Blogger Templates យុវតី​ខ្មែរ​កាន់​តែមាន​អ្នក​ស្លៀកពាក់​ សិច​ស៊ី​ស្រើបស្រាល​ មើលទៅ​គួរ​ឲ្យ​ញាក់សាច់​ ~ Khmer- News For You

Saturday, August 24, 2013

យុវតី​ខ្មែរ​កាន់​តែមាន​អ្នក​ស្លៀកពាក់​ សិច​ស៊ី​ស្រើបស្រាល​ មើលទៅ​គួរ​ឲ្យ​ញាក់សាច់​

រាជធានី​ភ្នំពេញ ៖ យុវតី​នៅ​​ក្នុង​​​សង្គម​​​ខ្មែរ​​​​យើង ​កាន់​​​តែ​​មាន​​​អ្នក​​​ស្លៀក​​ពាក់​ សិច​​​ស៊ី​​​ស្រើប​​ស្រាល​ មើល​​ទៅ​​​គួរ​​​ឲ្យ​​​ញាក់​​សាច់​ ហើយ​​​ការ​​​ស្លៀក​​ពាក់​ ខើច​ខ្លី​​​របៀបនេះ នៅ​​តាម​​​ទី​​ជន​​បទ ​ពុំ​សូវ​​​មាន​​​ទេ តែបើ​​​យើង​​​ក្រឡេក​​មើល ​ទៅតាម​បណ្តា​ប្រជុំជន​ សំខាន់ៗ​ដូចជា​យុវតី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្តង ដែល​មានការ​ស្លៀកពាក់​ខើច​លើ ខើច​ក្រោម​យ៉ាង​សំបូរបែប​។​ 

​ចំពោះ​យុវតី​ដែលជា​សិស្ស​និស្សិត នៅតាម​សាកលវិទ្យាល័យ​មួយចំនួន មាន​ទម្លាប់​ស្លៀក​ខ្លីៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ទៅតាម​គ្នីគ្នា​។ មាន​ភាព​ប្លែក​ភ្នែក​ជាច្រើន​ដូចជា​ពីមុន​អាវ​គេ​សម្រាប់តែ​ពាក់​ប៉ុណ្ណោះ តែ​មក​ពេលនេះ គេ​យក​អាវ​ទៅ​ស្លៀក​ជាមួយ​សំពត់ ឬ​ខោ​ទៅវិញ​។ ការ​ស្លៀកពាក់​ខ្លី​ខើច​លើ ខើច​ក្រោម​ដូច្នេះ គឺ​វា​មិនល្អ​ទេ ព្រោះ​វា​មិនមែនជា​ប្រពៃណី​ខ្មែរ ហើយ​វា​គ្រាន់តែ​ការបង្ហាញ​ខ្លួន​របស់​យុវតី​មួយចំនួន ដែល​គ្មាន​ការ​ខ្មាស់អៀន​ប៉ុណ្ណោះ​។​
ដូច្នេះ​យុវតី​ខ្មែរ​យើង​ដែលមាន​របៀប​គួរតែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ដោយ​មិនត្រូវ​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី​ពេក​ទេ ព្រោះ​វា​អាច​ឲ្យ​ប្រុសៗ​មើលងាយ និង​រិះគន់​ដោយ​មិន​សំចៃមាត់​ឡើយ​។ វា​មិន​គ្រាន់តែ​បានបង្ហាញ​ឲ្យ​ឃើញ​ភាព​ស៊ី​វិ​ល័យ​ប៉ុណ្ណោះ​ទេ ថែមទាំង​បានបង្ហាញ​ភាព​ស្រៀវ​ស្រើប​និង​រំជើបរំជួល​។ ភាព​ស្រៀវ​ស្រើប​បែបនេះ​ជា​ទង្វើ​ដែល​បាន​ប៉ះពាល់​ដល់​ប្រពៃណី​ខ្មែរ​និង​បានបង្ហាញ​នូវ​ច​រឹត​លក្ខណៈ​អសីលធម៌ ដែល​អាច​នាំទុក្ខ​ដល់​ខ្លួនឯង​។​
បញ្ហា​នេះ​ក៏​អាចមាន​ការប៉ះពាល់​ដល់​សតិ​អារ​ម្មរណ៍ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​ការ​ស្លៀកពាក់​ខើច​ខ្លី ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​ស្រើបស្រាល ដែល​អាច​ជំរុញ​ឲ្យ​មាន​អំពើ​ចាប់រំលោភ​សេពសន្ថវៈ​។ ប្រសិនបើ​យុវតី​ខ្មែរ​រៀន​ទម្លាប់​ស្លៀកពាក់​ខ្លី​សមល្មម​នោះ វា​មិនមាន​ការប៉ះទង្គិច​ទៅលើ​វប្បធម៌​ប្រពៃណី​ខ្មែរ​ឬ​នាំ​ឲ្យ​មាន​ផលវិបាក​សម្រាប់​ខ្លួនឯង​នោះទេ​។​
ការ​ស្លៀកពាក់​របៀប​សិច​ស៊ី​របស់​យុវតី​មួយចំនួន ជាពិសេស​សិស្ស​និស្សិត​នោះ គឺ​មើលទៅ​វា​មិន​សមរម្យ​ទេ ព្រោះថា ការ​ស្លៀកពាក់​បែប​ហ្នឹង​វា​ហួសហេតុ​ពេក​។ អ្នក​ដែល​បាន​ស្លៀក​ខ្លីៗ សិច​ស៊ី​ទាំងនោះ នៅពេលដែល​គេ​ជិះ​ម៉ូតូ​ទៅណា​មក​ណា គេ​តែងតែ​យក​អាវ​សម្រាប់​ពាក់ ទៅ​គ្រប​បាំងបិទ​ពីលើ​។ ការបិទបាំង​របៀបនេះ ជូន​កាល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នកដទៃ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាយថាហេតុ​៕
Wat 546134383 Wat 9295328_n Wat 5290036_n

0 comments:

Post a Comment