Blogger Templates June 2014 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Monday, June 16, 2014

កាត់ទោស ប្រហារជីវិត ៣នាក់ ពីបទ បង្កភេរវកម្ម នៅទីលាន ធានអានមិន

យូរូមគី, (ស៊ិនហួ)៖ ជនជាប់ចោទបីនាក់ ត្រូវបានតុលាការចិន កាត់ទោសប្រហារជីវិតពីបទ បង្កអំពើ ភេរវកម្ម ដោយបង្កៃគ្រាប់បែកបំផ្ទុះ នៅទីលានធានអានមិន នៃរដ្ឋធានីប៉េកាំង កាលពី ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ ។ ក្រៅពីការទោសប្រហារជីវិត តុលាការនៅតំបន់ស្វយ័ត្រ អ៊ុយហ្គ័រ នៃខេត្តស៊ី ជាង បានកាត់ក្តីឲ្យជនជាប់ចោទ ៥នាក់ផ្សេងទៀត ជាប់ពន្ធនាគារបន្ត ។
ក្នុងសាលក្រមដំបូង បានសម្រេចកាត់ទោស ប្រហារជីវិតលោក ហ៊ូសានចាន់ វូស៊ឺ, យូស៊ូព យូម៉ានី យ៉ាស, និង យូស៊ូប អាហ៍ម៉េត បន្ទាប់ពីរកឃើញថា ជនទាំងបីរូបនេះជាមេក្លោងរៀបចំ និង ដឹកនាំ ក្រុមភេរវករវាយប្រហារ បង្កភាពគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ ដោយប្រើ ប្រាស់មធ្យោបាយដ៏ គ្រោះថ្នាក់បំផុត ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា នេះទៀតថា ដោយឡែកជន ៥នាក់ទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល ២០ និង ១០ឆ្នាំ ដោយសារតែតុលាការ រកឃើញថា ពួកគេជាប់ពាកព័ន្ធ និងចូលដៃជើងជាមួយក្រុមខាងលើនេះ ៕

ប្រធានាធិបតី កូឡុំប៊ី ឈ្នះការបោះឆ្នោត ជាថ្មី ជាមួយនឹងការប្តេជ្ញា នាំមកនូវសន្តិភាព

បូហ្គោតា ៖ ប្រធានាធិបតីកូឡុំប៊ី លោក ចូអាន មូនូអែល សាន់តូស បានឈ្នះក្នុងការ បោះឆ្នោត លើក ទីពីរ ដែលមានអាណត្តិរយៈពេលបួនឆ្នាំ នៅក្នុងការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី កាលពីថ្ងៃ អាទិត្យ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០១៤ថា នៅក្នុងការប្រកាស លទ្ធផលនេះ គូរប្រជែងរបស់លោក គឺលោក អូស្ការ អ៊ីវ៉ាន់ ស៊ូលូហ្គា ក៏បានបញ្ចេញប្រតិកម្មផងដែរ ក្រោយការប្រកាសលទ្ធផលជុំទីពីរ កាលពីថ្ងៃទី១៥ ម្សិលមិញនេះ នៃការបោះឆ្នោតប្រធានាធិបតី កូឡុំ ប៊ី។
លោក សាន់តូស បានយកឈ្នះលើគូប្រជែងរបស់លោក ជាមួយនឹងសំលេង ៥០,៨៩ ភាគរយ ទល់នឹង ៤៥,០៦ភាគរយ។ ជ័យជំនះរបស់លោកបានកើតឡើង បន្ទាប់ពីលោកបង្ហាញពីការគំាទ្រ កិច្ចពិភាក្សា សន្តិភាព ជាមួយនឹងក្រុមឧទ្ទាមឆ្វេងនិយម ជាជាងការប្រើប្រាស់សង្គ្រាម ដែលជាជម្រើសរបស់បក្ស ប្រឆំាងរបស់លោក ស៊ូលូហ្គា ។
លោក សាន់តូស បានថ្លែងថា លោកសូមថ្លែងអំណរគុណ ចំពោះប្រជាជនកូឡុំប៊ី ដែលគំាទ្រលោក។ ជាមួយគ្នានោះដែរ លោកក៏បានផ្ញើសារទៅក្រុមប្រឆំាងរដ្ឋាភិបាលចំនួនពីរ គឺក្រុម កងកម្លំាងប្រដាប់ អាវុធបដិវត្តន៍ (FARC) និងកងកម្លំាងរំដោះជាតិ (ELN) ដោយនិយាយថា លោកនឹងបង្ហាញអំពីថាម ពលរបស់រដ្ឋាភិបាល ដើម្បីនឹងបញ្ចប់ជម្លោះរយៈពេលយូរនេះ ៕

