នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣នេះ គេហទំព័រកម្សាន្តបរទេសមួយ
បានចុះផ្សាយនូវរូបភាព សត្វសមុទ្រដែលគេប្រមាញ់រូបភាពបាន
ហើយបញ្ជូនមកចូលរួមប្រកួត នៅក្នុងកម្មវិធី Annual Underwater Photography
Contest ប្រចាំឆ្នាំ២០១៣នេះ។
នៅក្នុងកម្មវិធី Annual Underwater Photography Contest សម្រាប់ឆ្នាំ
២០១៣នេះ មានរូបភាពសត្វសមុទ្រជាង ៦៥០សន្លឹក មកពី ២៣ ប្រទេសទូទាំងពិភពលោក
ត្រូវបានបញ្ជូនមកចូលរួមប្រកួត រួមបញ្ចូលទាំងប្រទេសអង់គ្លេស
និងប្រទេសអ៊ីតាលីផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធី Annual Underwater Photography Contest
ត្រូវបានរៀបចំឡើងដោយ សាកលវិទ្យាល័យ University of Miami ដែលមានទីតាំងនៅ
សហរដ្ឋអាមេរិក ហើយសម្រាប់អ្នកឲ្យពិន្ទុទៅលើរូបភាព គឺលោក Nicole Wang និងលោក
Dr. Jiangang Luo ដែលជាអ្នកមានជំនាញបំផុតលើផ្នែកថតរូប ៕
0 comments:
Post a Comment