ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជា ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន លោក កែប ជុតិមា បានប្រាប់ទៅក្រុម សកម្មជន យុវជនហៅថា ក៧៧ ដែលមក ពីគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជនចំនួន ១៨ ក្នុងរាជធានីភ្នំពេញ ត្រៀមខ្លួនឱ្យ ស្រេច សម្រាប់យុទ្ធនាការឃោសនាបោះ ឆ្នោត ដែលប្រព្រឹត្ដទៅនាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៣ ខាងមុខនេះ ។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៣ នៅ ពេលដែលលោក កែប ជុតិមា បានជួប សំណេះសំណាល ជាមួយក្រុមសកម្មជនយុវ ជន ក៧៧ ជិត ១ពាន់នាក់ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមផងដែរពី សំណាក់លោក ពិត ចំណាន អនុប្រធាន អចិន្ដ្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាព យុវជន និងសកលវិទ្យាធិការ សកលវិទ្យា ធិការរង របស់គ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជនចំនួន ១៨ខាងលើនេះ ។
នៅចំពោះមុខ ក្រុមសកម្មជនយុវជន ជំនាន់ក្រោយ របស់គណបក្សប្រជាជន លោក កែប ជុតិមា បានរំលឹកពីអតីតកាល ដែលកម្ពុជាជួបសង្គ្រាមដ៏រ៉ាំរ៉ៃ ជាពិសេស របបប៉ុលពត បានធ្វើឱ្យប្រទេសមួយនេះ ស្ទើរក្លាយជាផេះ ។ ប៉ុន្ដែ អ្វីៗបានកកើត ឡើងវិញ ក្រោមបាតដៃរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាល បច្ចុប្បន្នដែលមានសម្ដេចតេជោជា ប្រមុខ បានដឹកនាំប្រទេសជាតិឱ្យមានការ រីកចម្រើនលើគ្រប់វិស័យ ។
លោក កែប ជុតិមា បានលើកឡើង ទៀតថា នៅពេលនេះក្រុមយុវជនទាំងអស់ អាចមានឱកាសសិក្សា និងរៀនសូត្រតាម សកលវិទ្យាល័យ ហើយទទួលបានការងារ ធ្វើយ៉ាងសមរម្យ នៅពេលបញ្ចប់ការសិក្សា ស្របពេលដែលប្រទេសកម្ពុជា បាន និង កំពុង ដើរទៅរកការរីកចម្រើនកាន់តែខ្លាំង ហើយត្រូវបានទទួលស្គាល់ ពីប្រទេសនៅ លើពិភពលោកជាច្រើន ។
ជុំវិញយុទ្ធនាការ និងការបោះឆ្នោតនា ពេលខាងមុខនេះ លោក កែប ជុតិមា បាន ប្រាប់ឱ្យក្រុមយុវជនទាំងអស់ ត្រៀមខ្លួនជា ស្រេច ដើម្បីចូលរួម និងទៅបោះឆ្នោតឱ្យ បានគ្រប់ៗគ្នា ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីសម្រាប់ អាណត្ដិទី៥ទៀត ។ ក្រោយសំណេះ សំណាលរួច ប្រធានគណបក្សប្រជាជន លោក កែប ជុតិមា ក៏បានឧបត្ថម្ភដល់យុវ ជនម្នាក់ ៣ម៉ឺនរៀល ហើយសម្រាប់ក្រុម សកម្មជនយុវជន ចំនួន ៣០០នាក់ ដែល ជួបការលំបាក ក្នុងការសិក្សា និងរស់នៅ ក៏ បានទទួលអំណោយពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម នូវអង្ករ ១៥គីឡូក្រាម មីយើង ១០កញ្ចប់ ត្រីខ ៦កំប៉ុង សៀវភៅសរសេរ ៦ក្បាល និងប៊ិចចំនួន ៥ដើមផងដែរ ៕
ប្រភពពី ដើមអំពិល
0 comments:
Post a Comment