ក្រុងប៉ោយប៉ែត ៖ មានហេតុ
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៧ និង ៤០នាទី
យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិផ្សារកណ្តាល
សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបណ្តាល ឲ្យក្មេងប្រុស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារតែត្រូវរថយន្តប្រភេទអេស្កាមួយគ្រឿងបានបើកបុកពីក្រោយពេញទំហឹង។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
ក្មេងប្រុសរងគ្រោះទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ ខន វុទ្ធី
អាយុ១៥ឆ្នាំ ទី២ឈ្មោះ ខន ផល្លី អាយុ២២ឆ្នាំ និងទី៣ឈ្មោះ ទីវ សុធា
អាយុជាង ២០ឆ្នាំ អ្នកទាំង៣គឺជាបងប្អូនគ្នា
រស់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា
មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូម៉ាកសេ១២៥
ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ១គ្រឿង
ជិះឌុបគ្នាសណ្តោងរ៉ឺម៉កត្រឡប់មកពីដាំកូនស្វាយ
ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច
លុះមកដល់ជិតក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ
មានរថយន្តធុនធំបានបើកចេញពីការដ្ឋាន
ភ្លាមៗនោះពួកគេក៏បានឈប់ម៉ូតូដើម្បីឱ្យរថយន្តចេញផុត
ខណៈនោះស្រាប់តែមានអេស្កាវ៉ាទ័រកាយដី១គ្រឿង
ដែលបើកស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង
បណ្តាលឲ្យក្មេងទាំង៣នាក់បានរងរបួស។
បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះទាំង៣នាក់នេះ
ត្រូវបានរថយន្តរបស់អង្គការកាំម៉ាបញ្ជូនទៅសង្គ្រោះនៅមន្ទីរ
ពេទ្យបង្អែកខេត្ត។
ចំណែកវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំ
ធ្វើការដោះស្រាយនៅពេលក្រោយ៕
0 comments:
Post a Comment