Blogger Templates ​ស្ត្រី​ម្នាក់​ដែល​​អះអាង​ថា​ខ្លួន​រវល់​តែ​ទាញ​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ ពាក់​ឱ្យ​កូន​ស្រី ទើប​​បាន​បើក​រថយន្ត​ឡិចស៊ីស ~ Khmer- News For You

Monday, February 25, 2013

​ស្ត្រី​ម្នាក់​ដែល​​អះអាង​ថា​ខ្លួន​រវល់​តែ​ទាញ​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ ពាក់​ឱ្យ​កូន​ស្រី ទើប​​បាន​បើក​រថយន្ត​ឡិចស៊ីស

រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ដែល​​អះអាង​ថា​ខ្លួន​រវល់​តែ​ទាញ​ខ្សែ​ក្រវាត់​សុវត្ថិ​ភាព​ ពាក់​ឱ្យ​កូន​ស្រី ទើប​​បាន​បើក​រថយន្ត​ឡិចស៊ីស RX300 ពណ៌ខ្មៅ ​​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន ​​ទៅ​បុក​របង​ថ្ម​របស់​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ បាក់​កាល​ពីវេលា​ម៉ោង​១​និង​៣៥​នាទី​​​រំលង​អធ្រាត្រ​ឈាន​​​ចូល​ថ្ងៃទី​២៦ កុម្ភៈ ​២០១៣ ​តាម​ប​ណ្តោយ​ផ្លូវ​លេខ​២០០៤ ​ទល់​មុខ​ផ្ទះ​សំណាក់​លឹម ហេង ក្នុងសង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែនជ័យ ។
ស្រ្តីដែលបើករថយន្តឡិចស៊ីស RX300 ពណ៌ខ្មៅ បង្កហេតុខាងលើឈ្មោះស៊ីណា អាយុ២៨ឆ្នាំ ជាម្ចាស់ហាងម៉ាស្សា​មួយ ​ស្នាក់​នៅ​ក្នុង​សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ បានឲ្យដឹងថា មុនពេលកើត​ហេតុ​គាត់បាន​បើករថយន្តចេញពីភោជនីយដ្ឋាន​មួយដឹក​កូនស្រី​របស់​ គាត់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើដំណើរតាមផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើត​ហេតុកូនស្រីតូច​របស់គាត់បាន​ដេក​លក់ឃើញ​ដូច​នោះ​គាត់ ​បាន​ទាញ​ខ្សែ​ក្រវាត់សុវត្ថិភាពពាក់ឲ្យកូន​ ព្រោះខ្លាចកូនស្រីរបស់គាត់ធ្លាក់ពី​លើកៅអីរថយន្ត ទើបរេ​ចង្កូត​ទៅ​​បុករបងថ្មរបស់​កង​ពល​តូចដឹកជញ្ចូនលេខ៩៩ ចំពី​មុខ​ពេញទំហឹង បណ្តាល​​ឱ្យ​បាក់ធ្លាយ។ តែសំណាងល្អគាត់និង​កូនស្រីតូចមិន​មានរង​របួសទេ ដោយគ្រាន់តែ​ខូចខាត​រថយន្ត​មួយ​កំណាត់មុខប៉ុណ្ណោះ៕ទិដ្ឋភាពនៅ​កន្លែងកើតហេតុ

0 comments:

Post a Comment