Blogger Templates បោះឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​យក​ពន្ធ​លើ​ដី​ធ្លី​ និង​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​ ~ Khmer- News For You

Friday, June 21, 2013

បោះឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ មិន​យក​ពន្ធ​លើ​ដី​ធ្លី​ និង​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​

ខេត្ត​កំពង់​ចាម ​៖ ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ ១ខ្សែ​ ប្រវែង​ ១២​គីឡូ​ម៉ែត្រ​ ពី​ចំណុច​ផ្សារ​អូរ​រាំង​ឪ​ ទៅ​ភូមិ​ដំ​ណាក់​ព្រីង​ ស្រុក​កោះ​សូ​ទិន​ ត្រូវ​បាន​ប្រារព្ធ​បើក​ការ​ដ្ឋាន​ជួស​ជុល​ឡើង​វិញ​ នៅ​ព្រឹក​ថ្ងៃទី​២១​ មិថុនា​ ២០១៣​ក្រោម​អធិប​តី​ភាព​ លោក​ ជា​ សុផារ៉ា​ រដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៏​ជន​បទ​ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​មីង​ឃុំ​អំពិល​តា​ពក​ ស្រុក​អូរ​រាំង​ឪ ។​
វត្ត​មាន​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ចើញ​ចូល​រួម​មាន​ លោក​ ឡាន់ ​ឆន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ស្រី ​ខុង​ ស៊ុន​អេង​ អភិ​បាល​រង​ខេត្ត​ លោក​ សាយ​ សំអាល់​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​អូរ​រាំង​ឪ​ លោក​ជំទាវ ​សាន្ត​ អរុណ​ អនុ​ប្រធាន​ក្រុម​ការ​ងារចុះ​ជួយស្រុក​អូរ​រាំង​ឪ លោ​កជំ​ទាវ​ឧក​ញ៉ា យិន​ សុផា​នី​ អនុ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​អូររាំង​ឪ ​លោក​ឧក​ញ៉ា ​ប៉ូ​ គឹម​ថេង​ ព្រម​ទាំង​សមា​ជិក​ សមា​ជិកា​បក្ស​ ប្រជា​ពល​រដ្ឋ​ចូល​ចំនួន​ជាង​ ៤.០០០​ នាក់​ ។ ​
