ពោធិ៍សាត់ ៖ លោកតា ឡុក ញ អាយុ ៦៩ឆ្នាំ ដែលពិការជើងឆ្វេង កាលពីសម័យ សង្គ្រាម ហើយបច្ចុប្បន្នរស់នៅភូមិព្រៃ ឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ សូម អំពាវនាវ ដល់សប្បុរសជនទាំងឡាយសុំ ការឧបត្ថម្ភ ដោយសារតែលោកតា ជួប បញ្ហាខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃ ។ លោក ឡុក ញ បាននិយាយទាំងទឹក ភ្នែកថា បច្ចុប្បន្ននេះលោកតាត្រូវបានអ្នក ជិតខាង ជួយហុចបាយសម្លជារៀងរាល់ថ្ងៃ ដោយសារតែលោកតា គ្មានទីពឹង និងរស់ នៅតែម្នាក់ឯង ។ លោកតា ឡុក ញ សង្ឃឹមថា អាជ្ញាធរ និងសប្បុរសជនទាំងឡាយជួយឧបត្ថម្ភជា គ្រឿងឧបភោគ បរិភោគ និងថវិកាមួយ ចំនួនដល់លោកតាជាក់ជាមិនខាន ដែលជា មនុស្សពិការ និងរស់នៅតែម្នាក់ឯង ៕
0 comments:
Post a Comment