ភ្នំពេញ ៖ ក្រោយពីសារព័ត៌មាន ក៏ដូចជាទូរទស្សន៍ នៅក្នុងស្រុកមួយចំនួន បានចាក់ផ្សាយ ព័ត៌មានដែលបញ្ជាក់ពី
សពស្រ្តីម្នាក់ ត្រូវគេយកខ្សែរឹតក
សម្លាប់ច្រកបាវ ដឹកតាមរថយន្ត មកទម្លាក់ចោល នៅក្នុងប្រឡាយ ស្ថិតភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១០ និង
២០នាទី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកនេះ
នៅព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ នេះ
ឪពុក-ម្តាយរបស់សពស្ត្រីរងគ្រោះខាងលើ បានចេញមុខ មកបំភ្លឺពី អត្តសញ្ញាណ កូនស្រីរបស់ខ្លួន ដែលត្រូវគេសម្លាប់ ។
ស្រី្តឈ្មោះ ហាន់ ស៊ីណា
ត្រូវជាម្តាយរបស់សពស្រ្តី ដែលគេសម្លាប់ បាននិយាយរៀបរាប់
នៅចំពោះមុខសមត្ថកិច្ច ទាំងទឹកភ្នែកហូររហាមថា សពកូន ស្រីរបស់គាត់មានឈ្មោះ ម៉ៅ ណាផា អាយុ ២១ ឆ្នាំ មុខរបរ
ជាកម្មការិនីរោង ចក្រ មានស្រុកកំណើត
នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ស្រី្តដដែល បានរៀប រាប់បន្តថា កាលពីវេលាម៉ោង ១២ ថ្ងៃត្រង់
ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក
កូនស្រីរបស់គាត់ បាន ជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1H-8310 ចាកចេញពីផ្ទះបាត់ រហូត ទាល់តែដល់ម៉ោង
១១ ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣
ទើបរូបគាត់បានទទួលព័ត៌មាន
តាមគេហទំព័រ សារព័ត៌ មានផ្សេងនៅក្នុងស្រុក ដែលបានចុះផ្សាយ
ពីភិនភាគ ដែលឃាតក សម្លាប់ច្រកបាវ យកមកទម្លាក់ចោល នៅក្នុង ប្រឡាយ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ។ ភ្លាមៗស្រី្តជាម្តាយ និងក្រុមគ្រួសារផ្សេងទៀត បានស្វាត់ ស្វែងចេញពី ស្រុកកំណើត ឆ្ពោះមករាជធានីភ្នំពេញ
ដើម្បីមើលភិនភាគដែលសារព័ត៌មានបានចុះផ្សាយ ខណៈមកដល់វត្ត
ដែលតំកល់សព ស្រ្តីជា ម្តាយបានឃើញសពកូនស្លាប់យ៉ាងអាណោចអាធ័ម ក៏បានយំសោកបោកខ្លួន នៅចំពោះ មុខសមត្ថកិច្ចហើយនិយាយថា សពនេះគឺជាកូនស្រីរបស់ខ្ញុំ ។
ក្រោយពីម្តាយ
របស់សពដែលគេសម្លាប់ ច្រកបាវយកទម្លាក់ចោល និយាយរៀបរាប់រួមមកនោះ
សមត្ថកិច្ចជំនាញ បានអញ្ចើញម្តាយ និងឪពុករបស់ សពស្រ្តីរងគ្រោះ មកឆ្លើយបំភ្លឺ ដើម្បីស្រាវជ្រាវពីមុខសញ្ញា
ដែលបណ្តាលឲ្យ កូន
ស្រីរបស់គាត់ត្រូវគេសម្លាប់ ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា សពស្រ្តីខាងលើនេះ ស្លាប់ដោយសាររឿងគំនុំ ឬក៏ ករណីប្លន់សម្លាប់នោះទេ។
គួរបញ្ជាក់ថា
សពស្រ្តីឈ្មោះ ម៉ៅ ណាផា ដែលច្រកបាវ ហើយសមត្ថកិច្ចជំនាញ បានចាក់ចេញពីបាវនោះ គឺខ្លួន ប្រាណរបស់សពហើមស្អុយ និង ស្ថិតក្នុងស្ថានភាពអាក្រាតកាយ ដោយមានចំណងរឹតកថែមទៀតផង ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ច
ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើត តាមប្រពៃណី៕
0 comments:
Post a Comment