Blogger Templates ព័ត៌​មាន​​ជុំវិញ​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​​មីង​ ក្មួយ​ស្លាប់ និង​ស្ត្រីជា​បង​រង​របួស​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ តែ​មិន​ចំ​មុខ​សញ្ញា​ ~ Khmer- News For You

Tuesday, April 9, 2013

ព័ត៌​មាន​​ជុំវិញ​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​​មីង​ ក្មួយ​ស្លាប់ និង​ស្ត្រីជា​បង​រង​របួស​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ តែ​មិន​ចំ​មុខ​សញ្ញា​

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានកា​របាញ់ប្រហារ ដោយគ្រោង​ទុកជាមុន បណ្ដាលឲ្យស្រ្តី​ម្នាក់និងក្មួយប្រុសអាយុ​ជាង១ខួបស្លាប់​ ចំណែក​បង​ស្រី​រង​របួសបាក់​ជើង ហើយខ្មាន់​កាំភ្លើងបានរត់គេច​ខ្លួនបាត់ស្រមោល​រួចមកឃើញថា សមត្ថកិច្ច​ប៉ូលិស និងប៉េអឹម​បាននិង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​​យ៉ាង​ដុត​ដៃ​​ដុតជើងក្នុងការ​ តាមរកចាប់ខ្លួន​ជនជាឃាតករ​ដៃឆៅ ដើម្បីរកយុត្តិធម៌ជូនជនរង​គ្រោះដែលស្លាប់ និងរបួស​យក​មកផ្ដន្ទាទោស​តាមច្បាប់។ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវត្រូវបានមន្ត្រីប៉ូលិស​មួយរូបប្រាប់ថា ហាក់ដូចជា​ការរាវរកម្ជុល​នៅក្នុងបាត​សមុទ្រ​ដូច្នោះ​ដែរ ហើយក្រោយ​ពេលកើតហេតុ​សមត្ថ​កិច្ច​បាន​​ធ្វើ​ការ​​ឆែក​ឆេរលំនៅឋាន​សង្ស័យមួយ​ ដែលឃាតករ​បានរត់គេច​ខ្លួនចូលទៅ​និង​បាន​ដោះអាវបោះចោល​នៅទីនោះ បន្ទាប់មកក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ពីរ​នាក់ភ្លាមៗ​ដែរ ប៉ុន្តែវាគ្រាន់​តែជាការ​សង្ស័យ​ប៉ុណ្ណោះមិន​ចំ​មុខ​សញ្ញានោះ​ឡើយ។
គួររំលឹកផងដែរ​ថា ហេតុការណ៍បាញ់ប្រហារ​​យ៉ាង​ឃោរឃៅ​នេះ​បានកើតឡើងកាលពី​វេលាម៉ោង៥និង៥០នាទី​ ល្ងាចថ្ងៃទី៨ មេសា ២០១៣ នៅ​ក្នុង​បូរី​ញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ ស្រ្តីរង​គ្រោះ​ដែលស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទិត្យ ធារ៉ា អាយុ​២៦​ឆ្នាំ ជាបុគ្គលិក​ធនាគារកាណាឌីយ៉ា សាខានៅ​សង្កាត់កំបូល ហើយតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹង​ថា ស្រ្តីរងគ្រោះរូប​នេះត្រូវគ្រាប់កាំភ្លើង​​ចំនួន​១៥​គ្រាប់សុសខ្លួន និង​ត្រង់​ក្បាល​​ស្លាប់ភ្លាមៗនៅ​នឹងកន្លែង។ ចំណែក​ក្មួយប្រុស​របស់នាង​ឈ្មោះឡយ យុទ្ធារ៉ា ហៅទិត្យ យុទ្ធារ៉ា អាយុជាង​១ខួប ត្រូវ​​១​គ្រាប់ត្រង់ថ្ងាស​ធ្លាយទៅក្រោយ និង១គ្រាប់ទៀត​ចំភ្លៅ ហើយស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់មន្ទីរ​ពេទ្យ និងស្រ្តីម្នាក់​ទៀតឈ្មោះសន សុម៉ាឡែន អាយុ​​៣២​​ឆ្នាំ ត្រូវជាម្ដាយ និងជាបងស្រីត្រូវ​២គ្រាប់ចំភ្លៅ​១គ្រាប់ និង​បញ្ឆិតដោះ​១គ្រាប់រង​របួសធ្ងន់។
តាមប្រភពព័ត៌មា​ន​បានឲ្យដឹងថា មុនពេលកើតហេតុ​ស្រ្តីរងគ្រោះឈ្មោះ​ទិត្យ ធារ៉ា ត្រូវបានរថយន្ត​របស់ធនាគារ​កាណាឌីយ៉ា ដឹក​ចេញ​ពី​​កន្លែង​ធ្វើ​ការ​​នៅក្នុងសង្កាត់កំបូល​ត្រឡប់ទៅផ្ទះរបស់ខ្លួន​ នៅត្រង់ចំណុច​កើតហេតុក្នុងបូរីញូ​ថោននោះ តាមទម្លាប់ដូច​សព្វមួយដង។ ពេល​ទៅដល់ស្រ្តីរង​គ្រោះ​បាន​ចុះ​ពី​លើ​រថយន្ត​​ដើរ​សំដៅ​បម្រុងទៅ​ ចាក់សោទ្វារចូល​ផ្ទះក៏ត្រូវឃាតករ​ដែលបានឈរចាំ​នៅទីនោះជា​ស្រេច​ ដកកាំភ្លើងខ្លី​ស៊េរីទំនើបមួយដើម​ពី​ចង្កេះធ្វើ​សកម្ម​ភាព​​បាញ់ប្រហារ​ ជាច្រើនគ្រាប់ បណ្ដាលឲ្យ​ដេកដួល ហើយខ្លាចមិន​ស្លាប់​ឃាតករ​បានចាប់ទាញ​ក្របួចសក់ក្បាល រួចបាញ់ទម្លុះ​ក្បាល​ថែម​១គ្រាប់ទៀត​ស្លាប់នៅក្នុងថ្លុក​ឈាមតែម្ដង៕
សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​

0 comments:

Post a Comment