Blogger Templates មនុស្ស១ម៉ឺននាក់ ផ្លាស់ប្តូរទីលំនៅ ដោយសារការ វាយប្រហារគ្នា នៅហ្វីលីពីន ~ Khmer- News For You

Tuesday, August 13, 2013

មនុស្ស១ម៉ឺននាក់ ផ្លាស់ប្តូរទីលំនៅ ដោយសារការ វាយប្រហារគ្នា នៅហ្វីលីពីន

ម៉ានីល៖ រដ្ឋាភិបាល ហ្វីលីពីន បានបង្កើនមជ្ឈមណ្ឌល ភៀសខ្លួន ចំនួន១៣កន្លែង ហើយបានត្រៀម ជាស្រេច ក្នុងការបង្កើតបន្ថែម ខណៈដែលចំនួនអ្នកផ្លាស់ទី លំនៅបានកើនឡើង ដោយសារតែការ ប្រឈមមុខដាក់គ្នារវាងកងកម្លាំង រដ្ឋាភិបាល និងក្រុមបះបោរមូស្លីម នៅក្នុងតំបន់ភាគខាងត្បូង ដែលចំនួននេះបានកើន ឡើងរហូត ដល់១០ពាន់នាក់ហើយ រហូតមកទល់ពេលនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រី រដ្ឋាភិបាល ជាន់ខ្ពស់ម្នាក់។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយលើកឡើងនូវសំដី របស់អ្នកនាំពាក្យជំនួយការ ប្រធានាធិបតី ថា ដំបូងឡើយរដ្ឋាភិបាលបានរៀបចំជំរុំអ្នកផ្លាស់ប្តូរទីលំនៅ ចំនួនបួនកន្លែង នៅភាគខាងជើង Cotabato សម្រាប់ក្រុមគ្រួសារ ដែលបានផ្លាស់ទីលំនៅ ដោយសារតែ វាយប្រហារ គ្នារវាងរដ្ឋាភិបាល និងក្រុងអ្នកប្រយុទ្ធសេរីអ៊ីស្លាម Bangsamoro ដែលបានបំបែកខ្លួនចេញពី ចលនា សេរីអ៊ីស្លាម Moroហៅកាត់ថា MILF។
ប៉ុន្តែដោយសារតែចំនួននៃប្រជាជនដែលរងគ្រោះ ដោយភាពចលាចលនេះបានកើនឡើង រដ្ឋាភិបាល បានរៀបចំ កន្លែងស្នាក់នៅបន្ថែម រហូតដល់ចំនួន ១៣កន្លែង។ ប្រភពដដែលបានបន្ថែមថា ជំរុំចំនួន ១៣ក ន្លែងនេះ មានទីតាំងស្ថិតនៅ Pikit និងCotabatoភាគខាងជើង ដែលបច្ចុប្បន្នបានផ្តល់កន្លែងស្នាក់ នៅសម្រាប់ មនុស្សចំនួន ១.១៩៧គ្រួសារ ឬស្មើរនឹង៥.៩៨៥នាក់ ។
គួរបញ្ជាក់ថា ក្រុម BIFF ជាក្រុមមួយក្នុងចំណោមក្រុមចំនួនបី ដែលត្រូវបានរដ្ឋាភិបាលស៊ើបអង្កេត ទាក់ទង នឹងការបំផ្ទុះគ្រាប់បែកនៅក្នុងតំបន់ភាគខាងត្បូងហ្វីលីពីន នៅក្នុងសប្តាហ៍ថ្មីៗនេះ៕

0 comments:

Post a Comment