Blogger Templates April 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Tuesday, April 9, 2013

- ស្រ្តីរងរបួស ឈ្មោះ ទិត សុម៉ាឡែន ជាអតីតតារាចម្រៀង

- ស្រ្តីរងរបួស ឈ្មោះ ទិត សុម៉ាឡែន ជាអតីតតារាចម្រៀង
ភ្នំពេញ ៖ ស្ដ្រីវ័យក្មេង និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ និងស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។
ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ ខួប ។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ទៅ។
តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតក ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។
ទោះជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ  ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការរងឧត្តមសេនីយ៍ ជួន ណារិន បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញ បន្តស៊ើបអង្កេតស្វែងរកខ្មាន់កាំភ្លើង និងដំណើររឿង នៃការបាញ់ប្រហារនេះ៕












ព័ត៌​មាន​​ជុំវិញ​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​​មីង​ ក្មួយ​ស្លាប់ និង​ស្ត្រីជា​បង​រង​របួស​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ តែ​មិន​ចំ​មុខ​សញ្ញា​

រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានកា​របាញ់ប្រហារ ដោយគ្រោង​ទុកជាមុន បណ្ដាលឲ្យស្រ្តី​ម្នាក់និងក្មួយប្រុសអាយុ​ជាង១ខួបស្លាប់​ ចំណែក​បង​ស្រី​រង​របួសបាក់​ជើង ហើយខ្មាន់​កាំភ្លើងបានរត់គេច​ខ្លួនបាត់ស្រមោល​រួចមកឃើញថា សមត្ថកិច្ច​ប៉ូលិស និងប៉េអឹម​បាននិង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​​យ៉ាង​ដុត​ដៃ​​ដុតជើងក្នុងការ​ តាមរកចាប់ខ្លួន​ជនជាឃាតករ​ដៃឆៅ ដើម្បីរកយុត្តិធម៌ជូនជនរង​គ្រោះដែលស្លាប់ និងរបួស​យក​មកផ្ដន្ទាទោស​តាមច្បាប់។ ប៉ុន្តែ​ការ​ស្រាវ​ជ្រាវត្រូវបានមន្ត្រីប៉ូលិស​មួយរូបប្រាប់ថា ហាក់ដូចជា​ការរាវរកម្ជុល​នៅក្នុងបាត​សមុទ្រ​ដូច្នោះ​ដែរ ហើយក្រោយ​ពេលកើតហេតុ​សមត្ថ​កិច្ច​បាន​​ធ្វើ​ការ​​ឆែក​ឆេរលំនៅឋាន​សង្ស័យមួយ​ ដែលឃាតករ​បានរត់គេច​ខ្លួនចូលទៅ​និង​បាន​ដោះអាវបោះចោល​នៅទីនោះ បន្ទាប់មកក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ពីរ​នាក់ភ្លាមៗ​ដែរ ប៉ុន្តែវាគ្រាន់​តែជាការ​សង្ស័យ​ប៉ុណ្ណោះមិន​ចំ​មុខ​សញ្ញានោះ​ឡើយ។
គួររំលឹកផងដែរ​ថា ហេតុការណ៍បាញ់ប្រហារ​​យ៉ាង​ឃោរឃៅ​នេះ​បានកើតឡើងកាលពី​វេលាម៉ោង៥និង៥០នាទី​ ល្ងាចថ្ងៃទី៨ មេសា ២០១៣ នៅ​ក្នុង​បូរី​ញូថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ ស្រ្តីរង​គ្រោះ​ដែលស្លាប់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទិត្យ ធារ៉ា អាយុ​២៦​ឆ្នាំ ជាបុគ្គលិក​ធនាគារកាណាឌីយ៉ា សាខានៅ​សង្កាត់កំបូល ហើយតាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹង​ថា ស្រ្តីរងគ្រោះរូប​នេះត្រូវគ្រាប់កាំភ្លើង​​ចំនួន​១៥​គ្រាប់សុសខ្លួន និង​ត្រង់​ក្បាល​​ស្លាប់ភ្លាមៗនៅ​នឹងកន្លែង។ ចំណែក​ក្មួយប្រុស​របស់នាង​ឈ្មោះឡយ យុទ្ធារ៉ា ហៅទិត្យ យុទ្ធារ៉ា អាយុជាង​១ខួប ត្រូវ​​១​គ្រាប់ត្រង់ថ្ងាស​ធ្លាយទៅក្រោយ និង១គ្រាប់ទៀត​ចំភ្លៅ ហើយស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់មន្ទីរ​ពេទ្យ និងស្រ្តីម្នាក់​ទៀតឈ្មោះសន សុម៉ាឡែន អាយុ​​៣២​​ឆ្នាំ ត្រូវជាម្ដាយ និងជាបងស្រីត្រូវ​២គ្រាប់ចំភ្លៅ​១គ្រាប់ និង​បញ្ឆិតដោះ​១គ្រាប់រង​របួសធ្ងន់។
តាមប្រភពព័ត៌មា​ន​បានឲ្យដឹងថា មុនពេលកើតហេតុ​ស្រ្តីរងគ្រោះឈ្មោះ​ទិត្យ ធារ៉ា ត្រូវបានរថយន្ត​របស់ធនាគារ​កាណាឌីយ៉ា ដឹក​ចេញ​ពី​​កន្លែង​ធ្វើ​ការ​​នៅក្នុងសង្កាត់កំបូល​ត្រឡប់ទៅផ្ទះរបស់ខ្លួន​ នៅត្រង់ចំណុច​កើតហេតុក្នុងបូរីញូ​ថោននោះ តាមទម្លាប់ដូច​សព្វមួយដង។ ពេល​ទៅដល់ស្រ្តីរង​គ្រោះ​បាន​ចុះ​ពី​លើ​រថយន្ត​​ដើរ​សំដៅ​បម្រុងទៅ​ ចាក់សោទ្វារចូល​ផ្ទះក៏ត្រូវឃាតករ​ដែលបានឈរចាំ​នៅទីនោះជា​ស្រេច​ ដកកាំភ្លើងខ្លី​ស៊េរីទំនើបមួយដើម​ពី​ចង្កេះធ្វើ​សកម្ម​ភាព​​បាញ់ប្រហារ​ ជាច្រើនគ្រាប់ បណ្ដាលឲ្យ​ដេកដួល ហើយខ្លាចមិន​ស្លាប់​ឃាតករ​បានចាប់ទាញ​ក្របួចសក់ក្បាល រួចបាញ់ទម្លុះ​ក្បាល​ថែម​១គ្រាប់ទៀត​ស្លាប់នៅក្នុងថ្លុក​ឈាមតែម្ដង៕
សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​

