រដ្ឋមន្ត្រីអប់រំអាល្លឺម៉ង់លោកស្រីANNETTE
SCHAVAN កាលពីថ្ងៃទី៩ កុម្ភៈ
បានដាក់ពាក្យសុំលាលែងចេញពីតំណែងដោយសារមានបញ្ហាចោទរឿង
និក្ខេបបទយកសញ្ញាបត្របណ្ឌិតរបស់លោកស្រី ។លោកស្រីANNETTE
SCHAVAN
ជាមនុស្សជំនិតម្នាក់របស់អធិការបតីអាល្លឺម៉ង់លោកស្រី
អេនហ្សឺឡាម័រកែល ។
ការសុំលាលែងរបស់លោកស្រីពិតជាការប៉ះពាល់ធ្ងន់មួយដល់
លោកស្រីម័រកែលដែលប៉ុនប៉ងកាន់តំណែងអាណត្តិទី៣មួយទៀត ។
លោកស្រីមានប្រសាសន៍ថា
បានយល់ស្របតាមការសុំលាលែងរបស់លោកស្រីSCHAVAN
ទាំងទើសទ័លបំផុតក្រោយពីលោកស្រីបាត់បង់កាលពីថ្ងៃទី៥
កុម្ភៈ នូវសញ្ញាបត្របណ្ឌិតសាកលវិទ្យាល័យDUSSEDORF
ភាគខាងលិចអាល្លឺម៉ង់ដោយលោកស្រីទទួលការចោទប្រកាន់ថា
លោកស្រីបន្លំពេលសរសេរនិក្ខេបបទយកបណ្ឌិតខាងទស្សនវិជ្ជា ។
លោកស្រីSCHAVAN និយាយថា
លោកស្រីនឹងមិនទទួលយកការសម្រេចចិត្តដកហូតសញ្ញាបត្រនោះ
រួចនឹងដាក់ពាក្យប្តឹង ។
រដ្ឋមន្ត្រីវប្បធម៌ និងវិទ្យាសាស្ត្រចប់អាណត្តិនៃរដ្ឋBASSE-SAXE របស់អាល្លឺម៉ង់លោកស្រីJOHANNA WANTA នឹងឡើងជំនួសលោកស្រីSCHAVAN ជារដ្ឋមន្ត្រីអប់រំ ។
រដ្ឋមន្ត្រីវប្បធម៌ និងវិទ្យាសាស្ត្រចប់អាណត្តិនៃរដ្ឋBASSE-SAXE របស់អាល្លឺម៉ង់លោកស្រីJOHANNA WANTA នឹងឡើងជំនួសលោកស្រីSCHAVAN ជារដ្ឋមន្ត្រីអប់រំ ។
លោកស្រីSCHAVAN
ជារដ្ឋមន្ត្រីទី២នៃរដ្ឋាភិបាលរបស់លោកស្រីម័រកែលដែលសុំលា
លែងដោយសារបញ្ហាសញ្ញាបត្រ ។
រដ្ឋមន្ត្រីការពារប្រទេសលោកKARAL THEODOR ZU GUITENBERG
បានសុំលាលែងកាលពីឆ្នាំ២០១១ ក្រោយរកឃើញថា
មួយផ្នែកនៃនិក្ខេបបទបណ្ឌិតរបស់លោកត្រូវបានចម្លងគេ ៕
0 comments:
Post a Comment