ពលករខ្មែរ នៅថៃ បញ្ជូនប្រាក់ ២០០លានដុល្លារ រៀងរាល់ឆ្នាំ មកឱ្យក្រុមគ្រួសារ នៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរ នៅប្រទេសថៃ ប្រមាណ២០ម៉ឺននាក់ បានបញ្ជូនប្រាក់ ជាង២០០លានដុល្លារ សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ មកឱ្យក្រុមគ្រួសារ របស់ពួកគេ នៅកម្ពុជា មុនពេល ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានឱ្យដឹងនៅក្រោយកិច្ចប្រជុំ មួយ ពាក់ព័ន្ធ នឹងប្រាក់ឈ្នួល នៅក្រសួងការងារ កាលពីព្រឹកថ្ងៃទី១៦ មិថុនាថា “សម្រាប់ពលករ របស់ យើង ស្ថិតិដែល គ្រប់គ្រង ដោយក្រសួងការងារ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) យើងមានជាង ២០ ម៉ឺននាក់ (ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់) ហើយការបញ្ជូនប្រាក់ចំណូល របស់បងប្អូនរកបាន ដែលបញ្ជូនមក (កម្ពុជា)នេះ ខ្ញុំគិត ដោយឡែក តែពលករទៅធ្វើការ នៅប្រទេសថៃ ប្រហាក់ប្រហែលនឹង ២០០ លានដុល្លារ (រៀងរាល់ឆ្នាំ)”។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ពេលនេះកម្ពុជា មិនទាន់អាចនិយាយបានថា មានការខាតបង់ ទឹកប្រាក់ជាង ២០០លានដុល្លារ ពីការបញ្ជូនពលករខ្មែរ ត្រឡប់មកវិញនេះ នៅឡើយទេ ។ លោកថា ៖ “អាហ្នឹង (ការខាតបង់ទឹកប្រាក់) ! យើងមិនទាន់ អាចនិយាយបានទេ បើនិយាយអញ្ចឹង វាឆាប់ពេក” ។
គិតតាំងពីថ្ងៃទី៦ មិថុនាមក មានពលករខ្មែរ រាប់ម៉ឺននាក់ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ដែលនៅក្នុងនោះ មានទាំងពលករខុសច្បាប់ និង ពលករស្របច្បាប់ជាដើម ។ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលជាខេត្តដែលអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ មកច្រើនជាងគេ បាន ឲ្យដឹងថា បើគិតមកដល់ម៉ោង ១២យប់ ថ្ងៃទី ១៥ ខែមិថុនា ពលករខ្មែរ ដែលថៃបញ្ជូនមកមានចំនួន ជាង១៤ម៉ឺន នាក់ហើយ ។
សម្រាប់ការបញ្ជូន ពលករខ្មែរ មកកម្ពុជានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បានយល់ឃើញថា វាជាការខាតបង់ប្រាក់កាស រយៈពេលខ្លី ប៉ុន្តែជា ផលចំណេញ រយៈពេលវែង បើសិនជារាជរដ្ឋាភិបាល ជួយស្វែងរកការងារ ឱ្យពួកគេទាន់ពេល វេលា ។ លោកថា “វាចំណេញផងដែរ បើសិនជារដ្ឋាភិបាលយើង រកការងារធ្វើឱ្យ(ពលករ) បានពេល ហ្នឹង ! ទាន់ពេល ! នោះសេដ្ឋកិច្ចរបស់យើង អាចឡើង” ។
លោករដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា ពេលនេះកម្លាំងពលកម្ម នៅកម្ពុជា កំពុងតែខ្វះខាតច្រើន ហើយការត្រឡប់ របស់ពលករខ្មែរ នៅប្រទេសថៃ នឹងជួយពង្រឹងក្នុងវិស័យការងារ នៅក្នុងផ្នែកមួយ ចំនួន តាមជំនាញរបស់ពួកគេ ។
លោកថា “ខ្ញុំមើលទៅ គឺអាចមានគ្រប់ជំនាញ ព្រោះថា (ពលករ) ទៅធ្វើការនៅប្រទេសថៃនេះ មាន ភាគច្រើន នៅផ្នែកសំណង់ បងប្អូនទៅធ្វើការនៅថៃ ច្រើនមានជំនាញខ្ពស់ ផ្នែកសំណង់ ហើយក្រៅពី នេះមាន កសិ-ឧស្សាហកម្ម ហើយនិងខាងឧស្សាហកម្ម” ។
លោកបន្ថែមថា “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយពាក់ព័ន្ធ នឹង ការផ្តល់ឱកាស ការងារ ដល់ពលករខ្មែរ ដែលទើបនឹង ធ្វើមាតុភូមិនិវត្ត មកពីប្រទេសថៃ ព្រោះថា ពេលនេះ ឱកាសការងារ សម្រាប់បងប្អូន ប្រជាពលរដ្ឋយើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតជា មានច្រើនណាស់ ខាងផ្នែកឧស្សាហកម្មក៏មាន ខាងផ្នែកសំណង់ ខាងផ្នែកទេសចរណ៍ ខាងផ្នែកកសិ-ឧស្សាហកម្ម ក៏យើងនៅ មានឱកាសច្រើន ដែលអាចស្រូប ទាញយកពលករ(ខ្មែរមកពីថៃ) ទាំងអស់ មកបាន” ៕

