បាត់ដំបង៖ នារីម្នាក់ដែលជិតដល់ថ្ងៃចូលរោងការទៅហើយនោះ ត្រូវឃាតករវាយ និងចាក់សម្លាប់នៅក្នុងផ្ទះ ស្ថិតក្នុងភូមិ រស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ ខណៈពេលដែលឪពុករបស់នាងបានទៅបើកទ្វារផ្ទះ ក៏ស្រាប់តែឃើញសពកូនស្រី កាលពីវេលាម៉ោង 4 រសៀល នាថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2013។
តាមការអះអាងពីប្រភពជាច្រើនបាននិយាយថា កូនក្រមុំ ដែលជានារីរងគ្រោះនោះ គឺជាស្ត្រីមេម៉ាយកូនពីរ ហើយត្រូវបានលែងលះ ជាមួយស្វាមីជាយូរណាស់មកហើយ ប៉ុន្តែមិនដឹងថា ការលែងលះនេះ អាជ្ញាធរបានដឹងឮដែរ ឬក៏យ៉ាងណានោះឡើយ ដោយនាងមានឈ្មោះថា លឹម សាវ៉ាន់ អាយុ 38 ឆ្នាំ រស់នៅតែម្នាក់ឯងក្នុងផ្ទះមួយខ្នង ចំណែកូនទាំងពីរ គឺរស់នៅជាមួយជីតា របស់វា ក្នុងភូមិកើតហេតុនោះដែរ។
ប៉ុន្មានថ្ងៃកន្លងមកនេះ ក៏បានលេចឮព័ត៌មានថា នាងត្រូវចូលរោងការនៅថ្ងៃទី 18 ខែ កក្កដា ខាងមុខនេះ ជាមួយនឹងបុរសពោះម៉ាយម្នាក់នៅខេត្តប៉ៃលិន ព្រមទាំងឃើញសាច់ញាតិរបស់នាង ដើរចែកសំបុត្រការទៅតាមភូមិជិតឆ្ងាយថែមមទៀតផង។
ក្នុងនោះផងដែរ ប្រភពមួយបាននិយាយថា គូដណ្តឹងរបស់នាងអាចមានប្រពន្ធផងក៏មិនដឹង ដោយលបលួចបំរ៉ុងចូលរោងការ ជាមួយស្ត្រីមេម៉ាយរូបនេះ ព្រោះអីនៅក្នុងភូមិខាងលើ ក៏មានប្រុសៗជាច្រើនដែលបានលួចសំឡឹង ផ្តោតចក្ខុទៅលើនាង ដោយសារតែសម្រស់កូនក្រមុំរូបនេះ ស្អាតលើសគេនៅក្នុងភូមិ។
ដោយសារតែមានការសន្និស្ថានខុសៗគ្នា អំពីបញ្ហាស្នេហាចតុកោណនេះ រហូតធ្វើឱ្យមានករណីឃាតកម្មកើតឡើងតែម្តង ដោយអ្នកភូមិបាននិយាយថា កាលពីថ្ងៃទី 10 កក្កដា គឺនារីរងគ្រោះ នៅឃើញធម្មតា លុះស្អែកឡើងក៏បាត់នាងសូន្យឈឹង តែម្តង ទំនងជា មានការសង្ស័យ ទើបឪពុករបស់នាងបានដើរទៅរុញទ្វារ ចូលទៅរកមើលកូនស្រីក៏ប្រទះឃើញនាងដេកស្លាប់ ក្នុងបន្ទាប់ដែលមានសភាពរឹងទៅហើយ។
ក្នុងពេលនោះផងដែរ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានអះអាងថា ការសំលាប់នេះឃាតករបានប្រើប្រាស់កាំបិតចាក់ និងវាយទៅលើនារីរងគ្រោះជាច្រើនកន្លែង ប៉ុន្តែមិនទាន់មានប្រភពណាមួយអះអាងឱ្យច្បាស់ថា ករណីឃាតកម្មនេះ បណ្តាលមកពីអ្វីនោះឡើយ ដោយគ្រាន់តែដឹងថា នាងជាស្ត្រីមេម៉ាយ ហើយជិតចូលរោងការជាមួយនឹងបុរសពោះម៉ាយម្នាក់តែប៉ុណ្ណោះ ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងត្រួតពិនិត្យចំណុចកើតហេតុដើម្បីធ្វើការស្រាវជ្រាវ៕ ពាយ័ព្យ

0 comments:
Post a Comment