ក្រុងប៉ោយប៉ែត ៖
ជនសង្ស័យ០២នាក់ត្រូវបានក្រុមប្រជាការពារភូមិក្បាលកោះ
ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោង
១០និង០០នាទីយប់ នៅចំនុចក្រោយស្ថានីយ៍ប្រេងឥន្ទនៈ ស្ថិត នៅ
ភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត
និងបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថទាំងយប់
បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ
បានធ្វើសកម្មភាពជំរិតទារប្រាក់ពីពលករលួចឆ្លងដែនខុសច្បាប់ពីទឹកដី
ថៃចំនួន១ម៉ឺនបាត(លុយថៃ)និងទូរស័ព្ទមួយគ្រឿងម៉ាកណូគារ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនខាងលើនេះ មានឈ្មោះ ទេព ថារត្ន័ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ-សង្កាត់ខាងលើ និងម្នាក់ទៀតឈ្មោះ លី លឿន អាយុ២២ឆ្នាំ មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបជាអ្នកនាំពលករលួចឆ្លងដែនខុសច្បាប់ និងជំនាញខាងឆបោកទ្រព្យសម្បត្តិអ្នកដ៏ទៃ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ន អ៊ុក អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាតុពីរ ឃុំម៉ោងឬស្សី ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង មានមុខរបរជាកម្មករសំណង់នៅខេត្តឈុនបូរី(ប្រទេសថៃ)។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ទេព ថារ័ត្ន នេះគឺធ្លាប់ធ្វើសកម្មភាពឆបោកពីកម្មករអូសរទះជាច្រើនលើកច្រើនសា ហើយកាលពីមុនពេលថ្ងៃបោះឆ្នោតប្រមាណជា៣ថ្ងៃ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកទូរស័ព្ទដៃពីកម្មករអូសរទះចំនួន៧ គ្រឿង កាមេរ៉ាមួយគ្រឿង និងប្រាក់មួយចំនួនថែមទៀតផង។ ប៉ុន្តែជនរងគ្រោះទាំងនោះ មិនបានរាយការណ៍ប្រាប់សមត្ថកិច្ចនោះទេ ពីព្រោះជនសង្ស័យ ទេព ថារ័ត្ន នោះមានគ្នីគ្នាជាបងធំបងតូចជាច្រើនក្នុងក្រុងប៉ោយប៉ែត ។ ប៉ុន្តែពេលនេះពួកគេត្រេកអរយ៉ាងខ្លាំងដែរ លោក សែម វិរៈ មេភូមិក្បាលកោះបានបង្កើតឲ្យមានប្រជាការភូមិជាច្រើននាក់ និងជួយអន្តរាគមន៍រហូតមិនថារឿងនោះគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ នៅតែពុះពារជានិច្ចកាលមិនថាយប់ថ្ងៃ មានភ្លៀងខ្លាំងឬផ្លូវពិបាកយ៉ាងណាក៏ដោយ។
បើយោងតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា ខណៈដែលរូបគេបានមកដល់ផ្សាររោងក្លឿរស្រាប់តែមានជនសង្ស័យ០២នាក់ បានធានានាំរូបគេចេញពីផ្សាររោងក្លឿរ (ប្រទេសថៃ) តាមច្រករបៀង ដោយបានទារប្រាក់៣០០បាត(លុយថៃ)។ ខណៈនោះជនរងគ្រោះក៏យល់ព្រម លុះនាំមកដល់ក្នុងផ្ទះ ជនសង្ស័យឈ្មោះទេព ថារ័ត្ន ក៏ធ្វើសកម្មភាពឆែកឆេរខ្លួនជនរងគ្រោះខាងលើដោយយកប្រាក់ពីជនរងគ្រោះ អស់១ម៉ឺនបាត និងទូរស័ព្ទដៃម៉ាកណូគៀពណ៌ក្រហម១គ្រឿង។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា ដោយយោងតាមការចង្អុលបង្ហាញពី លោកឯកឧត្តម ឧត្តសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវភ្លាមៗរហូតសម្រេចចាប់ឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ និងបានដកហូតប្រាក់១ម៉ឺនបាត(លុយថៃ)និងទូរស័ព្ទដៃម៉ាក់ណូគា ចិន១គ្រឿង ប្រគល់ឲ្យជនរងគ្រោះ និងបានបញ្ជូនជនសង្ស័យទាំង២នាក់ទៅកាន់បញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ដោយ ៖ ចិន្តា