លោក​ រស់​ សុខន​ អភិ​បាល​ស្រុក​អូរ​រាំង​ឪ ​ថ្លែង​គូស​បញ្ជាក់​ថា​ ស្រុក​អូរ​រាំង​ឪ​ មាន​ឃុំ​ចំនួន​៧ ​ភូមិ​១៤១​ ផ្ទៃដី​ ៣១.៨៤៦​ ហិក​តា ​គិត​ត្រឹម​ចុង​ឆ្នាំ​២០១២​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន ​៩៤.២៤៩​នាក់ ​ស្រី​ ៤៨.៦៥១​នាក់ ​ដង់​ស៊ី​តេ​ស្មើ​ ២៩៥,៩៤​នាក់ ​ក្នុង​ ១​គីឡូ​ម៉ែត្រ​ការ៉េ ​។ លោកបន្ត​ថា ​សម្រាប់​បញ្ហា​សនិ្ត​សុខ ​គឺស្ថិត​ក្នុង​ស្ថាន​ភាព​មធ្យម ​ដូច​ជា​ការ​ងារ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ក្នុង​ឆ្នាំ​២០១២​ កន្លង​មក​មាន​ ២​ឃុំ​ ជាប់​លេខ​១ ​១​ឃុំ​ ជាប់​លេខ​២ ​២ឃុំ​ ជាប់​លេខ​៣ ​និង​ ២ឃុំ​ ទៀត​មិន​ជាប់​ចំណាត់​ថ្នាក់​ ។
រីឯ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​មាន ទំ​នប់​ ៤៨​កន្លែង​ ប្រឡាយ​ ២១​ ខ្សែ​ វិទ្យា​ល័យ​៣ ​អនុ​វិទ្យា​ល័យ​៤ ប​ឋម​សិក្សា​៣៦ ថ្នា​ក់​មត្តេយ្យ​រដ្ឋ​៧ ម​ត្តេយ្យ​សហ​គមន៏​៧ ​ការិយា​ល័យ​សុខា​ភិបាល​ស្រុក​១ ​មណ្ឌល​សុខ​ភាព៨​ វត្ត​២៥ ​ពុទ្ធិក​អនុ​វិទ្យា​ល័យ១ ពុ​ទ្ធិក​បឋម​សិក្សា៤ សា​លា​ធម្ម​វិន័យ​ ១​ថ្នាក់ វិ​ហារ​គ្រឹស្ទ​២ ស្នាក់​ការគ្រឹស្ទ៥​ ផ្សារ​ខ្នាត​ធំ១ ផ្សារ​ខ្នាត​តូច១​ ស្ថានីយ៏​ប្រេង​ឥន្ធនៈ​៣ ស្ថានីយ៏​ចែក​ចាយ​អគ្គិ​សនី​១​​ ​ផ្ទះ​សំណាក់​២ អា​ហារ​ដ្ឋាន​ ១២​កន្លែង ​រោង​ចក្រ​កាត់​ដេរ​១ គ្រឹះ​ស្ថាន​ផ្តល់​ប្រាក់​កម្ចី៨ ​ស្ថានីយ៏​ទឹក​ស្អាត​១ ​សិប្ប​កម្ម​ទឹក​ត្រី​ខ្នាត​តូច​១ ស្ថានីយ៏​ទូរទស្សន៍​ខ្សែកាប​១ អ​ង្កកា​រ​ចំនួន​៩ កំ​ពុង​ធ្វើ​សកម្ម​ភាព​ សា​លាខ្មែរ-ចិ​ន១​ និង​សាលា​រៀន​អង់​គ្លេស​ឯក​ជន១​ ។​
ជាក់​ស្តែង​នៅ​ឆ្នាំ​២០១៣ ​នេះ ​គម្រោង​៩ ​ដែល​ត្រូវ​អនុវត្តន៏​ក្នុង​ឃុំ​ទាំង​៧​មាន​គម្រោង​ជួស​ជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ ប្រវែង​ ១៧.២៨១ ​ម៉ែត្រ​ គម្រោង​សាង​សង់​លូ ១​១​កន្លែង ​គម្រោង​កែ​លម្អ​ផ្លូវ​បេតុង​ ៣៤២​ម៉ែត្រ ​និង​គម្រោង​ស្តារ​ប្រឡាយ​ប្រវែង​ ១.៣៥០​ ម៉ែត្រ​ ដែល​ទើប​បញ្ចប់​ការ​ដេញ​ថ្លៃ​ កាល​ពី​ថ្ងៃទី​២០ ​មិថុនា ​២០១៣ ។

