ខេត្តបាត់ដំបង ៖
បន្ទាប់ពីភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់ផ្ទះមួយ
កន្លែងសង់ពីថ្មក្រោមឈើលើប្រក់ស័ង្កសីនៅភូមិសូភី២ សង្កាត់រតនៈ
ក្រុងបាត់ដំបង វេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ មិថុនា ២០១៣
ពេលនេះភ្លើងបានឆេះផ្ទះនោះអស់ទាំងស្រុងហើយ ។
ប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសា
ប្រពន្ធឈ្មោះវីណា ជាអាជីវករលក់គ្រឿងក្រអូបនៅផ្សារបឹងឈូក
ដែលម្ចាស់ផ្ទះនេះមិនសូវនៅផ្ទះទេ
តែងតែបិទចាក់សោចោលយូរៗទើបឃើញចេញចូលម្តង ។
សូមបញ្ជាក់ថា
ពេលនេះព្រះអគ្គីបានលេបត្របាក់ផ្ទះទំហំ១២គុណ៦ម៉ែត្រនេះអស់ទាំង
ស្រុងហើយនៅសល់តែចំរឹងគ្រោងដែកខ្លះៗប៉ុណ្ណោះ
ទោះជាមានអន្តរាគមន៍ទាន់ពេលវេលាពីរថយន្តពន្លត់អគ្គិភ័យ២គ្រឿង
របស់ខេត្ត
ប៉ុន្តែជាលទ្ធផលបានទប់ស្កាត់មិនឱ្យភ្លើងរាលដាលទៅកាន់ផ្ទះ
អ្នកជិតខាង ។
សាក្សីនៅកន្លែងកើតហេតុបានឃើញអណ្តាតភ្លើងឆេះ
ចេញពីផ្ទះនេះ តែមិនទាន់ដឹងមូលហេតុច្បាស់ទេ
ប៉ុន្តែពលរដ្ឋនៅតំបន់នោះទាំងអស់ផ្តោតការសង្ស័យទៅលើចរន្តអគ្គិសនី
ដោយសារតាំងពីព្រឹកមានការដាច់ចរន្តអគ្គិសនី៧ដង
ដល់ពេលចរន្តអគ្គិសនីមកដល់លើកទី៧
ក៏ឃើញទុស្សេលេចអណ្តាតភ្លើងចេញពីផ្ទះនោះតែម្តង ៕
0 comments:
Post a Comment