Blogger Templates លោក រត្ន័ ស៊្រាង នាំយកអំណោយ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ ចែកជូន ដល់កុមារកំព្រា ជនពិការ ~ Khmer- News For You

Thursday, June 6, 2013

លោក រត្ន័ ស៊្រាង នាំយកអំណោយ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ ចែកជូន ដល់កុមារកំព្រា ជនពិការ

បន្ទាយមានជ័យ ៖ លោក រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារ ចុះជួយស្រុកមង្គលបុរី និងជាប្រធានក្រុមការងារ ចុះ ជួយឃុំស្រះរាំង និងប្រតិភូ អមដំណើរនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយ ជាសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ ទៅចែកជូនដល់កុមារកំព្រា ជនពិការ និងសួរសុខទុក្ខ ដល់ពលរដ្ឋ ដែលជាសមាជិក សមាជិក គណបក្សប្រជាជនកម្ពុជា នៅតំបន់នោះ ។ លោក រត្ន័ ស៊្រាង បានថ្លែងថា ថ្ងៃនេះក្រុមការងារ របស់លោកបាននាំយកអំណោយ ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលសង្រ្គោះជនអស់សង្ឃឹមទី២ ចំនួន ១២៩ នាក់ ស្រី ៤៥ នាក់ ប្រុស ៧៥ នាក់ បុគ្គលិក ២៥ នាក់ ក្នុង ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ដូចជា នំធុងចំនួន ២០ ធុង ខោអាវ ២០០កំប្លេ បាល់ ១០ គ្រាប់ ហ្វីលេ ០២ សម្ភារៈសម្រាប់ក្មេងលេខមួយចំនួន លោកគ្រូ-អ្នកគ្រូ និងអ្នកថែទាំកុមារ ទទួលបានសារុង១ ថវិកា ១ ម៉ឺនរៀល សិស្សនារីកុមារកំព្រា សារុង ១ ។ ក្នុងនោះ សាលាបឋមសិក្សា និងមត្តេយ្យតាអិន ស្ថិតនៅឃុំតាអិន ស្រុកមង្គលបុរី ទទួលបានតុ កៅអីគ្រូមួយឈុត តុសិស្ស ២០ លោកគ្រូ អ្នកគ្រួ ម្នាក់ៗ ២ ម៉ឺនរៀល សិស្សតូចៗ ៣៨១ នាក់ ។ ចំណែកជនពិការចំនួន ៤ នាក់ នៅឃុំបន្ទាយនាង និងឃុំបល្ល័ង ទទួលបានរទេះម្នាក់មួយគ្រឿង ដែលពួកគាត់ទើបតែពិការ ។ ចំពោះជនពិការ ជាង១១០នាក់ ក៏ធ្លាប់ចែកជូនម្នាក់មួយគ្រឿងផងដែរ រយៈពេលកន្លងមក ។ ទន្ទឹមគ្នានោះ លោក រ័ត្ន ស៊្រាង ក៏បានចុះត្រួតពិនិត្យ ផ្លូវគ្រួសក្រហម ដែលត្រូវដាក់លូរំដោះទឹកចំនួន ៣ ខ្សែ ដែល ២ ខ្សែ ស្ថិតនៅឃុំតាឡំ និង ១ ខ្សែទៀត នៅឃុំស្រះរាំង ដែលប្រើប្រាស់លូអស់ ២៤ កង់ ។ ហើយលោក រ័0ត្ន ស៊្រាង ក៏បានចុះត្រួតពិនិត្យ ផ្លូវខ្វាត់ខ្វែងក្នុងភូមិតទៅភូមិនីមួយៗ ក្នុងឃុំ និងផ្លូវលើកថ្មី ដែលកំពុងជួសជុលកែលម្អ ប្រវែង ៣០គីឡូម៉ែត្រ ៕

0 comments:

Post a Comment