នៅពេលបុណ្យចូលឆ្នាំម្តងៗ អ្នកជំនួញមួយចំនួនបានលក់បញ្ចុះតម្លៃដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ប៉ុន្តែអាជីករលក់សេវាកម្មនិងលក់ផលិតផលផ្សេងទៀតបែរជាដំឡើងថ្លៃទៅវិញ។តើការដំឡើងថ្លៃទំនិញឬសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរជាកំហុសដែរឬទេ?
នៅមុនពេល និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គេសង្កេតឃើញក្រុមហ៊ុនលក់សម្ភារៈប្រើប្រាស់មួយចំនួនធំបានប្រកាសលក់បញ្ចុះតម្លៃយ៉ាងច្រើន។ កន្លែងខ្លះប្រកាសបញ្ចុះតម្លៃ
២០ភាគរយ កន្លែងខ្លះទៀត ៥០ភាគរយ រីឯកន្លែងខ្លះទៀត ប្រកាសបញ្ចុះតម្លៃដល់ទៅជាងពាក់កណ្តាលក៏មានដែរពីព្រោះ ពួកគេចង់បោសសម្អាតបាតឃ្លាំងចោល។
ការប្រកាសបញ្ចុះតម្លៃពីសំណាក់ពាណិជករទទួលបានការអបអរសាទរពីសំណាក់អតិថិជនពីគ្រប់មជ្ឈដ្ឋាន។ និយាយអោយចំមានន័យថា គ្មានអតិថិជនណាម្នាក់ជំទាស់ទៅនឹងការបញ្ចុះតម្លៃទេ។ ប៉ុន្តែនៅពេលដែលពាណិជ្ជករឬអាជីករដំឡើងថ្លៃវិញ ពេលនោះ ប្រតិកម្មបានកើតឡើងភ្លាមៗនិងជាហូរហែរតែម្តង។
ជាក់ស្តែង ក្នុងមុនពេល និងពេលបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ អ្នកប្រើប្រាស់សេវាដឹកជញ្ជូន អ្នកប្រើប្រាស់សេវាហូបចុក សេវាស្នាក់នៅ នៅតាមរមណីយដ្ឋានផ្សេងៗបានរអ៊ូរទាំគ្រប់គ្នាពីការកើនឡើងនៃតម្លៃសេវាកម្ម និងតម្លៃទំនិញ។
តើការដំឡើងថ្លៃទំនិញ និងសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរជាកំហុសដែរឬទេ? មានទស្សនៈទានពីរផ្ទុយគ្នាទាក់ទងទៅនឹងការដំឡើងថ្លៃទំនិញ និងសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរនេះ។ មតិទីមួយ បានរិះគន់យ៉ាងខ្លាំងចំពោះការដំឡើងថ្លៃនៅពេលបុណ្យប្រពៃណីរបស់ខ្មែរយ៉ាងដូច្នេះ។ ពួកគេរិះគន់ពីព្រោះថា ពេលវេលាបុណ្យប្រពៃណីជាតិរបស់ខ្មែរ ខ្មែរមិនគួរកោរគ្នាឯងទេ។
ផ្ទុយទៅវិញ អ្នកលក់សេវាកម្ម ឬទំនិញគួរលក់បញ្ចុះតម្លៃ ឬលក់ក្នុងតម្លៃដដែលជាការប្រសើរជាង។ ការរក្សាតម្លៃដដែលអាចអនុញ្ញាតអោយអ្នកជំនួញទទួលបានផលប្រយោជន៍ពីរយ៉ាង។ ទីមួយ ទទួលបានការលក់កាន់តែច្រើន ហើយប្រាក់ចំណេញក៏នឹងកើនដែរ និងទីពីរ ការរក្សាតម្លៃ ឬការបញ្ចុះតម្លៃនៅពេលមានពិធីបុណ្យធំម្តងៗយ៉ាងដូច្នេះគឺជាពេលវេលាដែលអ្នកជំនួញអាចធ្វើការផ្សព្វផ្សាយទីតាំង ឬផលិតផលរបស់ខ្លួនទៅដល់មនុស្សកាន់តែច្រើន។
