Blogger Templates នគរបាល ប៉ុស្តិ៍អូឡាំពិក ចាប់ខ្លួន ជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់ ~ Khmer- News For You

Friday, June 21, 2013

នគរបាល ប៉ុស្តិ៍អូឡាំពិក ចាប់ខ្លួន ជនសង្ស័យ ឆក់ទូរស័ព្ទម្នាក់

ភ្នំពេញ : ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលអូឡាំពិក ឃាត់ខ្លួន ពីបទឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន កាលពីវេលា៣ និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ ដែលកំពុងជិះកង់តាម ដងផ្លូវ។
សមត្ថកិច្ច បានឲ្យដឹងថា ជនជាប់សង្ស័យខាងលើនេះ ឈ្មោះ ឈាង ពៅ អាយុ ១៨ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ចំណែកឯនារី ម្ចាស់ទូរស័ព្វឈ្មោះ ឃិត ស្រីនាថ អាយុ ២០ឆ្នាំ មានទីលំនៅ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
តាមប្រភពព័ត៌មាន ការចាប់ខ្លួនឈ្មោះ ឈាង ពៅ ខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយ នារី ឈ្មោះ ឃិត ស្រីនាថ បានធ្វើដំណើរ តាមបណ្តោយ ផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូង ទៅជើង ហើយបានដកទូរស័ព្វ ម៉ាក សូនី និយាយបណ្តើរ ជិះកង់បណ្តើរ ស្រាប់តែជនសង្ស័យ ឈ្មោះ ឈាង ពៅ ឃើញ និងដោយមានស្ថានភាព បែបអំណោយផលល្អ ជនសង្ស័យ ក៏បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនារីរងគ្រោះ ប៉ុន្តែយកមិនបានសម្រេច ហើយ ក៏ត្រូវនារីរងគ្រោះ ស្រែកឆោឡោឡើង ផ្អើលដល់សមត្ថកិច្ចដេញ ចាប់ជាប់តែម្តង។
ដោយមានវត្ថុតាង និងសាក្សី ជនសង្ស័យត្រូវបញ្ជូន ទៅកាន់អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

0 comments:

Post a Comment