សុខភាព និង សម្រស់
សាច់ក្រហមបង្កើនគ្រោះថ្នាក់ជំងឺទឹកនោមផ្អែម
ផ្សាយក្នុងផ្នែក សុខភាពនិងសម្រស់ ដោយ YOU KEOSAMINY
ការស្រាវជ្រាវនៅអាមេរិកបានរកឃើញថា ការញ៉ាំសាច់ក្រហមដូចជាសាច់គោឬប្រភេទសាច់ផ្សេងទៀតជារៀងរាល់ថ្ងៃនឹងធ្វើឲ្យមានគ្រោះថ្នាក់បំផុតដល់ជំងឺទឹកនោមផ្អែមប្រភេទ២។
ក្រុមជំនាញនៅសាកលវិទ្យាល័យHarvard ផ្នែកសុខភាពបានបង្ហាញថា ទម្លាប់ញ៉ាំសាច់ក្រហមស្រស់១០០ក្រាមរាល់ថ្ងៃនឹងធ្វើឲ្យជំងឺទឹកនោមផ្អែមប្រភេទ២កើនឡើងគ្រោះថ្នាក់ដល់១៩%។ ជាងនេះទៅទៀត បើពិសាសាច់ក្រហមដែលឆ្លងកាត់ការផលិតនឹងនាំឲ្យគ្រោះថ្នាក់កាន់តែកើនឡើងដល់ទៅ៥១%។ តែទោះជាយ៉ាងណាគ្រោះថ្នាក់នឹងថយចុះបើសាច់ក្រហមត្រូវជំនួសដោយសាច់ស បន្លែផ្លែឈើ គ្រាប់ធញ្ញជាតិនិងអាហារដែលមានជាតិខ្លាញ់តិច។
ជំងឺទឹកនោមផ្អែមផ្ដល់ផលប៉ះពាល់ដល់មនុស្សជិត៣៥០លាននាក់ទូទាំងពិភពលោក ហើយជាង១១%នៃមនុស្សដែលមានវ័យលើស២០ឆ្នាំនៅអាមេរិកកំពុងមានជំងឺនេះ។
ជំងឺទឹកនោមផ្អែមចែកជា២គឺ ជំងឺទឹកនោមផ្អែមប្រភេទទី១និងទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតចំពោះកុមារនិងយុវវ័យហើយជំងឺទឹកនោមផ្អែមប្រភេទ២អាចកើតគ្រប់វ័យនិងជាជំងឺរ៉ាំរ៉ៃជាប់ទាក់ទងនឹងកម្រិតស្ករខ្ពស់នៅក្នុងឈាម ហើយជាទូទៅកើតឡើងដោយសារតែលើសទម្ងន់ ខ្វះលំហាត់ប្រាណ និងទម្លាប់ញ៉ាំអាហារគ្មានសុខភាព។
mylifestages

អារម្មណ៍តានតឹងកើតពីអ្នកឬអ្នកដទៃ?