ទាហានជិះម៉ូតូ​ពេលឈប់​បោះ​​ពួយ​ធ្លាក់ពីលើ​ផ្លូវ​ជាតិ​ស្លាប់​សង្ស័យ​ស្រវឹង​

ខេត្ត​ឧត្តរ​មានជ័យ ៖ ទាហាន​ម្នាក់់ជិះម៉ូតូម៉ាកវ៉េវ​សេរី២០១១ ពណ៌ក្រហម គ្មានស្លាក​លេខជិះម្នាក់់ឯង​បាន​ធ្វើដំណើរតាម​ដងផ្លូវ​ជាតិលេខ​​៦៧B  ពីជើងទៅត្បូងក្នុង​ល្បឿនយ៉ាងលឿន លុះទៅដល់់ចំណុច​ផ្លូវបំបែក (ច្រមុះជ្រូក) ស្រាប់់តែធ្លាក់់​ពីលើផ្លូវ​ជាតិ​ទៅ​ខាងស្តាំដៃ​បណ្តាលឲ្យស្លាប់់​បាត់់ បង់់ជីវិត ។ ហេតុការណ៍នេះបានកើតឡើង​នៅក្នុងភូមិលំទង ឃុំលំទង ស្រុក​អន្លង់​​វែង​កាល​ពីវេលា​ម៉ោង១១យប់់​ថ្ងៃទី៨ មេសា ២០១៣ កន្លងទៅ ។
សាក្សីនៅ​កន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុនៅវេលាម៉ោង១១​យប់់ថ្ងៃទី៨ មេសា គេបានឮសំឡេងម៉ូតូ​បើក​បរ​ក្នុង​ល្បឿន​លឿន​ដូចហោះ​​ ហើយគេ​សង្ស័យថា អ្នកបើកបរម៉ូតូនេះ​មានជាតិស្រវឹងនៅក្នុងខ្លួន លុះពេល​ទៅដល់់ចុង​ភូមិដែល​​ដាច់់ពី​ផ្ទះប្រជា​ពល​រដ្ឋរស់់នៅ​ស្រាប់់តែ​ ស្ងាត់់សំឡេងម៉ូតូ ចំណែកអ្នកភូមិមិនបាន​ចាប់់អារម្មណ៍ម៉ូតូនោះ​​ដួល​នោះ​ទេ ​លុះព្រឹកឡើង​មាន​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវជាតិបាន​ជួបប្រទះ​ ឃើញមានម៉ូតូនឹងមនុស្សផ្លោង​ចូល​គុម្ពោធព្រៃ ។
សាក្សីបាន​បញ្ចក់់ថាទាហានដែល​ស្លាប់់នេះ ​មានឈ្មោះ​សាន់់ ហ៊ីម​ ភេទប្រុស ​អាយុ២៣​ឆ្នាំ ជា​ទាហានអង្គភាពវរ​​សេនាតូច​លេខ​២៦៣កងពលតូចអន្តរាគមន៍លេខ៦ មានទីលំនៅភូមិអូរតាកុក ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕http://i.kspg.co/2013/4/da67c45c-5186-4151-b80b-3700d1e2b402.jpg