Blogger Templates រដ្ឋមន្រ្តីការបរទេស កម្ពុជា-ថៃ នឹងជួបគ្នា និយាយអំពីព្រំដែន ~ Khmer- News For You

Tuesday, June 4, 2013

រដ្ឋមន្រ្តីការបរទេស កម្ពុជា-ថៃ នឹងជួបគ្នា និយាយអំពីព្រំដែន




ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំធំមួយនាថ្ងៃទី១០-១១ ខែមិថុនា ពិភាក្សាគ្នាអំពី  បញ្ហាទូទៅនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ហើយកិច្ចពិភាក្សានោះ ក៏នឹងនិយាយផងដែរ អំពីអំពើហិង្សារបស់ អាជ្ញាធរសៀម ដែលបាញ់សម្លាប់ពលរដ្ឋខ្មែរ ខណៈពួកគេចូលទឹកដីថៃ ដោយខុសច្បាប់នោះ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ លោក កុយ គង់ បានមានប្រសាសន៍ប្រាប់ដល់ អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ថា កិច្ចប្រជុំរវាងរដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នឹងធ្វើឡើងនៅ  ក្រសួងការបរទេសខ្មែរ ហើយកិច្ចប្រជុំនឹងពិភាក្សាយ៉ាងលំអិត អំពីការបើកច្រកព្រំដែនថ្មីទៀត រវាងប្រទេសទាំងពីរ  ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទំនិញ។
លោក កុយ គង់ បានមានប្រសាសន៍បន្តថា «និយាយរឿងការអភិវឌ្ឍព្រំដែន និងការតភ្ជាប់រវាងប្រទេសទាំងពីរ»
បើយោងតាមលោក ឡុង វីសាលោ បានឲ្យដឹងទៀតថា កិច្ចប្រជុំខាងមុខនេះភាគីទាំងពីរ គ្រោងនឹងនិយាយគ្នាជា ច្រើនទាក់ទង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ លើគ្រប់វិស័យដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម ការបើក ច្រកអន្តរជាតិ ផ្នែកសុខាភិបាល បញ្ហាដោះមីន ការអភិវឌ្ឍផ្លូវដែក នៅច្រក់ប៉ោយប៉ែត។ ជាពិសេសពិភាក្សាលើ បញ្ហាពលករខ្មែរ ដែលចូលទៅកាប់ឈើគ្រញូងដោយខុសច្បាប់នៅប្រទេសថៃ និងបញ្ហាការនាំចេញដំឡូងមី និង ពោតជាដើម៕

0 comments:

Post a Comment