Blogger Templates លោក ប៉ោ ទ្រី និងលោកបណ្ឌិត ណៅ ធួក អញ្ជើញពង្រឹង យន្តការបង្រ្កាប បទល្មើសជលផល ~ Khmer- News For You

Friday, June 21, 2013

លោក ប៉ោ ទ្រី និងលោកបណ្ឌិត ណៅ ធួក អញ្ជើញពង្រឹង យន្តការបង្រ្កាប បទល្មើសជលផល

កំពង់ធំ ៖  លោក ប៉ោ ទ្រី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣នេះ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង លោកបណ្ឌិត  ណៅ ធួក ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផលបាន មន្រ្តីសមត្ថកិច្ច ពាក់ពន្ធ័ជាច្រើនទៀត អញ្ជើញចូលរួម ប្រជុំជាមួយលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ។
លោកបណ្ឌិត ណៅ ធួកបានមាន ប្រសាសន៏អំពីគោលបំណង នៃកិច្ចប្រជុំ គឺពង្រឹងយន្តការអនុវត្ត អនុសាសន៏ ដ៏ខ្ពង់ខ្ពស់របស់ សមេ្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជាចំនួន៧ ចំណុច ដែលពាក់ព័ន្ធទៅនឹងវិស័យជលផល បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានសំរេចរំសាយឡូត៍ នេសាទទាំងអស់នៅ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីផ្តល់ លទ្ធភាពជូនប្រជាពលរដ្ឋ ប្រកបរបរនេសាទ គ្រួសារនិងបង្កើត កន្លែងអភិរក្ស ជលផលឲ្យបានច្រើនកន្លែង តាមតែអាចធើ្វបាននៅក្នុង ចក្ខុវិស័យកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យធនធានជលផល ធម្មជាតិ មានកំណើនកើនឡើងថែមទៀត ។
លោក អ៊ុត សំអន មានប្រសាសន៏សំដែងនូវការគាំទ្រ ចំណាត់ការរបស់លោក នៅក្នុងការប្រើប្រាស់ វិធានការសរុប និងមធ្យោបាយសរុបបង្កើត ឡើងនូវក្រុម សមត្ថកិច្ច ចម្រុះជាច្រើនមុខព្រួញ ចុះប្រតិបត្តិការ បង្រ្កាប បទល្មើសអនាធិបតេយ្យនៅ ក្នុងវិស័យនេសាទ រួមមានសកម្មភាព ប្រើប្រាស់នេសាទខុសច្បាប់ និងបទល្មើសកាប់ ឆ្ការទន្រ្ទាន រំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធ។
លោក ប៉ោ ទ្រី បានមានប្រសាសន៍ ផ្តោតលើខ្លឹមសារ លិខិតលេខ៤៨២ សជណ ក្នុងកម្មវត្ថុ ករណី អធិការកិច្ចការបង្រ្កាបបទល្មើស នេសាទនៅបឹងទន្លេសាប នៅក្នុងខេត្តទាំង៥ ជុំវិញបឹងទន្លេសាបដោយ ត្រូវពង្រឹងការ បង្រ្កាបបទល្មើសនៅ កន្លែងអភិរក្សជលផល ទី២ត្រូវពង្រឹងគណះបញ្ជាការលោក ខេត្ត ក្រុង ស្រុក ដែលបានចាត់តាំងរួចហើយ ឲ្យធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយភាពម៉ឺងម៉ាត់ទី៣ ត្រូវពង្រឹងការ អនុវត្តច្បាប់ស្តីពីជលផល ទី៤ត្រូវពង្រឹង ទំនាក់ទំនងសហការ រវាងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ-រដ្ឋបាលជលផល ជាមួយគណះបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងកងកម្លាំង ប្រដាប់អាវុធ នៅ មូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសនិងរក្សាធនធានធម្មជាតិនៅបឹងទន្លេសាបឲ្យបានគង់វង្ស៕

0 comments:

Post a Comment