Blogger Templates ក្រុមហ៊ុន​ Smart មាន​សេវា​អ៊ីនធឺណិត​ល្បឿនលឿន​បំផុត​ក្នុង​ពិភព​សេវា​អ៊ិនធឺណិត​នៅ​កម្ពុជា​ ~ Khmer- News For You

Saturday, June 8, 2013

ក្រុមហ៊ុន​ Smart មាន​សេវា​អ៊ីនធឺណិត​ល្បឿនលឿន​បំផុត​ក្នុង​ពិភព​សេវា​អ៊ិនធឺណិត​នៅ​កម្ពុជា​

ការ​វិវត្ត​ពី​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​គ្មាន​អ្វី​សោះ ទៅ​ជា​ក្រុម​ហ៊ុន​មាន​បុគ្គលិក ៤០០​នាក់​នៅ​ក្នុង​រយៈ​ពេល៣​ឆ្នាំ​មក​នេះ។ យោង​តាម​អគ្គ​នាយក​ក្រុម​ហ៊ុន Smart Mobile លោក Thomas Hundt ក្រុមហ៊ុន Smart Mobile មាន​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​នៅ​ប្រទេស​កម្ពុជា រហូត​ដល់​ល្បឿន២២​មេហ្គាបៃ។
អគ្គ​នាយក​វ័យ៣៤​ឆ្នាំ​រូប​នេះ ដែល​មាន​ស្រុក​កំណើត​កើត​ជា​នៅ​ទីក្រុង​Blankenburg ទឹកដី​អតីត​អាល្លឺម៉ង់​ខាង​កើត​នោះ បាន​មាន​ប្រសាសន៍​ថា​៖ «ប្រសិន​បើ​លោក​អ្នក​ចង់​បាន​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​លើ​ទូរស័ព្ទ​នៅ​ប្រទេស​ កម្ពុជា គ្មាន​ជម្រើស​ណា​លឿន​ជាង​ល្បឿន ២២​មេហ្គាបៃ​នោះ​ឡើយ ប្រសិន​បើ​លោក​អ្នក​មាន​ទូរស័ព្ទ​ល្អ»។
យោង​តាម​លោក Hundt សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​ទាំង​នេះ មាន​នៅ​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀមរាប កំពង់ចាម និង​ក្រុង​ព្រះសីហនុ។
ក្រុម​ហ៊ុន​ Smart គឺ​ជា​ក្រុម-​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​៣ ដែល​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា បាន​ដាក់​ទីស្នាក់ការ​ធំ​នៅ​ក្នុង​អគារ​ទំនើប​មួយ​នៅ​ផ្នែក​ខាង​ត្បូង​មហា​ វិថី​ព្រះមុនីវង្ស មាន​ស្លាក​សញ្ញា​ពណ៌​បៃតង​លាយ​ស​ច្បាស់។​ «ការ​ប្រើប្រាស់​អ៊ីនធឺណិត​​របស់​បណ្ដាញ​របស់​យើងកំពុង​កើន​ឡើង​យ៉ាង​លឿន»។
កុមារភាព​របស់​លោក​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​សណ្ដាប់​ធ្នាប់​នៃ​សាធារណ​ រដ្ឋ​ប្រជា​ធិប-​តេយ្យ​អាល្លឺម៉ង់ (GDR) បាន​ជះ​​ឥទ្ធិពល​យ៉ាង​ធំ​ទៅ​លើ​ទស្ស​ន​វិស័យ​របស់​លោក Hundt ហើយ​វា​ជា​ការហ្វឹក​ហាត់​ការងារ​ដំបូង​របស់​លោក​នៅ​ក្រុមហ៊ុន​ Siemens ដែល​បាន​បញ្ជូន​លោក​ឲ្យ​ធ្វើ​ដំណើរ​​លើ​ផ្លូវ​របស់​លោកដែល​នាំ​លោក​ចូល​មក​ កាន់​ទីផ្សារ​ទូរស័ព្ទ​ចល័ត​របស់​ប្រទេស​កម្ពុជា។
កាលពី​កំពែង​ក្រុង​ប៊ែរឡាំង បាន​ដួល​រលំ​នៅ​ពេល​លោក Hundt កាលនោះ​មាន​វ័យទើប​តែ​ ១៣​ឆ្នាំប៉ុណ្ណោះ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «ខ្ញុំ​អាច​នៅ​ចាំ​បាន​ ក្នុងអំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍ និង​ប៉ុន្មាន​ខែ​នោះមនុស្ស​​គ្រប់​រូប​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អាល្លឺម៉ង់​ ខាង​លិច ដើម្បី​ទៅ​រក​ប្រាក់​កាស និង​ដើរ​ទៅ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ»។
