ជាតិ សាសនា ព្រះមហាក្សត្រ
សាលាបច្ចេកទេសដុនបូស្កូកែប
ការធ្វើ សិក្ខាសិលាស្ដីអំពី វិជ្ជាជីវះ អ្នកសារពត័មាន
នៅ ថ្ងៃ ព្រហស្បត្តិ៏ ទី១០ ខែមករា ឆ្នាំ២០១៣ សាលាបច្ចេកទេសដុនបូស្កូកែបបានធ្វើ សិក្ខាសិលា ស្ដីអំពីវិជ្ជាជីវះអ្នកសារពត័មាន។អ្នកសារពត័ មានផលប្រយោជន៏ជាច្រើនសំរាប់សង្គមហើយបានផ្ដល់ពត៏មានបានយ៉ាងឆាប់រហ័ស ជួនទៅដល់ប្រជាពលរដ្ឋ សំរាប់ប្រទេសនីមួយៗ។ហើយការធ្វើសិក្ខានេះអាចផ្ដល់បទពិសោធន៏ខ្ពស់សំរាប់សិស្ស ផ្នែកទំនាក់ទំនងសង្គមដូចរូបនាងខ្ញុំ អោយមានភាពក្លាហាន មុះមុត។ ដើម្បីឲក្លាយជាអ្នកសារពត៏មានដ៏ល្អមួយរូបយើងត្រូវធ្វើតាមទាំ៣ចំនុចដូចខាងក្រោម៖
• ចង់ចេះចង់ដឹង
• ស្មោះត្រង់
• ឆ្លាត
បើយើងចេះទាំងបីចំនុចនេះទើបយើងក្លាយជាអ្នកសារពត៏មានដ៏ឆ្នើមមួយរូនសំរាប់សង្គមជាតិ។
0 comments:
Post a Comment