Blogger Templates កាត់ទោស ប្រហារជីវិត ៣នាក់ ពីបទ បង្កភេរវកម្ម នៅទីលាន ធានអានមិន ~ Khmer- News For You

Monday, June 16, 2014

កាត់ទោស ប្រហារជីវិត ៣នាក់ ពីបទ បង្កភេរវកម្ម នៅទីលាន ធានអានមិន

យូរូមគី, (ស៊ិនហួ)៖ ជនជាប់ចោទបីនាក់ ត្រូវបានតុលាការចិន កាត់ទោសប្រហារជីវិតពីបទ បង្កអំពើ ភេរវកម្ម ដោយបង្កៃគ្រាប់បែកបំផ្ទុះ នៅទីលានធានអានមិន នៃរដ្ឋធានីប៉េកាំង កាលពី ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ ។ ក្រៅពីការទោសប្រហារជីវិត តុលាការនៅតំបន់ស្វយ័ត្រ អ៊ុយហ្គ័រ នៃខេត្តស៊ី ជាង បានកាត់ក្តីឲ្យជនជាប់ចោទ ៥នាក់ផ្សេងទៀត ជាប់ពន្ធនាគារបន្ត ។
ក្នុងសាលក្រមដំបូង បានសម្រេចកាត់ទោស ប្រហារជីវិតលោក ហ៊ូសានចាន់ វូស៊ឺ, យូស៊ូព យូម៉ានី យ៉ាស, និង យូស៊ូប អាហ៍ម៉េត បន្ទាប់ពីរកឃើញថា ជនទាំងបីរូបនេះជាមេក្លោងរៀបចំ និង ដឹកនាំ ក្រុមភេរវករវាយប្រហារ បង្កភាពគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ ដោយប្រើ ប្រាស់មធ្យោបាយដ៏ គ្រោះថ្នាក់បំផុត ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា នេះទៀតថា ដោយឡែកជន ៥នាក់ទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ និង ១០ឆ្នាំ ដោយសារតែតុលាការ រកឃើញថា ពួកគេជាប់ពាកព័ន្ធ និងចូលដៃជើងជាមួយក្រុមខាងលើនេះ ៕

0 comments:

Post a Comment