ខេត្តស្ទឹងត្រែង ៖
អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើផ្ទះចំនួន២ខ្នងជាប់
គ្នាបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនាំគ្នាទៅ
ឈរមើលយ៉ាងប្រសេកប្រសាចណែនតាន់តាប់កកស្ទះពាសពេញផ្លូវ
កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១០ កុម្ភៈ ២០១៣
ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ក្នុងហេតុការណ៍នេះគេឃើញរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន
នគរបាលខេត្ត៣គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ត
បន្ទាប់ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែង
កើតហេតុបាននិយាយថា ផ្សែងខ្មៅកួចត្របាញ់ចេញពីដំបូលផ្ទះ
បន្ទាប់មកភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងដោយគ្មានអ្នកណា
ម្នាក់នៅក្នុងផ្ទះនោះឡើយ ។
ដោយឃើញអគ្គិភ័យឆាបឆេះឡើងម្នាក់ៗបានទូរស័ព្ទទៅកម្លាំងនគរបាល
ពន្លត់អគ្គិភ័យយករថយន្តបាញ់ទឹកមកពន្លត់សង្គ្រោះ
តែដោយសារការប្រឹងប្រែងអស់លទ្ធភាពផ្ទះមួយខ្នងត្រូវបានអគ្គិ
ភ័យលេបត្របាក់គ្មានសេសសល់
រីឯផ្ទះមួយខ្នងទៀតក្បែរគ្នានោះត្រូវបានបាញ់ទឹកពន្លត់ទាន់
ពេល ។ រីឯប្រភពពីបងប្អូនម្ចាស់ផ្ទះវិញនិយាយថា
នៅក្នុងផ្ទះមានដុតភ្លើងចំហៀវខ្លាញ់ជ្រូករួចចេញទៅក្រៅចាក់សោ
ផ្ទះពីក្រៅ ។ ហើយនៅក្នុងផ្ទះក៏មានអុជធូប
ទៀនសែនចូលឆ្នាំចិនផងដែរ តែមិនដឹងថា
ការឆេះនេះបង្កឡើងដោយការឆេះភ្លើងធូប
ឬភ្លើងចំហៀវខ្លាញ់ជ្រូកនោះទេ ៕
0 comments:
Post a Comment