ក្រុមហ៊ុន Apple បានប្រាប់ប្រភព Reuters ថា រាល់កំហុសឆ្គង ឬចន្លោះសុវត្ថិភាពមួយចំនួនដែលអាចឲ្យក្រុម hacker ធ្វើការ hack ទូរស័ព្ទទំនើប iPhone តាមរយៈឆ្នាំងសាកក្លែងក្លាយពេលនេះត្រូវបានក្រុមហ៊ុន Apple ធ្វើការជួសជុលរួចរាល់ហើយ តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS 7 ។ ប៉ុន្តែអ្វីដែលគេសោកស្ដាយនៅពេលនេះគឺ iOS 7 មិនទាន់ត្រូវបានបញ្ចេញឲ្យប្រើជាសាធារណៈនៅឡើយទេ ។
បើយោងតាមប្រភព Gizmodo បានឲ្យដឹងថា វិធីសាស្ត្រ hack របស់ក្រុម hacker គឺពូកគេធ្វើការរៀបចំបញ្ចូលនូវលក្ខណៈមួយចំនួនទៅឆ្នាំងសាកក្លែងក្លាយដើម្បីភ្ជាប់ជាមួយនឹងកុំព្យូទ័រប្រភេទ Linux ។ តាមរយៈវិធីខាងលើ នៅពេលដែលគេសាកថ្ម iPhone ឆ្នាំងសាកក្លែងក្លាយទាំងនោះនឹងធ្វើការអនុញ្ញាតឲ្យ virus ចូលទៅកាន់ទូរស័ព្ទ នឹងបើកផ្លូវឲ្យ hacker អាចធ្វើការបញ្ជាផ្សេងៗទៅលើ iPhone ។ អាក្រក់ជាងនេះ នៅពេលដែល hacker អាចបញ្ជាទៅលើ iPhone ហើយនោះ ពួកគេអាចធ្វើការទាញយកនូវព័ត៌មានទាំងអស់ចេញពីទូរស័ព្ទ និងថែមទាំងអាចធ្វើការ screenshot ដើម្បីលួចយក email និង password របស់គណនីធនាគារ និង credit card របស់អ្នកផងដែរ ។
ចំពោះការ update នូវ software iOS 7 របស់ក្រុមហ៊ុន Apple អាចនឹងមានបញ្ចូលនូវ សារមួយសម្រាប់អ្នកប្រើនៅពេលពួកគេភ្ជាប់កុំព្យូទ័រ និងឆ្នាំងសាកមួយចំនួនដែលខុសពីផលិតផលដើម ។ យោងទៅតាម Ars Technica សារដែលមាននៅលើ iOS 7 សម្រាប់បញ្ជាក់ពីការភ្ជាប់ទៅកាន់ កុំព្យូទ័រ ឬឆ្នាំងសាកនឹងមាននូវផ្ទាំងរូបដូចខាងក្រោម ។
0 comments:
Post a Comment