បន្ទាប់​មក ​លោក ​ជា ​សុផារ៉ា រ​ដ្ឋ​មន្រ្តី​ក្រសួង​អភិវឌ្ឍន៏ជ​ន​បទ មាន​ប្រ​សាសន៏​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​ ធ្លាក់​ក្នុង​របប​ប៉ុល​ពត​នោះ ​មាន​មេ​បក្ស​ប្រឆាំង​មួយ​ចំនួន​រស់​នៅ​ប្រទេស​បារាំង​ ដែល​ប្រជា​ជន​គ្រប់​រូប​កំពុង​រស់​នៅ​ក្នុង​ភាព​វេទនា​បំផុត ​សូម្បី​តែ​រូប​លោក​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជីក​ដី​ជា​ទម្ងន់តាម​ផែន​ការ​ដែល​អង្ក​ការ​បាន​ដាក់​ឲ្យ​ ។ ​
លុះ​ពេល​ដែល​កម្ពុជា​យើង​បាន​រំដោះ​ចេញ​ពីរ​បប​នេះ​មក​ នៅ​ឆ្នាំ​១៩៩៣ ​ដែល​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ជា​លើក​ដំបូង​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្ក​ការ​សហ​ប្រជា​ជាតិ ​។ ​ផ្អែក​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ចំនួន​ ៤​អាណត្តិ​ និង​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ចំនួន ​៣​លើក ក​ន្លង​មក​ក្តី ​បក្ស​ប្រឆាំង​នៅ​តែ​ចាញ់​ឆ្នោត ​ក្រុម​ប្រឆាំង​គេ​ដើរ​បោក​ជាមួយ​នឹង​អ្នក​ផ្សេង​បាន ​តែជា​មួយនឹ​ង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គឺមិន​អាចបោ​កបាន​នោះទេ​ ។ ​
ជាក់​ស្តែង​តាម​ការ​ពិនិត្យ​គ្រាន់​តែ​នៅ​ឃុំ​អំពិល​តា​ពក​ មាន​ប្រជា​ជន​ចំនួន ​១.៦២០នាក់​ ​មិន​បាន​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ ហើយ​អ្នក​ដែល​ធ្លាប់​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ផ្សេង​សូម​បង្វិល​ងាក​បោះ​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​វិញ ​នាថ្ងៃទី២៨ ​កក្កដា ខា​ងមុខ ​នឹង​ទទួល​បាន​ផ្លូវ​ថ្នល់ សា​លា​រៀន ​វត្ត​អារាម ​និង​សមិទ្ធិ​ផល​ផ្សេងៗ​ទៀត​ ចាប់​តាំង​ក្រោយ​ឆ្នាំ​១៩៧៩ ​រហូតម​ក​ដល់​សព្វ​ថ្ងៃ​នេះ យើ​ង​ទទួល​បាន​សុខ​សាន្ត​រយៈ​ពេល ៣​៥ឆ្នាំ ​មក​ហើយ​ និង​ជួយ​បង្កើន​ជីវភាព​របស់​ប្រជា​ជន​ឲ្យ​ទទួល​បាន​ការរីក​ចម្រើន​ ។ គាំ​ទ្រ​បេក្ខ​ភាព​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋ​មន្រ្តី​នៅអា​ណត្តិ​ទី៥​ នេះ គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន ​គឺមិន​យក​ពន្ធ​លើដី​ធ្លី​នោះ​ទេ ​។​
សូម​បញ្ជាក់​ថា ក្រោយពី​បញ្ចប់​ពិធីខា​ងលើ ​លោក ​ជា ​សុផារ៉ា បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​ជា​មួយ​និង​ប្រជា​ជន​ចំនួន ៤​.៤០០​នាក់ ​នៅ​វត្ត​ថ្មី​លើ ឃុំ​​ព្រះ​ធាតុ រ​ហូត​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល (​២១ ​មិថុនា) ​សំណេះ​សំណាលជា​មួយ​ប្រជា​ជន​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ​ញឹម ​វណ្ណ​ដា ​ឃុំ​គង​ជ័យ ​ចំនួន​ជាង ​៦.០០០​នាក់​ មក​ពី​ឃុំ​គង​ជ័យ និង​ឃុំ​ទួល​សុភី និ​ង​សំណេះ​សំណាល​នៅ​ក្នុង​វិទ្យា​ល័យ​ ហេង សំ​រិន ប្រជា​ជន​មក​ពី​ឃុំ​ចក ​និង​ឃុំដំ​រិល ​ចំនួន​ជាង ​៦.០០០​នាក់ ផ​ងដែ​រ ​ ដោយ​សំណូម​ពរ​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី៤ ។​​ ​នា​ឱកាស​នោះ ក៏​បាន​ចែក​សារុង​ម្នាក់​មួយៗ ​ដល់​ប្រជា​ជន​ដែល​បានចូ​លក្នុង​ក្តី​សោម​នស្ស​រីក​រាយ​ក្រៃ​លែង ៕ ​

កោះសន្តិភាព



0 comments:

Post a Comment