ខេត្តឧត្តរមានជ័យ ៖
ទាហានម្នាក់់ជិះម៉ូតូម៉ាកវ៉េវសេរី២០១១ ពណ៌ក្រហម
គ្មានស្លាកលេខជិះម្នាក់់ឯងបានធ្វើដំណើរតាមដងផ្លូវជាតិលេខ៦៧B
ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះទៅដល់់ចំណុចផ្លូវបំបែក (ច្រមុះជ្រូក)
ស្រាប់់តែធ្លាក់់ពីលើផ្លូវជាតិទៅខាងស្តាំដៃបណ្តាលឲ្យស្លាប់់បាត់់
បង់់ជីវិត ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិលំទង ឃុំលំទង
ស្រុកអន្លង់វែងកាលពីវេលាម៉ោង១១យប់់ថ្ងៃទី៨ មេសា ២០១៣ កន្លងទៅ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុនៅវេលាម៉ោង១១យប់់ថ្ងៃទី៨ មេសា
គេបានឮសំឡេងម៉ូតូបើកបរក្នុងល្បឿនលឿនដូចហោះ ហើយគេសង្ស័យថា
អ្នកបើកបរម៉ូតូនេះមានជាតិស្រវឹងនៅក្នុងខ្លួន
លុះពេលទៅដល់់ចុងភូមិដែលដាច់់ពីផ្ទះប្រជាពលរដ្ឋរស់់នៅស្រាប់់តែ
ស្ងាត់់សំឡេងម៉ូតូ ចំណែកអ្នកភូមិមិនបានចាប់់អារម្មណ៍ម៉ូតូនោះដួលនោះទេ
លុះព្រឹកឡើងមានអ្នកធ្វើដំណើរតាមដងផ្លូវជាតិបានជួបប្រទះ
ឃើញមានម៉ូតូនឹងមនុស្សផ្លោងចូលគុម្ពោធព្រៃ ។
0 comments:
Post a Comment