Blogger Templates មន្រ្តីឥណ្ឌូនេស៊ីម្នាក់ ទះកំភ្លៀងនារី បម្រើការលើយន្តហោះ រហូតដល់យំ​ ខណៈនាង ស្នើអោយបិទទូរស័ព្ទ ~ Khmer- News For You

Sunday, June 16, 2013

មន្រ្តីឥណ្ឌូនេស៊ីម្នាក់ ទះកំភ្លៀងនារី បម្រើការលើយន្តហោះ រហូតដល់យំ​ ខណៈនាង ស្នើអោយបិទទូរស័ព្ទ

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ឥណ្ឌូនេស៊ីម្នាក់ ត្រូវបានរកអោយឃើញថា បានស្រែកគំហក
និងទះកំភ្លៀង នារីបំរើការលើយន្តហោះម្នាក់រហូតទាល់តែនាងយំ​ ​ ខណៈពេលដែលនាងស្នើ
អោយគាត់បិទទូរស័ព្ទ  នៅពេលដែលយន្តហោះជិតធ្វើការហោះហើរ  កាលពីល្ងាចថ្ងៃ ពុធ ទី
១២ មិថុនាកន្លងទៅនេះ  នេះបើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស "សឹង្ហបុរី"
singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ។
លើសពីនេះ  បើយោងតាមរបាយការណ៍  Indoboom អោយដឹងថា  លោក  Zakaria  Umar
Hadi ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឈន៍ក្នុងតំបន់ ( Regional Investment  Coordinating
Board (BKPMD) ) ដើមឡើយ បានធ្វើការស្តីបន្ទោសអោយនារីបម្រើការលើយន្តហោះមួយ
នៅឯអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta Airport  ខណៈពេលដែលនាងបានស្នើ
ដោយគួរសមអោយគាត់បិទទូរស័ព្ទ ស្របពេលដែលយន្តហោះជិតធ្វើការហោះហើរនោះ។
បន្តិចក្រោយមក  នាង Nur Febrian វ័យ ៣១ ឆ្នាំ  ដែលជានារីបម្រើការលើយន្តហោះនោះក៏
បានដើរចេញទាំងទឹកមុខក្រៀមក្រំ និងមិនសុខចិត្ត។  មួយម៉ោងក្រោយមក នៅពេលដែល
យន្តហោះ   បានទៅដល់កន្លែងចុះចតហើយនោះ  គេបែរជាឃើញលោក  Zakaria   ស្រែក
គំហក និងទះកំភ្លៀងនាងតែម្តង។
ទាំងពីរនាក់  ត្រូវបានក្រុមមនុស្សដែលជាអ្នកធ្វើដំណើរដូចគ្នានោះ ឃាត់ និងបំបែកចេញពី
គ្នា។ លោក Zakaria នាគ្រានោះ ក៏ត្រូវបានក្រុមមន្រ្តីជំនាញធ្វើការចាប់ឃាត់ខ្លួន ដើម្បីសាក
សួរពីព័ត៌មានលម្អិត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen

0 comments:

Post a Comment