ផ្សាយក្នុងផ្នែក សុខភាពនិងសម្រស់ ដោយ YOU KEOSAMINY
ជំងឺតានតឹងគឺជាអារម្មណ៍មួម៉ៅ ធុញថប់ តប់ប្រមល់ ឆាប់ខឹង សុញគំនិត គិតអ្វីមិនចេញ ហើយធ្វើអ្វីតែងតែតម្រូវចិត្តខ្លួនឯង មិនចុះសម្រុងនឹងអ្នកដទៃ ឃើញតែកំហុសគេរហូត។
មិនថាអ្នកមានឬអ្នកក្រនោះទេ តែងតែជួបនូវហេតុការណ៍ផ្សេងៗ និងរឿងរ៉ាវមួយចំនួនដែលធ្វើឲ្យអារម្មណ៍មានបញ្ហា តែខុសគ្នាត្រង់ថា អ្នកខ្លះមិនបានយកបញ្ហាទាំងនោះមកដាក់ក្នុងចិត្ត តែអ្នកខ្លះយកមកដាក់ក្នុងចិត្តរហូតមានអារម្មណ៍តានតឹងដែលអាចបង្កជាជំងឺ។
មូលហេតុដែលបណ្ដាលឲ្យមានជំងឺអារម្មណ៍តានតឹងគឺ ដោយសារបញ្ហាការងារ មានការងារច្រើន ការសិក្សាច្រើន គិតច្រើន ដោយពុំមានពេលវេលាសម្រាប់សម្រាកកម្សាន្តដើម្បីទទួលយកបរិយាកាសវិជ្ជមាន ឬក៏មិនបានជជែកគ្នាលេងជាមួយមិត្តភ័ក្ដិនិងជួបជុំបងប្អូនជាដើម។ នៅពេលមានអារម្មណ៍តានតឹងអូសបន្លាយយូរទៅ អាចធ្វើឲ្យអ្នកជំងឺក្លាយជាមនុស្សវិកលចរិត។
នៅពេលដែលមានជំងឺអារម្មណ៍តានតឹង ធ្ងន់ធ្ងរ វិធីដែលល្អអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យចិត្តសាស្ត្រ ដើម្បីឲ្យគាត់ពន្យល់ផ្នែកចិត្តសាស្ត្រនិងផ្ដល់ឱសថមួយចំនួន។ ជាពិសេស ត្រូវឲ្យអ្នកជំងឺនិយាយឲ្យបានច្រើន និងមិនត្រូវប្រឆាំងនឹងគំនិតរបស់គាត់ទេ តែក្រោយមក នៅពេលដែលអ្នកជំងឺមានអារម្មណ៍ស្ងប់ ទើបពន្យល់ហេតុផល។ បើអ្នកជំងឺស្ដាប់ហេតុផលបាន នោះជាសញ្ញាវិជ្ជមានរបស់គាត់ហើយ។
ម្យ៉ាងទៀតដើម្បីកាត់បន្ថយអារម្មណ៍តានតឹង អ្នកជំងឺចាំបាច់ត្រូវជ្រើសរើសពេលវេលាសមរម្យ ដើរកម្សាន្តនិងជជែកគ្នាលេងជាមួយអ្នកដែលពេញចិត្តឲ្យបានញឹកញាប់។ មិនតែប៉ុណ្ណោះ អ្នកត្រូវឆ្លាតពេលសមាធិបន្ធូរអារម្មណ៍ និងដកដង្ហើមវែងៗឲ្យបានញឹកញាប់ នោះពិតជាអាចកាត់បន្ថយអារម្មណ៍តានតឹងបាន៕
ទ្វារមាសជាកន្លែងដែលសំបូរមេរោគងាយនឹងបង្កជំងឺខ្លាំងណាស់។ ដូច្នេះជំងឺទ្វារមាសតែងតែកើតនៅលើប្រដាប់ភេទស្ត្រី។ ជំងឺទ្វារមាសរួមមាន ការរលាកទ្វារមាសដែលបណ្ដាលឲ្យក្រហាយ ពិបាកក្នុងការរួមភេទ និងបណ្ដាលឲ្យធ្លាក់ស ជំងឺសិរមាន់ បូសនៅលើប្រដាប់ភេទ ជំងឺផ្សិត ឬមានដុំនៅលើទ្វារមាសជាដើម។ តែកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ នឹងអាចបណ្ដាលឲ្យមានជំងឺមហារីកទ្វារមាស។
