ស្វាយរៀង៖ យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្វាយជ្រុំរបស់ លោក ឌី វិជ្ជា ដែលជាសមាជិក គណៈកម្មការ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ទទួលបន្ទុកបន្ថែម លើការងារយុវជន គណបក្សខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ នៅក្នុងឃុំធ្លក និងឃុំដូនសរ ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង ដោយចែកជូននូវ គ្រឿងបរិភោគមួយចំនួនមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិការមួយចំនួន ផងដែរ។
លោក ទេព ផានីចំណាប់ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្វាយជ្រុំ បានឲ្យដឹងថា ដោយ មើលឃើញ គ្រួសារមួយចំនួន ក្នុ ងស្រុកនេះ មានជីវភាពក្រលំបាកខ្លាំង គ្រួសារខ្លះជាចាស់ជរា គ្មានទីពឹង និងគ្រួសារខ្លះពិការ ទៀត ទើបក្រុមការងារ ចុះទៅសួរទុខទុក្ខដល់ផ្ទះតែម្តង ហើយចែករំលែក នូវគ្រឿងបរិភោគទាំ ងនេះ ដើម្បីជួយសម្រួល ដល់ ការលំបា ករបស់ពួកគាត់។
ក្រៅពីនេះ ក្រុមការងារក៏បានចងបដា គណបក្សប្រជាជនកម្ពុជា ជាច្រើនកន្លែង ដែលមានលេខរៀងទី៤ និងប្រអប់បង្ហាញ ពីការបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋ ឲ្យបានដឹងផងដែ រ៕
0 comments:
Post a Comment