Blogger Templates រថយន្ត​​កាមរី​បាឡែន​​ពណ៌ស្ករ ស៊េរី​ទំនើប​មួយ​គ្រឿង​​ជិះ​គ្នា​៥​​នាក់ ~ Khmer- News For You

Tuesday, February 12, 2013

រថយន្ត​​កាមរី​បាឡែន​​ពណ៌ស្ករ ស៊េរី​ទំនើប​មួយ​គ្រឿង​​ជិះ​គ្នា​៥​​នាក់

ខេត្ត​ប៉ៃលិន ៖ រថយន្ត​​កាមរី​បាឡែន​​ពណ៌ស្ករ ស៊េរី​ទំនើប​មួយ​គ្រឿង​​ជិះ​គ្នា​៥​​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​​បើក​បរ​ដោយ​យុវជន​ម្នាក់​​ក្នុង​ល្បឿន​លឿន​​ពេក​​ ត្រង់​ចំណុច​ផ្លូវ​​​កែង​​ក្រឡាប់​​ជា​ច្រើន​ត្រឡប់​ធ្លាក់​ចូល​ទៅ​ ក្នុងស្នាម​ភ្លោះ បណ្តាល​ឱ្យ​របួស​​ធ្ងន់​ចំនួន​២​នាក់​ ស្រាល​ម្នាក់​ និង​អត់​របួស​​ចំនួន​២​នាក់ ចំណែក​រថយន្ត​​រងការ​​ខូច​ខាត​ជាង​៧០% ។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​១​រសៀល​​ថ្ងៃទី​​១២ កុម្ភៈ ២០១៣ លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៥៩ ត្រង់​ចំណុច​​បន្ទាយ​ទាហាន​​ស្រែម្អម ​​ក្នុង​ភូមិ​ភ្នំ​ស្ពង់ ស្រុក​សាលា​ក្រៅ ។
​ជន​រងគ្រោះ ១-ឈ្មោះ​​វ៉េត ​ឆវ័ន្ត ភេទប្រុស អាយុ​​២១​ឆ្នាំ ជា​សិស្ស​រង​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ ជាអ្នក​បើក​​​​រថយន្ត រស់​នៅ​ភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ២-ឈ្មោះ​នន់ ចន្នី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​បុគ្គ​លិក​​កាស៊ីណូ​​ រង​របួស​ធ្ងន់​បែក​ក្បាល រយះ​ដៃ​ជើង​ដេរ​អស់​ជា​ច្រើន​ថ្នេរ​ រស់​នៅ​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំរៀង ​ខេត្តបាត់ដំបង ៣-ឈ្មោះ​យិន ​ចន្ថា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ​ជា​កសិ​ករ​ របួស​ស្រាល​ រស់​​នៅភូមិ​ស្វាយ ​ឃុំ​បឹង​រាំង ​ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង ​៤-ឈ្មោះ​ស្រីពៅ អាយុ​​១៨​ឆ្នាំ ​ជា​កសិ​ករ​  និង​៥-ឈ្មោះ​​ឈឿន ស៊ីយ៉េត ភេទប្រុស អាយុ​២០​ឆ្នាំ​ ទាំង​២​នាក់​នេះអត់​រង​របួស ​រស់​នៅភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ​ស្រុក​កំរៀង ៕

0 comments:

Post a Comment