ពលរដ្ឋសំណូមពរ ឲ្យមន្ទីរសាធារណការ និងឣាជ្ញាធរពាក់ព័ន្ធ ជួយមើល និងជួសជុលផ្លូវ លើស្ពានដែក ចាស់ផង

កំពត ៖ ស្ពានដែកចាស់ ឆ្លងព្រែកកំពង់បាយកំពត មានសភាពទ្រុឌទ្រោម បច្ចុប្បន្ន ត្រូវបានមន្ទីរ សាធារណការ ដឹកជញ្ជូនខេត្តកំពត បំរាមរាល់បណ្តារថយន្តតូច-ធំ គ្រប់ប្រភេទ ឆ្លងកាត់លើស្ពានមួយ នេះ ។ ដោយឡែក គឺឣនុញ្ញាតតែបណ្តាម៉ូតូ គ្រប់ប្រភេទប៉ុណ្ណោះ ប៉ុន្តែនៅផ្ទៃខាងលើស្ពានវិញ ដែក ដែលក្រាល មានសភាពពុកផុយ ធ្លុះធ្លាយប៉ុន្មានកន្លែង និងផ្លូវលើស្ពាន មានរន្ធបាយខុម ជាច្រើនកន្លែង ផងដែរ ដែលធ្វើឲ្យបង្កការងាយស្រួល រងនូវបញ្ហាជួបគ្រោះថ្នាក់ចរាចរ ដែលកើតឡើងជាយថាហេតុ  និងពិបាកក្នុងការបើកបរម៉ូតូ ។ ដោយសារភាគច្រើន នៃសាធារណជន និយមចូលចិត្តបើកបរម៉ូតូ ឆ្លង កាត់លើកំណាត់ស្ពានមួយនេះ ស្របពេលពួកគាត់មានការរឣ៊ូរទាំ ខណ:ឆ្លងកាត់ម្តងៗ ដូច្នេះ ធ្វើឲ្យ សាធារណជនទូទៅ ពួកគាត់គ្រាន់តែសុំសំណូមពរ និងទទូចយ៉ាងខ្លី ដល់ឣាជ្ញាធរពាក់ព័ន្ធនានា ជា ពិសេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាមន្ទីរស្នូលនោះ មេត្តាជួយជួសជុល ដើម្បី ងាយស្រួល សម្រួលទៅដល់ការធ្វើចរាចរ របស់ប្រជាពលរដ្ឋផង បើកាន់តែឆាប់គឺកាន់តែល្អ ៕