ខេត្តពោធិ៍សាត់ ៖ សន្តិសុខក្រុមហ៊ុនម្នាក់បាន
លួចគ្រឿងអលង្ការបស់ថៅកែហើយមកលាក់ខ្លួននៅខេត្តពោធិ៍សាត់
ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដឹង
និងឃាត់ខ្លួនកាលពីថ្ងៃទី៨ កុម្ភៈ
វេលាម៉ោង៤រសៀលនៅក្នុងផ្ទះសំណាក់យិនស៊ិនថ្មី
ស្ថិតក្នុងថ្នល់បំបែកសង្កាត់រលាបក្រុងពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រីស៊ឹង សុភ័ក្ត្រ
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល
ខេត្តពោធិ៍សាត់ឱ្យដឹងថា
កាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៥ កុម្ភៈ
សន្តិសុខក្រុមហ៊ុនស្តារលក់ត្បូង
និងគ្រឿងអលង្ការដែលមានទីតាំងនៅភូមិសាលាកន្សែង
សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
បានចម្លងសោរលួចយកគ្រឿងអលង្ការបស់ថៅកែអស់មួយចំនួនធំ
រួចហើយគេចខ្លួនបាត់ ។
ភ្លាមៗនោះប៉ូលិសព្រហ្មទណ្ឌខេត្តសៀមរាបចាប់បានដោយសហការ
ជាមួយប៉ូលិសព្រហ្មទណ្ឌគ្រប់ខេត្ត-ក្រុងដើម្បីស្វែងរកចោរ
លួច ។
លុះមកដល់ថ្ងៃទី៨ កុម្ភៈ
វេលាម៉ោង៤ល្ងាចទើបឃាត់ខ្លួនបាននៅផ្ទះសំណាក់យិនស៊ិន
ថ្មីបន្ទប់លេខ១៥ សង្កាត់រលាប ក្រុងពោធិ៍សាត់។
ចោរលួចដែលឃាត់ខ្លួននោះឈ្មោះសន សឿន ហៅថៃ ថុល ភេទប្រុស
អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅស្រុកលើកដែកខេត្តកណ្តាល
មកធ្វើសន្តិសុខឱ្យក្រុមហ៊ុនស្តារលក់គ្រឿងអលង្ការនៅសៀមរាប
៕

0 comments:
Post a Comment