មានកត្តាជាច្រើនដែលបង្កឲ្យកើតជំងឺទ្វារមាស តែជាទូទៅជំងឺប្រភេទនេះកើតឡើងដោយសារខ្វះអនាម័យត្រង់ប្រដាប់ភេទ។ ជំងឺនេះ បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឲ្យមានការចុកចាប់ត្រង់ប្រដាប់ភេទពិបាកក្នុងការរួមភេទ ខាតបង់ទាំងប្រាក់និងពេលវេលាក្នុងការព្យាបាល ។ តែសូមប្រយ័ត្ន ក្នុងករណីដែលព្យាបាលមិនទាន់ពេល អាចបណ្ដាលឲ្យបាត់បង់ជីវិតថែមទៀតផង។
ដូច្នេះដើម្បីកុំឲ្យកើតជំងឺទ្វារមាស ស្ត្រីគ្រប់រូបត្រូវមានអនាម័យប្រដាប់ភេទឲ្យបានល្អ។ នៅពេលមានបញ្ហាអ្វីមួយដែលកើតត្រង់ប្រដាប់ភេទ គួរតែប្រញាប់ទៅពិភាក្សាជាមួយពេទ្យជំនាញ និងរក្សាអនាម័យឲ្យបានខ្ពស់ដើម្បីកុំឲ្យមេរោគរីករាលដាលថែមទៀត ងាយស្រួលក្នុងការព្យាបាល៕
ពីមួយថ្ងៃទៅមួយថ្ងៃព្រះអាទិត្យតែងឡើងកម្ដៅ បញ្ហាក៏ចេះតែកើតឡើងចំពោះស្បែកស្ត្រី។ ស្ត្រីមួយចំនួនខកចិត្តចំពោះផលិតផល ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាស្បែក។ ស្ត្រីខ្លះបែរមកស្វែងយល់ពីគន្លឹះងាយៗដែលមានប្រយោជន៍ដល់ស្បែក។ ខាងក្រោមនេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពជួយដល់ស្បែករបស់អ្នក៖
ញ៉ាំទឹកឲ្យច្រើន
មិត្តយុវវ័យប្រហែលជាឆ្ងល់ពីទំនាក់ទំនងរវាងទឹកនិងស្បែកស្អាត។ ដូចដែលមិត្តអ្នកអានធ្លាប់ដឹងហើយ ទឹកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ។ បើរាងកាយមានទឹកគ្រប់គ្រាន់វាជួយថែរក្សាស្បែកឲ្យមានសំណើមនិងភ្លឺរលោង តែបើខ្វះជាតិទឹកវិញ ស្បែករបស់អ្នកនឹងស្ងួត ជ្រីវជ្រួញនិងខ្វះភាពបត់បែន។ ដូច្នេះការពិសាទឹកច្រើនជាមូលដ្ឋានគ្រឹះនៃស្បែកស្អាត។
ក្រូចឆ្មារ
យើងទាំងអស់គ្នាដឹងហើយថាក្រូចឆ្មារគឺពោរពេញទៅដោយវីតាមីនC ។ វីតាមីនC អាចជួយឲ្យស្បែករលោង ពន្យារភាពចាស់ ព្រមទាំងលុបបំបាត់ស្នាមអុចខ្មៅនិងភាពជ្រីវជ្រួញ។ យោងតាមការស្រាវជ្រាវក្រូចឆ្មារអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកស្បែកបាន។ និយាយរួមទៅក្រូចឆ្មារសំខាន់ខ្លាំងណាស់ក្នុងការគាំពារស្បែកឲ្យសនិងមានសុខភាពល្អ។ វិធីដែលងាយបំផុតអ្នកគ្រាន់តែយកចំណិតក្រូចឆ្មារដាក់ក្នុងទឹក បន្ទាប់មកញ៉ាំជាការស្រេច។ វិធីមួយទៀតអ្នកគ្រាន់តែ
