Blogger Templates សុភាព ~ Khmer- News For You

Thursday, June 6, 2013

សុភាព

វា​ជា​រឿង​ធម្មតា​នោះទេ​ដែល​រោម​ភាគច្រើន​កើតមាន​គ្រប់​ទី​កន្លែង​នៅលើ​ខ្លួន ដូចនេះ​រោម​ពីរ ឬ​បី​សរសៃ​នៅ​នឹង​ក្បាល​សុដន់​របស់​អ្នក​មិនមែន​ជា​រឿង​អ្វី​ដែល​គួរអោយ​បារម្ភ​នោះ​ទេ​។ ស្ត្រី​ជា​ច្រើន​គឺ​មាន​បញ្ហា​នេះ​។​ ​អ្នក​មាន​ជម្រើស​ជាច្រើន​សម្រាប់​បំបាត់រោគ​នៅ​នឹង​ក្បាល​សុដន់​នេះ​។ អ្នក​អាច​សាកល្បង​ដោយ​ការដក​, គៀប ឬ​ការព្យាបាល​ដោយ​ការប្រើ​កាំរស្មី​ឡា​សែ​។ ការ​កោរ​មិន​មាន​ជា​ជម្រើស​ល្អ​បំផុត​ចាប់តាំងពី​វា​អាច​ធ្វើអោយ​ស្បែក​នៃ​ក្បាល​សុដន់​របួស ឬ​ឈឺ​។​ក្មេង​ស្រី​មួយ​ចំនួន​មាន​រោម​បន្ថែម​នៅ​លើ​ខ្លួន​របស់​ពួកគេ​ដោយសារ​តែ​កត្តា​តំនរ​ពូជ​។ មនុស្ស​មួយចំនួន​មាន​រោម​ខ្លួន​តិច និង​អ្នក​ផ្សេង​ទៀត​មាន​រោម​ខ្លួន​ច្រើន ដូចនេះ​ប្រសិនបើ​ម្តាយ ឬ​បងស្រី​របស់​អ្នក​មាន​រោម​ត្រង់​ក្បាល​សុដន់​, វា​អាច​កើតមាន​នៅក្នុង​គ្រួសារ​ហើយ​។​ ក្មេងស្រី​អាចមាន​រោម​ដុះ​បន្ថែម​ដោយសារតែ​ខ្លួន​របស់​ពួកគេ​ផលិត​នូវ​អរ​ម៉ូ​ន​អង់ដ្រូសែន​ច្រើនពេក​។ ការ​មាន​អរ​ម៉ូ​ន​អង់ដ្រូសែន​ច្រើនពេក​អាចធ្វើអោយ​ស្ត្រីដុះ​រោគ​លើ​មុខ​, ទ្រូង និង​ពោះ​។ បរិមាណ​ខ្ពស់​នៃ​អរ​ម៉ូ​ន​អង់ដ្រូសែន​ក៏​អាច​បណ្តាលអោយ​ស្ត្រី​ខកខាន​នឹង​មក​រដូវ ឬ​បញ្ឈប់​រដូវ​របស់​ស្ត្រី​មិនអោយ​មាន​តែ​ម្តង​។ ​ប្រសិនបើ​អ្នក​បារម្ភ​អំពី​រោម​ច្រើន​លើ​ខ្លួន​របស់​អ្នក​, សូម​សួរ​គ្រូពេទ្យ​ថា​តើ​អ្នក​គួរតែ​ធ្វើការ​ពិនិត្យ​មើល​កម្រិត​អរ​ម៉ូ​ន​ឬ​យ៉ាងណា​៕

0 comments:

Post a Comment