Blogger Templates និសិត្សម្នាក់ បានបោកក្បាល ~ Khmer- News For You

Thursday, February 28, 2013

និសិត្សម្នាក់ បានបោកក្បាល


ភ្នំពេញ៖ និសិត្សម្នាក់ បានបោកក្បាល និងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១១៖៥៥នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅមុខរោងចក្រ គង់ហុង តាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារតែមាន ជនបង្កជិះម៉ូតូចំនួន២គ្រឿង បានធាក់ផ្តួល នៅពេលដែលជិះម៉ូតូ មកជិតជនរងគ្រោះ។
សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា និស្សិត ពិល គង្គា អាយុ២១ឆ្នាំ ស្នាក់នៅតាមផ្លូវលេខ ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ត្រូវបានគេធាក់ផ្តួល ខណៈកំពុងជិះម៉ូតូ ម៉ាកស៊ុយស៊ូគី ណិច តែម្នាក់ឯង ពេលមកដល់ ចំណុចកើតហេតុ ។
សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ខណៈជនរងគ្រោះ កំពុងតែជិះម៉ូតូ តែម្នាក់ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមាន ជនបង្កជិះម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាក សង់ប៊ិច និងមួយគ្រឿងទៀត ម៉ាក RX បានធាក់ជនរងគ្រោះ បណ្តាលឲ្យដួល បោកក្បាល និងរបាំងចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់តែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យ ជនរងគ្រោះ និងជនបង្ក មានបញ្ហាអ្វីកើតឡើងនោះទេ៕
កំពុងជិះម៉ូតូត្រូវ គេជិះម៉ូតូមកជិត ហើយធាក់ផ្តួល បណ្តាលឲ្យស្លាប់
កំពុងជិះម៉ូតូត្រូវ គេជិះម៉ូតូមកជិត ហើយធាក់ផ្តួល បណ្តាលឲ្យស្លាប់

0 comments:

Post a Comment