លោកសាស្ត្រាចារ្យ Christian Cajochen មកពីសាកលវិទ្យាល័យសុខាភិបាលទីក្រុង Basel ប្រទេសស្វីស បានឲ្យដឹងថា ពន្លឺព្រះចន្ទពេញវង់បានធ្វើឲ្យអ្នកកំពុងគេងខុសប្លែកពីធម្មតា ទោះបីជាពួកគេមិនបានឃើញឬ ដឹងថា ព្រះចន្ទពេញវង់ក៏ដោយ។
សេចក្តីសន្និដ្ឋាននេះធ្វើឡើងតាមរយៈការពិសោធន៍លើអ្នកស្ម័គ្រចិត្តចំនួន ៣៣នាក់ពីក្រុមមនុស្សដែលមានវ័យផ្សេងៗគ្នា ដោយធ្វើការតាមដានត្រួតពិនិត្យប្រព័ន្ធខួរក្បាល និងចលនាភ្នែក របស់ពួកគេទៅនឹងអាថ៌កំបាំងអ័រម៉ូនម្យ៉ាង។ បន្ទាប់ពីតាមដានយ៉ាងដិតដល់ ទិន្នន័យបានបង្ហាញថា ការទទួលទានដំណេកយ៉ាងស្កប់ស្កល់របស់ពួកគេបានធ្លាក់ចុះ ៣០% ហើយពួកគេត្រូវចំណាយពេលយូរខុសពីធម្មតារហូតដល់៥នាទីមុននឹងគេងលក់ និងបានគេងលក់តិចជាងថ្ងៃធម្មតារហូតដល់ ២០នាទី។
លោកសាស្ត្រាចារ្យដដែលបានបបញ្ជាក់ថា វាជាដំណើរធម្មជាតិមួយរបស់ព្រះចន្ទដែលកើតមានលើភពផែនដីនេះ តែជាផ្នែកមួយដែលមានទំនាក់ទំនងទៅនឹងអាកប្បកិរិយារបស់មនុស្ស និងសត្វក្នុងដំណើរការបន្តពូជអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្ន ពន្លឺព្រះចន្ទបានថយឥទ្ធិពលរបស់វាដោយសារតែពន្លឺអគ្គិសនីនៅក្នុងយុគសម័យទំនើបនេះមកជំនួសវិញ៕
0 comments:
Post a Comment