បូហ្គោតា ៖ ប្រធានាធិបតីកូឡុំប៊ី លោក ចូអាន មូនូអែល សាន់តូស បានឈ្នះក្នុងការ បោះឆ្នោត លើក ទីពីរ ដែលមានអាណត្តិរយៈពេលបួនឆ្នាំ នៅក្នុងការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី កាលពីថ្ងៃ អាទិត្យ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០១៤ថា នៅក្នុងការប្រកាស លទ្ធផលនេះ គូរប្រជែងរបស់លោក គឺលោក អូស្ការ អ៊ីវ៉ាន់ ស៊ូលូហ្គា ក៏បានបញ្ចេញប្រតិកម្មផងដែរ ក្រោយការប្រកាសលទ្ធផលជុំទីពីរ កាលពីថ្ងៃទី១៥ ម្សិលមិញនេះ នៃការបោះឆ្នោតប្រធានាធិបតី កូឡុំ ប៊ី។
លោក សាន់តូស បានយកឈ្នះលើគូប្រជែងរបស់លោក ជាមួយនឹងសំលេង ៥០,៨៩ ភាគរយ ទល់នឹង ៤៥,០៦ភាគរយ។ ជ័យជំនះរបស់លោកបានកើតឡើង បន្ទាប់ពីលោកបង្ហាញពីការគំាទ្រ កិច្ចពិភាក្សា សន្តិភាព ជាមួយនឹងក្រុមឧទ្ទាមឆ្វេងនិយម ជាជាងការប្រើប្រាស់សង្គ្រាម ដែលជាជម្រើសរបស់បក្ស ប្រឆំាងរបស់លោក ស៊ូលូហ្គា ។
លោក សាន់តូស បានថ្លែងថា លោកសូមថ្លែងអំណរគុណ ចំពោះប្រជាជនកូឡុំប៊ី ដែលគំាទ្រលោក។ ជាមួយគ្នានោះដែរ លោកក៏បានផ្ញើសារទៅក្រុមប្រឆំាងរដ្ឋាភិបាលចំនួនពីរ គឺក្រុម កងកម្លំាងប្រដាប់ អាវុធបដិវត្តន៍ (FARC) និងកងកម្លំាងរំដោះជាតិ (ELN) ដោយនិយាយថា លោកនឹងបង្ហាញអំពីថាម ពលរបស់រដ្ឋាភិបាល ដើម្បីនឹងបញ្ចប់ជម្លោះរយៈពេលយូរនេះ ៕
0 comments:
Post a Comment