Blogger Templates ព​វាយ​សំពងនឹង​អាក​​រ​​សម្លាប់​​​យ៉ាង​ឃោរឃៅ​បំផុតមុន​នឹង​ដុត​ខ្ទម​ចោល ។ ​អំពើ​ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​នេះ​​​បាន​កើត​ឡើង​​កាលពី​ ~ Khmer- News For You

Thursday, February 14, 2013

ព​វាយ​សំពងនឹង​អាក​​រ​​សម្លាប់​​​យ៉ាង​ឃោរឃៅ​បំផុតមុន​នឹង​ដុត​ខ្ទម​ចោល ។ ​អំពើ​ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​នេះ​​​បាន​កើត​ឡើង​​កាលពី​


ខេត្ត​សៀមរាប ៖ សមត្ថកិច្ច​ស្រុក​ជីក្រែង​បាន​ឱ្យ​ដឹង​​ថា​ ​​​មនុស្ស​ស្រី​-​ប្រុសពីរ​នាក់​បងប្អូន ​ដែរ​​​ជា​ម្ចាស់​ចំការ​ឈូ​ក​​មួយ​នៅ​តំបន់​មាត់បឹង​ទន្លេ​សាបត្រូវ​បាន​ជន​មិនស្គាល់​អត្ដសញ្ញាណ​​​មួយ​​ក្រុមធ្វើ​សកម្មភាព​វាយ​សំពងនឹង​អាក​​រ​​សម្លាប់​​​យ៉ាង​ឃោរឃៅ​បំផុតមុន​នឹង​ដុត​ខ្ទម​ចោល ។ ​អំពើ​ឃាតកម្ម​ដ៏​ព្រៃ​ផ្សៃ​នេះ​​​បាន​កើត​ឡើង​​កាលពី​វេលាម៉ោងប្រមាណ១០យប់ថ្ងៃ​ទី ១២ កុម្ភៈ​​ ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន កំពុង​ដេក​នៅ​ក្នុង​ខ្ទម​ចាំចំការ​ឈូក​របស់​ខ្លួននៅ​ចំណុច​​ត្រ​ពាំង​​​ដងរែក ស្ថិត​ភូមិ​ចែក​ខ្សាច់ ក្រោម ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង។
ទាក់ទិន​ទៅ​នឹង​អំពើ​មនុស្សឃាត​នេះ​លោក​អនុ​សេនីយ៍​​​ឯក ន ភ័​ស្ដ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជីក្រែង​បាន​ថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ​​ថា​ ករណី​នេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំ​ហាន​ដំបូង​ថា​ជា​រឿង​​​គំនុំក្នុង​ការ​នេ​សាទ​​ត្រី ហើយ​ឃាតក​រ​អាចមាន​គ្នា​ចាប់ពី​២នាក់​ឡើង​ទៅ​ទើប​អាច​ធ្វើ​សក​មម្ម​ភាព​ដ៍​សាហាវ​បែប​នេះ​បាន ​។
លោក​បាន​បញ្ចា​ក់ថា ជន​រង​គ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ទាំង​ពីរ​នាក់​បងប្អូន​គឺ​​បុរស​ជាបង​​​ឈ្មោះ​ឈៀង សុខ ​អាយុ៣១ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ​​ឈៀង ជា អាយុ១៨ឆ្នាំ ​​ត្រូវ​បាន​ក្រុម​ឃាតក​រ​វាយនឹង​ដំបងរួច​អា​ក​​សម្លាប់​​បណ្ដាល​ឱ្យ​រយះ​​នឹង​ជាំ​យ៉ាងដំណំ ព្រមទាំង​មាន​ឈាម​ប្រឡាក់​ជោក​ជាំ​​ផង​​ដែរ ​​។
លោក​បាន​បញ្ចា​ក់​​​​​ថា​ «​ក្រុម​ឃាត​ករ​​​ទំនង​ជា​​មាន​គំនុំ​ជាមួយ​បង​-​ប្អូន ជន​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ​កាលពីមុន ​ទើប​នៅ​យប់​នោះ​ពួក​គេ​បាន​រៀបចំ​គម្រោងការ​សម្លាប់​​រួច​ដុត​​ខ្ទម​នោះ​ចោល​ដោយបាន​​​បន្សល់​ទុក​នូវ​វត្ថុ​តាង​ធ្វើ​សកម្មភាព​មួយ​ចំនួនរួម​មាន​ដំបង ឈើ ច្រ​វ៉ា​ក់ ផង​ដែរ»​។
ចំណែក​លោក​អនុ​សេនីយ៍​​ឯ សុខ សុទ្ធា​វុ​ធ អធិការរង​នគរបាល​ស្រុក​ជីក្រែងទទួលបន្ទុក​ព្រហ្មទណ្ឌបាន​ថ្លែង​ថា នេះ​ជា​អំពើ​ឃាត​កម្មដ៏​​​យង់​​ឃ្នង​ដែល​ពុំ​ធ្លាប់​កើត​មាននៅ​ក្នុង​មូល​ដ្ឋា​ន ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយ​​​នេះ​ ​។
