Blogger Templates អភិបាល ខេត្ដព្រះវិហារ ចូលរួម សម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវចាក់កៅស៊ូ ប្រវែង ៥គីឡូម៉ែត្រ ~ Khmer- News For You

Saturday, June 8, 2013

អភិបាល ខេត្ដព្រះវិហារ ចូលរួម សម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវចាក់កៅស៊ូ ប្រវែង ៥គីឡូម៉ែត្រ

ព្រះវិហារ ៖ ផ្លូវចាក់កៅស៊ូ ប្រភេទ ឌព្សទ ប្រវែង ៥គីឡូម៉ែត្រ ចាប់ពីឃុំតស៊ូ ទៅឃុំស្អាង ស្រុកជ័យសែន ខេត្ដព្រះវិហារ ត្រូវបានដាក់សម្ពោធ ឱ្យ ប្រើប្រាស់ ជាផ្លូវ ការ នៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៣ នេះ ក្រោមអធិបតីភាព អភិបាលខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ព្រមទាំងមានការចូលរួម ពីសំណាក់ថ្នាក់ ដឹកនាំខេត្ដ មន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។ យោងតាមមន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ផ្លូវចាក់កៅស៊ូមួយខ្សែខាង លើ នេះត្រូវបានកសាងឡើងដោយថវិកា ផ្ទាល់ ពីសំណាក់រាជ រដ្ឋាភិបាលកម្ពុជាតាម រយៈក្រសួងសាធារណការ ដោយអនុវត្ដ ផ្ទាល់ ពីមន្ទីរសាធារណការខេត្ដ ។ នៅចំពោះមុខប្រជាពលរដ្ឋ ដែលបាន ចូលរួមនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើ ប្រាស់ផ្លូវចាក់កៅស៊ូខាងលើនេះ អភិបាល ខេត្ដព្រះវិហារ លោក អ៊ុំ ម៉ារ៉ា បានលើក ឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានការ រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកសាងឡើងនៅ ទូទាំងប្រទេស ។ លោកអភិបាលខេត្ដ បានបន្ដថា និយាយ ដោយឡែក សម្រាប់ខេត្ដព្រះវិហារសមិទ្ធ ផលថ្មីៗជាច្រើន ជាពិសេសផ្លូវជាច្រើនខ្សែ ត្រូវបានកសាងឡើង និងកំពុងកសាងដើម្បី ជំរុញកំណើនជីវភាព របស់ប្រជាពលរដ្ឋ តាមមូលដ្ឋាន កាន់តែរីកចម្រើនខ្លាំងឡើង និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ។ ជាមួយនឹងសមិទ្ធផលដែលនឹងមានវត្ដ មាននៅក្នុងខេត្ដនាពេលខាងមុខ ដ៏ខ្លីនេះ លោកអភិបាលខេត្ដ បានមានប្រសាសន៍ ទៀតថា ការបើកការ ដ្ឋានសាងសង់ផ្លូវចាក់ កៅស៊ូ ប្រវែង ៥គីឡូម៉ែត្រ ត្រូវបានបើក សាងសង់ចាប់ពីស្ពានពុទ្រា ក្នុងឃុំពុទ្រា ហើយនៅសល់ ៨គីឡូម៉ែត្រទៀត នឹងត ភ្ជាប់ទៅកាន់ទីរួមស្រុកជ័យសែន ។ បើតាមលោកអភិបាលខេត្ដ នៅឆ្នាំ ២០១៤ ផ្លូវជាច្រើនខ្សែក្នុងខេត្ដព្រះវិហារ នឹងត្រូវកសាងឡើងរួចរាល់ ដោយតភ្ជាប់ពី ផ្លូវក្នុងស្រុករវៀង ទៅ កាន់ស្រុកជ័យសែន ហើយបន្ដឆ្ពោះទៅផ្លូវជាតិលេខ ៩ ដែល ទាំងនេះ ជាស្នាដៃយ៉ាងពិតប្រាកដចេញមក ពីការដឹកនាំ របស់រាជរដ្ឋាភិបាល នៃគណ បក្សប្រជាជន ។ ជាមួយគ្នានេះលោកអភិបាលខេត្ដបាន អំពាវនាវ ឱ្យប្រជាពលរដ្ឋទាំងអស់ទៅចូល រួមការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងបោះ ឆ្នោតជូនគណ បក្សលេខរៀងទី៤ ដើម្បីឱ្យ សម្ដេចតេជោ បន្ដធ្វើជានាយករដ្ឋមន្ដ្រី សម្រាប់អាណត្ដិទី៥ ៕

0 comments:

Post a Comment