យកចំណិតក្រូចមកបិទលើផ្ទៃមុខប៉ុន្មាននាទីក្រោយមកទើបលាងចេញ។ បើអ្នកអនុវត្តបែបនេះនៅពេលល្ងាចនោះនឹងកាន់តែមានប្រសិទ្ធភាព។
ត្រី
អ្នកវិទ្យាសាស្ត្របានរកឃើញថាញ៉ាំត្រី៣ដងក្នុង១សប្ដាហ៍ អាចការពារអ្នកពីការវាយប្រហាររបស់កម្ដៅព្រះអាទិត្យបាន។ ការញ៉ាំត្រីជាទម្លាប់គឺជារនាំងការពារបែបធម្មជាតិមួយដែលមានប្រយោជន៍ស្រដៀងទៅនឹងការប្រើប្រាស់ផលិតផលដែរ។
លាបឡេការពារកម្ដៅថ្ងៃ
យើងអាចនិយាយបានថាការលាបឡេគឺពិតជាសំខាន់។ មានអ្នកខ្លះប្រហែលជាយល់ថាឡេការពារកម្ដៅថ្ងៃមានតួនាទីត្រឹមតែការពារប៉ុណ្ណោះ តែការពិតមិនមែនទេ បើអ្នកមិនលាបវាទេស្បែករបស់អ្នកនឹងប្រែពណ៌ខ្មៅ។
មិនថាអ្នកមានឬអ្នកក្រនោះទេ តែងតែជួបនូវហេតុការណ៍ផ្សេងៗ និងរឿងរ៉ាវមួយចំនួនដែលធ្វើឲ្យអារម្មណ៍មានបញ្ហា តែខុសគ្នាត្រង់ថា អ្នកខ្លះមិនបានយកបញ្ហាទាំងនោះមកដាក់ក្នុងចិត្ត តែអ្នកខ្លះយកមកដាក់ក្នុងចិត្តរហូតមានអារម្មណ៍តានតឹងដែលអាចបង្កជាជំងឺ។
sheerbalance
នៅពេលដែលមានជំងឺអារម្មណ៍តានតឹង ធ្ងន់ធ្ងរ វិធីដែលល្អអ្នកជំងឺត្រូវទៅជួបគ្រូពេទ្យចិត្តសាស្ត្រ ដើម្បីឲ្យគាត់ពន្យល់ផ្នែកចិត្តសាស្ត្រនិងផ្ដល់ឱសថមួយចំនួន។ ជាពិសេស ត្រូវឲ្យអ្នកជំងឺនិយាយឲ្យបានច្រើន និងមិនត្រូវប្រឆាំងនឹងគំនិតរបស់គាត់ទេ តែក្រោយមក នៅពេលដែលអ្នកជំងឺមានអារម្មណ៍ស្ងប់ ទើបពន្យល់ហេតុផល។ បើអ្នកជំងឺស្ដាប់ហេតុផលបាន នោះជាសញ្ញាវិជ្ជមានរបស់គាត់ហើយ។
ម្យ៉ាងទៀតដើម្បីកាត់បន្ថយអារម្មណ៍តានតឹង អ្នកជំងឺចាំបាច់ត្រូវជ្រើសរើសពេលវេលាសមរម្យ ដើរកម្សាន្តនិងជជែកគ្នាលេងជាមួយអ្នកដែលពេញចិត្តឲ្យបានញឹកញាប់។ មិនតែប៉ុណ្ណោះ អ្នកត្រូវឆ្លាតពេលសមាធិបន្ធូរអារម្មណ៍ និងដកដង្ហើមវែងៗឲ្យបានញឹកញាប់ នោះពិតជាអាចកាត់បន្ថយអារម្មណ៍តានតឹងបាន៕
ជំងឺអាថ៌កំបាំងរបស់ស្ត្រី