លោក​បាន​បន្ថែម​ថា សកម្មភាព​​នេះ​​បង្ក​ឡើង​​ដោយ​មនុស្ស​ជា​ក្រុមដើម្បី​សម្លាប់​​ជន​រង គ្រោះ​ឱ្យ​ខាន​តែ​បាន ដោយ​ក្នុង​នោះ​មិនមែន​ជា​អំពើ​ប្លន់ ឬ​រំលោភ​សេព​ស​ន្ថ​វៈនោះ​ទេ ។ លោក​បាន​បន្ថែម​ថា ថ្វីបើ​យើង​នៅ​មិន​ទាន់​បាន​កំណត់​មុខសញ្ញា​​ក្រុម​ជន​ដៃដល់​ក៏ដោយ ក៏​​​ពេល​នេះ​សមត្ថកិច្ច​បាន​កំពុង​ប្រឹងប្រែង​ស៊ើបអង្កេត​ប្រកប​ដោយ​​ការ​​ទទួលខុសត្រូវ ដើម្បី​តាម​ប្រ​មា​ញ់​បក្សពួក​ឃាតក​រ​​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឱ្យ​ខាន​តែ​បាន ។
សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​សាក​សព​ជន​រងគ្រោះ​ក្រុម​អ្នក​​តាមដាន​ពីបញ្ហា​​សង្គម​បាន​លើ​ក​​​​ឡើង​ថា ​បច្ចុប្បន្ន​មនុស្ស​មួយចំនួន​កំពុងតែ​បោះ​បង់​ចោល​នូវ​ការសន្សំ​កុសល ​ហើ​យ​បែរ​ជា​ប្រព្រឹត្ត​នូវអំពោះ​បាប​កម្ម​ទៅ​វិញ ​។ ​ការ​លើ​ក ឡើង​​បែ​ប​នេះខណៈ​សង្កេត​ឃើញ​អំពើ​កាប់​សម្លាប់​ លួច ឆក់ ​ប្លន់ ​បាន​កើតឡើង​ជា​ច្រើន​ករណី​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នា​រយៈ​ពេ​ល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយនេះ ។ ចាប់​តាំង​ពី​ឆ្នាំ​២០១១ រហូត​មក​មាន​អំពើ​ឃាត​កម្ម​ដោយ​ឃោរ​​​ឃៅ​ធំៗ​​ជាច្រើន​ករណី​នៅខេត្ត​សៀម​រាប​​ជាស្តែង​ករណីសម្លាប់​ដោយ​អាក​ ​និងរំលោភ​ទៅលើ​​ក្រុម​ស្ត្រី​​៣​ករណី​មាន​​​​លក់​គ្រឿង​ទេស ​​នៅ​ខាង​ក្រោយ​សាលារៀន​ស្វាយ​ក្នុងភូមិវត្ត​ស្វាយ ​សង្កាត់​សាលា​កំរើក ​។ សម្លាប់​និស្សិត​ស្រី​​នៃ​សាកល​វិទ្យាល័យ​បៀល​ប្រាយ ​និងទី​៣​ករណី​ឃាត​កម្ម​​ដោយ​វាយ​ដំអាក​ ​រំលោភ​ទៅ​លើ​ក្រុម​​គ្រួសារ​ស្ត្រី​មេម៉ាយ​ថៅ​កែ​សិប្ប​កម្ម​ផលិត​ទឹក​បរិសុទ្ធ​យីហោ​«​ប៉ៃលិន»​នៅ​ភូមិចុង​កៅស៊ូ ​សង្កាត់​​ស្ល​ក្រាម ​ក្រុងសៀម​រាប ​។ ​ដោយឡែក​នៅ​ក្នុង​រយៈ​ពេល​ជាងមួយ​ខែ​ចុង​ក្រោយ​ក្នុងឆ្នាំ​២០១២នេះគេ​​ឃើញ​មានអំពើ​ឃាត​កម្ម​យ៉ាង​តិច​៣ករណី​ដែរ ​​បាន​កើតឡើង​នៅ​លើ​ទឹក​ដី​ខេត្ត​ប៉ូល​នៃវិស័យ​​​​ទេសចរណ៍​មួយ​នេះ ​ជាក់ស្តែង​​កាល​ពី​អំឡុងខែ​ឧសភា​កន្លង​ទៅស្ត្រី​ម្នាក់​ត្រូវ​បាន​​ឃាត​ករ​​រឹក​ក​រួចរំលោភ​នៅ​ស្រុក​សូទ្រ​​​និគមន៍​ ។ នៅថ្ងៃទី​៣១ ឧសភា ​ស្ត្រីបម្រើ​ការ​នៅ​ក្លិប​​រាត្រី​​កោណ​ម្នាក់​ក៏​ត្រូវ​បានឃាត​ករ​​សម្លាប់​ដោយ​​​រឹក​ក​នឹងខ្សែ​ក្រវាត់​នៅ​ក្នុង​បន្ទប់ជួល​ក្នុ​ង​​សង្កាត់​ស្វា​យដង្គំ ​និងការ​ប្រទះ​ឃើញ​សព​បុរស​មិនស្គាល់​អត្ត​សញ្ញាណ​ម្នាក់ហើយ​ស្អុយ​អណ្តែង​ទឹក​ស្ទឹង​ប្រវត្តិសាស្ត្រ​​សៀម​រាប ​ភូមិ​សាស្ត្រ​ភូមិ​ប្រិយ ​ឃុំ​ខ្នាសណ្តាយ ​​ស្រុកបន្ទាយ​ស្រី ​ជាប់​ព្រំប្រទល់​ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គរធំ ។ ដោយ​ឡែក​នៅដើមឆ្នាំ​២០១៣ នេះ ​គឺអំពើ​ឃាត​កម្ម​អាក​ជនរងគ្រោះ​ពីរនាក់​បងប្អូន​នៅ​ស្រុក​ជីក្រែង​នេះតែម្តង ៕

0 comments:

Post a Comment