Blogger Templates កងរាជអាវុធហត្ថចាប់​​ឃាត់ខ្លួន​ជនសង្ស័យ​០២​​នាក់​ពីបទ​ជំរិត​ទា​រប្រាក់​ ~ Khmer- News For You

Tuesday, July 30, 2013

កងរាជអាវុធហត្ថចាប់​​ឃាត់ខ្លួន​ជនសង្ស័យ​០២​​នាក់​ពីបទ​ជំរិត​ទា​រប្រាក់​

ក្រុង​ប៉ោយប៉ែត ៖  ជនសង្ស័យ​០២​នាក់​ត្រូវបាន​ក្រុម​ប្រជា​ការពារ​​ភូមិ​ក្បាលកោះ ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៣ វេលា​ម៉ោង ១០​និង​០០​នាទី​យប់ នៅ​ចំនុច​ក្រោយ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ ស្ថិត  នៅ ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត និង​បញ្ជូន​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ទាំងយប់ បន្ទាប់ពី​ជនសង្ស័យ​ទាំង​២​នាក់​នេះ បានធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ពី​ទឹកដី​ ថៃ​ចំនួន​​១​ម៉ឺន​បាត​(​លុយ​ថៃ​)​និង​ទូរស័ព្ទ​មួយគ្រឿង​ម៉ាកណូគារ​។​
 
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើនេះ មានឈ្មោះ ទេព ថារ​ត្ន័ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​-​សង្កាត់​ខាងលើ និង​ម្នាក់ទៀត​ឈ្មោះ លី លឿន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខ​រប​ជា​អ្នក​នាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ និង​ជំនាញ​ខាង​ឆបោក​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​។ ចំ​ណែក​ជនរងគ្រោះ​មានឈ្មោះ ម៉ន អ៊ុក អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិតា​តុ​ពីរ ឃុំ​ម៉ោង​ឬ​ស្សី ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង មាន​មុខរបរ​ជា​កម្មករសំណង់​នៅ​ខេត្ត​ឈុន​បូរី​(​ប្រទេស​ថៃ​)​។​
 
​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​​ឈ្មោះ ទេព ថា​រ័ត្ន នេះ​គឺ​ធ្លាប់ធ្វើ​សកម្មភាព​ឆបោក​ពី​កម្មករ​អូសរ​ទះ​ជាច្រើនលើក​ច្រើនសា ហើយ​កាលពី​មុនពេល​ថ្ងៃ​បោះឆ្នោត​ប្រមាណ​ជា​៣​ថ្ងៃ ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆបោក​យក​ទូរស័ព្ទដៃ​ពី​កម្មករ​អូសរ​ទះ​ចំនួន​៧​ គ្រឿង កាមេរ៉ា​មួយគ្រឿង និង​ប្រាក់​មួយចំនួន​ថែម​ទៀតផង​។ ប៉ុន្តែ​ជនរងគ្រោះ​ទាំងនោះ មិនបាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នោះទេ ពីព្រោះ​ជនសង្ស័យ ទេព ថា​រ័ត្ន នោះ​មាន​គ្នីគ្នា​ជា​បងធំ​បងតូច​ជាច្រើន​ក្នុង​ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​ពេលនេះ​ពួកគេ​ត្រេកអរ​យ៉ាងខ្លាំង​ដែរ លោក សែម វិ​រៈ​ មេភូមិ​ក្បាលកោះ​បាន​បង្កើត​ឲ្យ​មាន​ប្រជា​ការ​ភូមិ​ជាច្រើន​នាក់ និង​ជួយ​អន្តរាគមន៍​រហូត​មិន​ថា​រឿង​នោះ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏ដោយ​ នៅតែ​ពុះពារ​ជានិច្ចកាល​មិន​ថា​យប់ថ្ងៃ មាន​ភ្លៀង​ខ្លាំង​ឬ​ផ្លូវ​ពិបាក​យ៉ាងណាក៏ដោយ​។​
 
​បើ​យោងតាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ខណៈដែល​រូបគេ​បាន​មកដល់​ផ្សារ​រោង​ក្លឿ​រ​ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់ បាន​ធានា​នាំ​រូបគេ​ចេញ​ពី​​ផ្សារ​រោង​ក្លឿ​រ (​ប្រទេស​ថៃ​) តាម​ច្រករបៀង ដោយបាន​ទារប្រាក់​៣០០​បាត​(​លុយ​ថៃ​)​។ ខណៈនោះ​ជនរងគ្រោះ​ក៏​យល់ព្រម លុះ​នាំ​មកដល់​ក្នុង​ផ្ទះ ជនសង្ស័យ​ឈ្មោះ​ទេព ថា​រ័ត្ន ក៏​ធ្វើ​សកម្មភាព​ឆែកឆេរ​ខ្លួន​ជនរងគ្រោះ​ខាងលើ​ដោយ​យកប្រាក់​ពី​ជនរងគ្រោះ​ អស់​១​ម៉ឺន​បាត និង​ទូរស័ព្ទដៃ​ម៉ាក​ណូគៀ​ពណ៌​ក្រហម​១​គ្រឿង​។​
 
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​យោងតាម​ការចង្អុល​បង្ហាញ​ពី លោក​ឯកឧត្តម ឧ​ត្ត​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្តបន្ទាយមានជ័យ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ភ្លាមៗ​រហូត​​សម្រេច​ចាប់​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំង​០២​នាក់ និង​បាន​​ដកហូត​ប្រាក់​១​ម៉ឺន​បាត​(​លុយ​ថៃ​)​និង​ទូរស័ព្ទដៃ​ម៉ាក់​ណូគា​ ចិន​១​គ្រឿង ប្រគល់​ឲ្យ​ជន​រង​គ្រោះ​ និង​បាន​​ប​ញ្ជូ​ន​ជន​សង្ស័យ​ទាំង​២នាក់​​ទៅកាន់​បញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​៕ ដោយ ៖ ចិន្តា​

DSC_0125
DSC_0095

0 comments:

Post a Comment