អគ្គីភ័យឆាបឆេះតូប និងផ្ទះនៅផ្សារបន្ទាយនាងសរុបជាទឹកប្រាក់ជិត១៧ម៉ឺនដុល្លា
ខេត្ត បន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានចុងក្រោយពីនគរបាលស្រុកមង្គលបូរី នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងថា៖ ការកើតឡើងអគ្គីភ័យកាលពីវេលាវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតាមបណ្តោយផ្លូវជាតិទល់មុខផ្សារបន្ទាយនាង សរុបនៃការខូចខាតតូបលក់អីវ៉ាន់ និងផ្ទះចំនួន១១ខ្នង ឆេះអស់ទឹកប្រាក់ដុល្លាចំនួន ៥៨.៦២០ដុល្លា ប្រាក់ខ្មែរចំនួន ២៨លានរៀលប្រាក់បាតចំនួន២៣៧ម៉ឺនបាត មាសអស់ ៦តម្លឹង និងផ្លាទីន៦តំឡឹងនិងម៉ូតូចំនួន២គ្រឿង សរុបជិត១៧ម៉ឺនដុល្លា ។ ជនបង្កឲ្យកើតឡើងជាអគ្គីភ័យសមត្តកិច្ចកំពុងតែស្វែងរកចាប់ខ្លួន ត្រូវបានស្គាល់ឈ្មោះ សេង នួយ នៅភូមិដងត្រាង ឃុំបន្ទាយនាង បានជិៈម៉ូតូ១គ្រឿងម៉ាកវីវ៉ាពណ៌ស្លែរ មកពីទិសខាងត្បូងរួចបត់ឆ្លងផ្លូវទៅទិសខាងលិចបានជ្រុលទៅបុក រានលក់សាំងរបស់ឈ្មោះ ផាត គ្រា ដែលបើកម៉ូតូគេចរថយន្តបណ្តាលឲ្យដួលហើយកំពប់សាំងក្បែរចង្រ្កាន ចំហ៊ុយពងទាកូនក៏កើតមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅឡើង ប៉ុន្តែស្រ្តីរូបនោះបានរត់គេចខ្លួនបាត់ទៅហើយ ។ បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងហេតុការណ៍អគ្គីភ័យនេះគេសង្កេតឃើញមានកងកម្លាំងនគរបាល ស្រុក ខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថស្រុក ខេត្តសហការជាមួយប្រជាពលរដ្ឋជួយអន្តរាគមន៍ និងមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន២គ្រឿងនិង រថយន្តដឹកទឹករបស់ឯកជន១គ្រឿង បានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើរយៈពេលពន្លត់ជិត១ម៉ោងទើប កម្លាំងអគ្គីភ័យបានអន់ថយទៅវិញរហូតដល់រលត់ទាំងស្រុងដោយប្រើ ប្រាស់ទឹកអស់ជាង១០ឡាន ។
0 comments:
Post a Comment