មតិទីមួយដដែលបានអត្ថាធិប្បាយថា ការដំឡើងថ្លៃសេវាកម្មឬទំនិញនៅពេលបុណ្យទានធំៗជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរ គឺជាការបន្ទុចបង្អាក់កំណើនទេសចរក្នុងស្រុក។ ប្រសិនបើអ្នកផ្តល់សេវាកម្ម និងផ្តល់ទំនិញសម្រេចចិត្តរក្សាតម្លៃដដែល ហើយផ្តល់សេវាអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ពេលនោះ អ្នកផ្គត់ផ្គង់ពិតជានឹងទទួលបានប្រាក់ចំណូល និងចំណេញបន្ថែមទៀតជាក់ជាពុំខាន។
ប៉ុន្តែសម្រាប់មតិទីពីរវិញ ការដំឡើងថ្លៃទំនិញឬសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរ ឬក្នុងឳកាសផ្សេងៗទៀតគឺជារឿងធម្មតារបស់អាជីករពាណិជ្ជករ។ ម៉្យាងវិញទៀត ការដំឡើងថ្លៃនៅក្នុងពេលនេះគឺមិនមែនជារឿងខុសច្បាប់ទេ។ ផ្ទុយទៅវិញ វាជារឿងស្របទៅនឹងពេលវេលា និងលក្ខខណ្ឌចាំបាច់តម្រូវអោយធ្វើ។ មានមូលហេតុពីរយ៉ាងធំៗដែលជំរុញអោយអ្នកជំនួញដំឡើងថ្លៃទំនិញ និងសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរ។ ទីមួយ គឺដោយសារ ការផ្គត់ផ្គង់មានចំនួនតិចជាងតម្រូវការ។
នេះគឺជារឿងធម្មតាសុទ្ធសាធដែលកើតឡើងនៅដំណើរការជំនួញ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែវាក៏មានផងដែរនៅក្នុងប្រទេសផ្សេងៗមួយចំនួនទៀតនៅលើពិភពលោក។ សម្រាប់ករណីជាក់ស្តែងនៅក្នុងប្រទេសកម្ពុជានៅពេលបុណ្យចូលឆ្នាំខ្មែរនេះ តម្លៃសេវាកម្មដឹកជញ្ជូនត្រូវតែឡើងថ្លៃពីព្រោះចំនួនរថយន្តដឹកជញ្ជូនមនុស្សចេញពីទីក្រុងទៅកាន់ខេត្តផ្សេងៗមានចំនួនតិចជាងចំនួនមនុស្សដែលសម្រុកចេញពីទីក្រុង។
មូលហេតុទីពីរដែលជំរុញអោយទំនិញ និងសេវាកម្មមួយចំនួនត្រូវបង្ខំចិត្តដំឡើងថ្លៃដែរនោះ គឺដោយសារ កម្មករ និងយោជិតមួយចំនួនបន្តធ្វើការនៅថ្ងៃឈប់សម្រាករបស់ជាតិ ក្នុងខណៈពេលដែលមនុស្សផ្សេងទៀតភាគច្រើននាំគ្នាដើរកម្សាន្ត។ កម្មករ និយោជិតដែលបន្តធ្វើការនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីម្ចាស់អាជីកវកម្ម។ ដោយផ្អែកលើការចំណាយបន្ថែមសម្រាប់កម្មករ និយោជិតនេះហើយ ទើបទំនិញ ឬសេវាកម្មមួយចំនួនត្រូវបានគេដំឡើងថ្លៃនៅពេលបុណ្យចូលឆ្នាំខ្មែរនេះ។
សរុបសេចក្តីមកវិញ ការសម្រេចចិត្តដំឡើងថ្លៃ ឬបញ្ចុះតម្លៃទំនិញ ឬសេវាកម្មនៅពេលបុណ្យចូលឆ្នាំខ្មែរ គឺជាសិទ្ធរបស់ពាណិជ្ជករម្នាក់ៗ។ ផ្អែកលើច្បាប់ពាណិជ្ជកម្ម ក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី គ្មានអាជ្ញាធរមានសមត្ថកិច្ចណាអាចមករារាំងឬហាមឃាត់ការដំឡើងថ្លៃសេវាកម្មឬទំនិញបានឡើយ។ អាជ្ញាធរអាចត្រឹមតែធ្វើការអំពាវនាវ ឬអង្វរករដល់ពាណិជ្ជករកុំអោយដំឡើងថ្លៃតែប៉ុណ្ណោះ៕

0 comments:
Post a Comment