បើ​ទោះ​បី​ជា​​ប្រទេស​អាល្លឺម៉ង​ដែល​ជា​មាតុ​ភូមិ​របស់​លោក Hundt ត្រូវ​បាន​បង្រួប​បង្រួម​ឲ្យ​ស្ថិត​ក្រោម​​ប្រព័ន្ធ​មូលធន​និយម​របស់​​លោក​ ខាង​លិច​ក៏​ដោយ ក៏​លោក​នៅ​តែ​អះ​អាង​ថា ប្រព័ន្ធ​អប់រំ​របស់​អតីត​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ អាច​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ប្រព័ន្ធ​អប់រំ​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ ប្រទេស​អាល្លឺម៉ង់​សព្វ​ថ្ងៃ។
«ប្រព័ន្ធ​សិក្សា​ធិការ​នៅ​ក្នុង​អតីត​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​​ អាល្លឺម៉ង់ មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង។ នោះ​គឺ​ជា​ប្រព័ន្ធ​សិក្សា​ធិការ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្នាក់​ទី​១ រហូត​ដល់​ថ្នាក់​ទី​១០។ ប្រព័ន្ធ​អប់រំ​នោះ អាច​ប្រកួត​ប្រជែង​​ជា​មួយ​ប្រព័ន្ធ​អប់រំ​នៅ​អាល្លឺម៉ង់​ខាង​លិច​ដោយ​​ងាយ​ ស្រួល។
បន្ទាប់​ពី​បំពេញ​កាតព្វ​កិច្ច​រយៈ​ពេល​១​ឆ្នាំ​នៅ​ក្នុង​ជួរ​កង​ទ័ព​របស់​ប្រទេស​អាល្លឺម៉ង់​ទើប
​នឹង​បង្រួប​បង្រួម​ថ្មី​មក លោក Hundt ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​សិក្សា​ក្នុង​កម្មវិធី​ Siemens សម្រាប់​យុវជន​ក្មេងៗ​មាន​សក្ដានុពល​ខ្ពស់។
តាម​រយៈ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Siemens ដែល​លោក​បាន​បម្រើ​ការ និង​សិក្សា​អស់​រយៈ​ពេល ២​ឆ្នាំ​នោះ​ លោក​បាន​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ដេប៉ាតឺម៉ង់​ផ្សេងៗ ក្នុង​នោះ​មាន​កម្មវិធី​សិក្សា​ពាណិជ្ជកម្ម គណនេយ្យ ហិរញ្ញវត្ថុ ច្បាប់ រដ្ឋបាល​ពាណិជ្ជកម្ម។
បន្ទាប់​ពី​ចំណាយ​ពេល ២​ឆ្នាំ​នៅ​ក្នុង​កម្មវិធី​សិក្សា​នោះ​មក លោក Hundt ទៅ​បម្រើ​ការ​ឲ្យ​ក្រុម​ហ៊ុន Siemens នៅ​ទីក្រុង​មុយនិកខាង​ផ្នែក​​លក់​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ទូរគម​​នា​គមន៍ ដែល​បាន​នាំ​លោកទៅ​ដល់​កោះ​តៃវ៉ាន់ ប្រទេស​ចិន​អស់​រយៈ​ពេល​ជាង១​ឆ្នាំ ព្រម​ទាំង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ខាង​ផ្នែក​លក់​​ទូរស័ព្ទ​ចល័ត។
នៅ​ប្រទេស​អាស៊ែបៃហ្សង់ លោក Hundt បាន​បម្រើ​ការ​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ សេវា​ទូរគម​នាគមន៍ Azerphone។ ក្រោយ​មក លោក​បាន​បម្រើការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​ទូរគមនាគមន៍​ថ្មី​ នៅ​ប្រទេស​តួកមេ​នី-​ស្ថាន ដោយ​ធ្វើ​ជា​តំណាង​ទាំង​អស់​របស់​ក្រុមហ៊ុន Siemens នៅ​ចន្លោះ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០៨។ នៅ​អំឡុង​ពេល​នោះ លោក​​បាន​ជួប​នឹង​ក្រុម​វិនិយោ​គិន​​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍ ក្នុង​នោះ​មាន​ក្រុមហ៊ុន Latelz ដែល​ទទួល​បាន​អាជ្ញា-​ប័ណ្ណ​នៅ​កម្ពុជា ហើយ​ក្រុម​ហ៊ុន​នេះ​បាន​ស្វែង​រក​មនុស្ស​ម្នាក់​សម្រាប់​កសាង​ក្រុម​មួយ និង​ចាត់​ចែង​អាជីវកម្ម។
លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ «នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ពី​អ្នក​លក់​សេវា​ទូរគម- នាគមន៍​ទៅ​ជា​ប្រតិបត្តិករ​​ទូរគមនាគមន៍។ ជា​ប្រតិបត្តិករ​ម្នាក់ គឺ​មាន​លក្ខណៈ​កាន់​តែ​ស្មុគ​ស្មាញ​កាន់​តែ​ច្រើន។ នៅ​ពេល​យើង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០០៨ យើង​អត់​មាន​បុគ្គលិក​ គ្មាន​ស្លាក​សញ្ញា គ្មាន​បណ្ដាញ គ្មាន​ការិយាល័យ ហើយ​យើង​ចាប់​ផ្ដើម​​ក្លាយ​ខ្លួន​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​អាជីព​មួយ»។
លោក Hundt បាន​ជ្រើស​រើស​មនុស្ស​ដំបូង​មក​ធ្វើ​ការ​ខាង​ផ្នែក​បច្ចេកទេស ទីផ្សារ ធនធាន​មនុស្សរដ្ឋបាល និង​គណនេយ្យ។ គេ​បាន​ជួល​អគារ​នេះ​នៅ​ភាគ​ខាង​ត្បូង​ដង​មហា​វិថី​ព្រះមុនីវង្ស និង​​កាន់​កាប់​វា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។
លោក Hundt បាន​បញ្ជាក់​ថា ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​វិវត្តន៍​ដ៏​រហ័ស​នេះ គឺ​ការ​ច្របាច់​​បញ្ចូល​គ្នា​​ជា​មួយ​ក្រុមហ៊ុន Star-Cell កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​នោះ​គឺ​ជា​ដំណើរ​រីក​ចម្រើន​មួយ​​របស់​ក្រុមហ៊ុន Smart ពី​​អតិថិជន ៣​សែន​នាក់​ឡើង​ដល់ ៦​សែន​នាក់​នៅ​ពេល​នោះ និង​ឡើង​ដល់ ១,៥​លាន​នា​ពេល​សព្វ​ថ្ងៃ។
ក្រុមហ៊ុន Star-Cell សព្វ​ថ្ងៃ​នេះ​ មាន​ភាគ​ហ៊ុន២៥​ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុន Smart។ ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ក៏​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន Smart ក្លាយ​ជា​អ្នក​ផ្គត់​ផ្គង់​សេវា​ទូរស័ព្ទ​លំដាប់​ទី ៣ នៅ​ក្នុង​ទីផ្សារ បន្ទាប់​ពី​ក្រុមហ៊ុន Cellcard និង​ក្រុម​ហ៊ុន Metphone។
លោក Hundt ថ្លែង​ដោយ​រីក​រាយ​ថា​៖ «នៅ​ពេល​យើង​មក​ដល់​កម្ពុជា យើង​គឺ​ជា​ប្រតិបត្តិករ​លំដាប់​ទី៧។ គោល​បំណង​របស់​យើងគឺ​ក្លាយ​ខ្លួន​ទៅ​ជា​ប្រតិបត្តិករ​លំដាប់​លេខ ៣ ដែល​យើង​បាន​ឈាន​ដល់​ដូច​សព្វ​ថ្ងៃ​នេះ។ លោក​បាន​ចែក​រំលែក​នូវ​អ្វី​ដែល​លោក​ជឿ​ជាក់​ថា ជ័យ​ជម្នះ​​សម្រេច​ឡើង​​ពី​លេខ ៧ មក​លំដាប់​លេខ ៣ នៅ​ក្នុង​ទីផ្សារ​​ថា៖ «យើង​បាន​នាំ​មក​នូវ​ស្លាក​សញ្ញា​ដ៏​ថ្មី​សន្លាង​គួរ​ឲ្យ​ទាក់​ទាញ់​មួយ ​ផលិត​ដោយ​ពួក​យើង​ផ្ទាល់​ សម្រាប់​ពួក​យើង ធ្វើ​ការ​ជា​មួយ​ភ្នាក់ងារ​មួយ​នៅ​ក្នុង​កញ្ចប់​ស្លាក​សញ្ញា​ពេញ​លេញ​មួយ ដើម្បី​ធ្វើ​ឲ្យ​យើង​ប្លែក​ពី​គេ។ លោក​បន្ត​​ថា​៖ «ទស្សនៈមួយ​ជ្រុង​ខាង​បច្ចេក​វិទ្យា យើង​​ដូច​គ្នា​ទៅ​នឹង​ក្រុម​ហ៊ុន​​ទាំង​អស់​ទៀត​នៅ​ពេល​ចាប់​ផ្ដើម។ យើង​ត្រូវ​ចូល​មក​ចំ​ពេល​មាន​គុណវិបត្តិ​ដ៏​ធំ​មួយ ប៉ុន្តែសព្វ​ថ្ងៃ​នេះ​ យើង​កំពុង​គ្រប​ដណ្ដប់​លើ ២៣​ខេត្ត»។ ដើម្បី​កែ​លម្អ​ចំណុច​ទន់​ខ្សោយ​នា​គ្រា​ដំបូងបន្ថែម​ពី​លើ​ស្លាក​សញ្ញា​ ខ្លាំង​ក្លា​មួយ​នោះ លោក Hundt បាន​បើក​មណ្ឌល​បម្រើ​អតិថិជន ២៤​ម៉ោង និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍៕ DT




0 comments:

Post a Comment