រេច​នោះ​ទេ ព្រោះ​ជន​រង​
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី ស ខេង ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ពិការ​ភ្នែក និង​គ-​ថ្លង់​

លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី ស ខេង ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ពិការ​ភ្នែក និង​គ-​ថ្លង់​

កោះសន្តិភាព | ២៤ មករា ២០១៣
ខេត្ត ​បាត់​ដំបង ៖ អង្គ​ការ​គ្រួសារ​ថ្មី​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​កម្ម​ករ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៣ មករា មាន​ប្រារព្ធ​ពិធី​សំណេះ​សំណាល និង​ទទួល​ទាន​អាហារ​សាមគ្គី​ជា​មួយ​សិស្ស​ពិការ​ភ្នែក និង​សិស្ស​គ-​ថ្លង់ ក្រោម​អធិ​បតី​ភាព​លោក ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ។ ចូល​រួម​ក្នុង​ពិធី​នោះមាន​លោក​ប្រាជ្ញ ច័ន្ទ អភិ​បាល​ខេត្ត និង​មន្ត្រី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត សរុប​ប្រមាណ​២០០​នាក់ ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

Saturday, January 19, 2013

ការ​ធ្វើ សិក្ខា​សិលា​ស្ដី​អំពី វិជ្ជា​ជីវះ អ្នក​សារ​ពត័មាន

ព្រះរាជាណាច្រកម្ពុជា
 ជាតិ សាសនា ព្រះមហាក្សត្រ
 សាលាបច្ចេកទេសដុនបូស្កូកែប
 ការ​ធ្វើ សិក្ខា​សិលា​ស្ដី​អំពី វិជ្ជា​ជីវះ អ្នក​សារ​ពត័មាន
 នៅ ថ្ងៃ ព្រហស្បត្តិ៏ ទី១០ ខែមករា ឆ្នាំ២០១៣ សាលា​បច្ចេកទេស​ដុន​បូស្កូ​កែប​បាន​ធ្វើ​ សិក្ខា​សិលា ស្ដី​អំពី​វិជ្ជា​ជីវះ​អ្នក​សារ​ពត័មាន។អ្នកសារពត័ មានផលប្រយោជន៏ជាច្រើនសំរាប់សង្គមហើយបានផ្ដល់ពត៏មានបានយ៉ាងឆាប់រហ័ស ជួនទៅដល់ប្រជាពលរដ្ឋ សំរាប់ប្រទេសនីមួយៗ។ហើយការធ្វើសិក្ខានេះអាចផ្ដល់បទពិសោធន៏ខ្ពស់សំរាប់សិស្ស ផ្នែកទំនាក់ទំនងសង្គមដូចរូបនាងខ្ញុំ អោយមានភាពក្លាហាន មុះមុត។ ដើម្បីឲក្លាយជាអ្នកសារពត៏មានដ៏ល្អមួយរូបយើងត្រូវធ្វើតាមទាំ៣ចំនុចដូចខាងក្រោម៖ • ចង់ចេះចង់ដឹង • ស្មោះត្រង់ • ឆ្លាត បើយើងចេះទាំងបីចំនុចនេះទើបយើងក្លាយជាអ្នកសារពត៏មានដ៏ឆ្នើមមួយរូនសំរាប់សង្គមជាតិ។

Tuesday, January 15, 2013

ជីវិតរបស់អ្នកម្ដាយ

ជីវិតរបស់អ្នកម្ដាយ


អ្នក ម្ដាយតែងតែរកគ្រប់វិធីទាំងឡាយដើម្បីបំពេញដំរូវការរបស់កូនកូន អ្នកម្ដាយមិនខ្លាចនឿយហត់អ្វីទាំងអស់ ហើយលោកមើលថែរក្សាកូនតាំងពីបាទជើងក្រហមសូមម្បីតែស្រមមោចវារលើក៏មិនអោយវារលើផង អ្នកម្ដាយមិនខ្លាចនឿយហត់អ្វីទាំងអស់ដើម្បីចង់ឲកូនរបស់ខ្លួនក្លាយជាមនុស្សល្អនៅក្នុងសង្គម អ្នកម្ដាយមិនចង់ឲកូនក្លាយខ្លួនជាក្មេងសេបគប់គ្រឿងញៀននោះទេម្ដាយតែងតែបីបាចថែរក្សាកូនថ្នាក់ ថ្នមកូនខ្លាច់កូនរងារខ្លាច់កូនពិបាក​ ខ្លាច់កូននឿយហត់ខ្លាច់កូនទុក្ខព្រួយ​ ខ្លាច់កូនមិនមានសំភារះប្រើរប្រាស់។ ប៉ុន្តែកូនវិញគិតសំរាប់ម្ដាយដូចជាអ្នកបំរើទៅវិញនៅពេលកូនត្រូការម្ដាយបំពេញគ្រប់អ្វីទាំងអស់។
ខ្ញុំចង់អបអ្នកម្ដាយឲបានយូរ​ខ្ញុំមិនចង់ឲអ្នកម្ដាយឃ្លាតឆ្ងាយពីកូនឡើយ។

Monday, January 7, 2013

ភាពអស្ចារ្យរបស់នារី

ព្រះរាជាណាចក្រកម្ពុជា
ជាតិ​​​​​ សាសនា ព្រះមហាក្សត្រ
ភាពអស្ចារ្យរបស់នារី
នារីគឺជាម្ដាយរបស់ជាតិ ហើយនារីអាចធ្វើអ្វីៗគ្រប់យ៉ាងបានទាំងអស់ មិនថាកិច្ចការធំ​ រឺតូច​ ហើយនារីតែងតែក្លាហានជាងបុរសជានិច្ច នារីមានភារកិច្ចសំខាន់នៅក្នុងសង្គមជាតិទាំមូល មិនថាមានរឿងអ្វីនារីជាអ្នកដោះស្រាយបញ្ហាបានទាំអស់។ នារីអាចធ្វើជាស្រ្តីមេផ្ទះយ៉ាងពិត ប្រាកដ ហើយថែរក្សាក្រុមគ្រួសារយ៉ាងខ្លាំងក្លាថែមទៀត នារីអាចធ្វើការងារគ្រប់ជុំពូក​ មិនខ្លាចពិបាកទេ។ នារីគឺជានារីដែលមិនចេះក្លាចភាពនឿយហត់ ។ យើងទាំងអស់គឺជានារីយើងគួរតែធ្វើអ្វីក៏ដោយត្រូវគិតសិនចាំធ្វើទើបបានជោគជ័យទើបយើងមាន ផល់ល្អ។

​​​​​​​​