មានកត្តាជាច្រើនដែលបង្កឲ្យកើតជំងឺទ្វារមាស តែជាទូទៅជំងឺប្រភេទនេះកើតឡើងដោយសារខ្វះអនាម័យត្រង់ប្រដាប់ភេទ។ ជំងឺនេះ បង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឲ្យមានការចុកចាប់ត្រង់ប្រដាប់ភេទពិបាកក្នុងការរួមភេទ ខាតបង់ទាំងប្រាក់និងពេលវេលាក្នុងការព្យាបាល ។ តែសូមប្រយ័ត្ន ក្នុងករណីដែលព្យាបាលមិនទាន់ពេល អាចបណ្ដាលឲ្យបាត់បង់ជីវិតថែមទៀតផង។
ដូច្នេះដើម្បីកុំឲ្យកើតជំងឺទ្វារមាស ស្ត្រីគ្រប់រូបត្រូវមានអនាម័យប្រដាប់ភេទឲ្យបានល្អ។ នៅពេលមានបញ្ហាអ្វីមួយដែលកើតត្រង់ប្រដាប់ភេទ គួរតែប្រញាប់ទៅពិភាក្សាជាមួយពេទ្យជំនាញ និងរក្សាអនាម័យឲ្យបានខ្ពស់ដើម្បីកុំឲ្យមេរោគរីករាលដាលថែមទៀត ងាយស្រួលក្នុងការព្យាបាល៕
៤ចំណុចសម្រាប់សម្រស់
ញ៉ាំទឹកឲ្យច្រើន
មិត្តយុវវ័យប្រហែលជាឆ្ងល់ពីទំនាក់ទំនងរវាងទឹកនិងស្បែកស្អាត។ ដូចដែលមិត្តអ្នកអានធ្លាប់ដឹងហើយ ទឹកមានប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ។ បើរាងកាយមានទឹកគ្រប់គ្រាន់វាជួយថែរក្សាស្បែកឲ្យមានសំណើមនិងភ្លឺរលោង តែបើខ្វះជាតិទឹកវិញ ស្បែករបស់អ្នកនឹងស្ងួត ជ្រីវជ្រួញនិងខ្វះភាពបត់បែន។ ដូច្នេះការពិសាទឹកច្រើនជាមូលដ្ឋានគ្រឹះនៃស្បែកស្អាត។
ក្រូចឆ្មារ
យើងទាំងអស់គ្នាដឹងហើយថាក្រូចឆ្មារគឺពោរពេញទៅដោយវីតាមីនC ។ វីតាមីនC អាចជួយឲ្យស្បែករលោង ពន្យារភាពចាស់ ព្រមទាំងលុបបំបាត់ស្នាមអុចខ្មៅនិងភាពជ្រីវជ្រួញ។ យោងតាមការស្រាវជ្រាវក្រូចឆ្មារអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកស្បែកបាន។ និយាយរួមទៅក្រូចឆ្មារសំខាន់ខ្លាំងណាស់ក្នុងការគាំពារស្បែកឲ្យសនិងមានសុខភាពល្អ។ វិធីដែលងាយបំផុតអ្នកគ្រាន់តែយកចំណិតក្រូចឆ្មារដាក់ក្នុងទឹក បន្ទាប់មកញ៉ាំជាការស្រេច។ វិធីមួយទៀតអ្នកគ្រាន់តែ
ត្រី
អ្នកវិទ្យាសាស្ត្របានរកឃើញថាញ៉ាំត្រី៣ដងក្នុង១សប្ដាហ៍ អាចការពារអ្នកពីការវាយប្រហាររបស់កម្ដៅព្រះអាទិត្យបាន។ ការញ៉ាំត្រីជាទម្លាប់គឺជារនាំងការពារបែបធម្មជាតិមួយដែលមានប្រយោជន៍ស្រដៀងទៅនឹងការប្រើប្រាស់ផលិតផលដែរ។
លាបឡេការពារកម្ដៅថ្ងៃ
យើងអាចនិយាយបានថាការលាបឡេគឺពិតជាសំខាន់។ មានអ្នកខ្លះប្រហែលជាយល់ថាឡេការពារកម្ដៅថ្ងៃមានតួនាទីត្រឹមតែការពារប៉ុណ្ណោះ តែការពិតមិនមែនទេ បើអ្នកមិនលាបវាទេស្បែករបស់អ្នកនឹងប្រែពណ៌ខ្មៅ។
0 comments:
Post a Comment