Blogger Templates ពលរដ្ឋសំណូមពរ ឲ្យមន្ទីរសាធារណការ និងឣាជ្ញាធរពាក់ព័ន្ធ ជួយមើល និងជួសជុលផ្លូវ លើស្ពានដែក ចាស់ផង ~ Khmer- News For You

Monday, June 16, 2014

ពលរដ្ឋសំណូមពរ ឲ្យមន្ទីរសាធារណការ និងឣាជ្ញាធរពាក់ព័ន្ធ ជួយមើល និងជួសជុលផ្លូវ លើស្ពានដែក ចាស់ផង

កំពត ៖ ស្ពានដែកចាស់ ឆ្លងព្រែកកំពង់បាយកំពត មានសភាពទ្រុឌទ្រោម បច្ចុប្បន្ន ត្រូវបានមន្ទីរ សាធារណការ ដឹកជញ្ជូនខេត្តកំពត បំរាមរាល់បណ្តារថយន្តតូច-ធំ គ្រប់ប្រភេទ ឆ្លងកាត់លើស្ពានមួយ នេះ ។ ដោយឡែក គឺឣនុញ្ញាតតែបណ្តាម៉ូតូ គ្រប់ប្រភេទប៉ុណ្ណោះ ប៉ុន្តែនៅផ្ទៃខាងលើស្ពានវិញ ដែក ដែលក្រាល មានសភាពពុកផុយ ធ្លុះធ្លាយប៉ុន្មានកន្លែង និងផ្លូវលើស្ពាន មានរន្ធបាយខុម ជាច្រើនកន្លែង ផងដែរ ដែលធ្វើឲ្យបង្កការងាយស្រួល រងនូវបញ្ហាជួបគ្រោះថ្នាក់ចរាចរ ដែលកើតឡើងជាយថាហេតុ  និងពិបាកក្នុងការបើកបរម៉ូតូ ។ ដោយសារភាគច្រើន នៃសាធារណជន និយមចូលចិត្តបើកបរម៉ូតូ ឆ្លង កាត់លើកំណាត់ស្ពានមួយនេះ ស្របពេលពួកគាត់មានការរឣ៊ូរទាំ ខណ:ឆ្លងកាត់ម្តងៗ ដូច្នេះ ធ្វើឲ្យ សាធារណជនទូទៅ ពួកគាត់គ្រាន់តែសុំសំណូមពរ និងទទូចយ៉ាងខ្លី ដល់ឣាជ្ញាធរពាក់ព័ន្ធនានា ជា ពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាមន្ទីរស្នូលនោះ មេត្តាជួយជួសជុល ដើម្បី ងាយស្រួល សម្រួលទៅដល់ការធ្វើចរាចរ របស់ប្រជាពលរដ្ឋផង បើកាន់តែឆាប់គឺកាន់តែល្អ ៕

0 comments:

Post a Comment