Blogger Templates លោកមេធាវី គួយ ធុនណា ចូលបំភ្លឺ នៅតុលាការ តបតាមពាក្យ បណ្តឹងរបស់ លោកឧកញ៉ា ថែម ថេង ~ Khmer- News For You

Wednesday, June 19, 2013

លោកមេធាវី គួយ ធុនណា ចូលបំភ្លឺ នៅតុលាការ តបតាមពាក្យ បណ្តឹងរបស់ លោកឧកញ៉ា ថែម ថេង

នំពេញ ៖ នៅវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នេះ លោកមេធាវី គួយ ធុនណា អត្ដលេខ ៦៩៤ ដែលជាមេធាវីប្រចាំនៅ  មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលផងនោះ ត្រូវបានតំណាងអយ្យការ នៃសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី កោះហៅ ឱ្យចូលបំភ្លឺ ជុំវិញពាក្យបណ្ដឹង របស់លោក ឧកញ៉ា ហែម ថេង ដែលជាឧត្ដមសេនីយ៍ ម្នាក់ផងនោះ ដោយចោទប្រកាន់ពីបទ បរិ ហារកេរ្ដិ៍សាធារណៈ ។
យោងតាមដី កាកោះ របស់ព្រះរាជអាជ្ញា រង អមសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បានឱ្យ ដឹងថា លោកមេធាវី គួយ ធុនណា នឹងត្រូវ  ទៅបំភ្លឺតាមបណ្ដឹង របស់លោក ហែម ថេង  ដោយប្ដឹងពីបទ បរិហារកេរ្ដិ៍សាធារណៈ នៅ វេលាម៉ោង ២ និង៣០នាទី រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ។
យោងតាមពាក្យបណ្ដឹង របស់លោក ហែម ថេង អាយុ ៤៩ឆ្នាំ មានតួនាទីជា អនុប្រធាននាយកដ្ឋាន អន្ដោប្រវេសន៍នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រស់នៅផ្ទះ លេខ ៨៣៧ ផ្លូវលេខ ៥៣៣ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៣ បានប្ដឹង លោកមេធាវី គួយ ធុនណា ពីបទ បរិហារ កេរ្ដិ៍សាធារណៈ ។
យោងតាមពាក្យបណ្ដឹង ខាងលើនេះ របស់លោកព្រះរាជអាជ្ញារង បានប្ដឹងចោទ ប្រកាន់ លោកមេធាវី គួយ ធុនណា បន្ទាប់ ពីលោកមេធាវី បានផ្ដល់កិច្ចសម្ភាសន៍ជា មួយសារព័ត៌មាននៅក្នុងស្រុក ដោយអះអាងថា លោកឧកញ៉ា ហែម ថេង មិនសងប្រាក់ដល់កូនក្ដីរបស់ខ្លួនចំនួនជាង ៧០ម៉ឺនដុល្លារ  ធ្វើឱ្យកូនក្ដីដែលខ្ចីប្រាក់ពី ធនាគារគ្មានលុយបង់ការប្រាក់ រហូតដល់ ធនាគារ រឹបអូសផ្ទះសម្បែងហើយធ្វើឱ្យកូន ក្ដីស្ទើរក្លាយជាមនុស្សឆ្កួតរហូតដល់ស្លាប់ ។ ជាថ្មីម្ដងទៀត កាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១២ លោកមេធាវី គួយ ធុនណា ក៏បានផ្ដល់កិច្ចសម្ភាសន៍ដល់ កាសែត ក្នុងស្រុកថា លោកឧកញ៉ា ហែម ថេង ត្រូវតែសងប្រាក់មកកូនក្ដី របស់ខ្លួន ដែលកំពុងស្ថិតក្នុងស្ថានភាពក្រលំបាក អស់ ផ្ទះសម្បែង ព្រោះតែធនាគាររឹបអូសរហូត ដល់ធ្លាក់ខ្លួនឈឺ ហើយស្លាប់ ។
ចំពោះការ ផ្ដល់កិច្ចសម្ភាសន៍របស់លោកមេធាវី គួយ ធុនណា ខាងលើនេះ ត្រូវបានលោកឧកញ៉ា ហែម ថេង តាមពាក្យបណ្ដឹងរបស់លោក នោះ បានចាត់ទុកថា ជាការអះអាងដោយ មិនបានសិក្សាសំណុំរឿងទាល់តែសោះ ហើយត្រូវរកភស្ដុតាងឱ្យឃើញ ដើម្បីឱ្យ តុលាការ ស្វែងរកយុត្ដិធម៌ជូន ។
ជុំវិញការប្ដឹង របស់លោកឧត្ដមសេនីយ៍ ហែម ថេង ខាងលើនេះ ត្រូវបានលោក មេធាវី គួយ ធុនណា ឆ្លើយតបថា កូនក្ដី របស់លោក គឺអ្នកស្រី យិត ប្រាក់សៀន បានស្លាប់ ព្រោះតែធ្លាក់ខ្លួនឈឺ និងស្ទើរ ក្លាយជាមនុស្សឆ្កួត ដោយសារធនាគាររឹប អូសផ្ទះ បន្ទាប់ពីគ្មានប្រាក់បង់ថ្លៃការដែល ទាំងនេះ បណ្ដាលមកពីការខ្ចីលុយមិនសង របស់លោកឧកញ៉ា ហែម ថេង ។
លោកមេធាវីបានអះអាងថា នៅវេលា ម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៣ នេះ លោក នឹងទៅកាន់តុលាការ ដើម្បីបំភ្លឺចំពោះការ ប្ដឹងផ្ដល់របស់លោកឧកញ៉ា ហែម ថេង នេះ៕

 
                                                                                                                                   ប្រភព:ពីដើមអម្ពិល

0 comments:

Post a Comment