Blogger Templates October 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Saturday, October 12, 2013

ទារិកាកើតមក ក្បាលពោះជាប់គ្នា មានដៃបួនជើងបួន ចាប់កំណើតនៅក្នុង គ្រួសារក្រីក្រវេទនា មួយក្នុងសង្កាត់ព្រៃស

 ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង ដោយមានកូនភ្លោះ ស្រីពីរនាក់ បានចាប់កំណើតជាមួយគ្រួសារ មួយស្ថិតក្នុង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីជាម្តាយរបស់កូនស្រី ភ្លោះមានឈ្មោះ ហុង ថាវី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោង ចក្រទួលពង្រ និងស្វាមី ឈ្មោះ វ៉ាត ផល្លា អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីជា ម្តាយបានរៀបរាប់ឲ្យដឹងថា នាងបានរៀបការជាមួយ នឹងស្វាមីរបស់នាងតាំងពី ឆ្នាំ២០០៩មកម៉្លេះ ក្រោយ មកនាងមានផ្ទៃពោះ កើតបានកូនប្រុសម្នាក់ ប៉ុន្តែដោយអនិចារ្យកូនកើត មកមិនគ្រប់ខែ ក៏បានស្លាប់ទៅវិញ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ មកនាងក៏មានផ្ទៃ ពោះទៀត ហើយតាំងពីមាន ផ្ទៃពោះនោះមក នាងតែងតែ ដេកយល់ សុបិន្តឃើញទេវតាស្រី យកក្រវិលពីរប្រអប់តូច ហើយក្នុងមួយប្រអប់មានក្រវិល មួយគូមកហុចឲ្យនាង យកមករក្សាទុក។
ស្ត្រីជាម្តាយបានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមគ្រូពេទ្យ ជំនាញស្ត្រីគ្រប់រូប ដែលមានផ្ទៃពោះ ត្រូវតែ ទៅពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ ហើយរួបនាងនិងឪពុក របស់នាង បានឌុបនាងទៅមន្ទីរពេទ្យ ឯកជនមួយ ឈ្មោះ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ស្ថិតតាម បណ្តោយផ្លូវមុនីរ៉េត ខាងលិចផ្សារ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដើម្បីពិនិត្យអេកូ ដោយដំបូង ពិនិត្យឃើញទារកមួយ ហើយនាងតែងតែទៅ ពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ជារៀងរាល់ខែ។
ស្ត្រីជាម្តាយបានបន្តរៀបរាប់ទាំង ទឹកមុខក្រៀមក្រំថា នៅពេលនាងឈឺពោះឆ្លងទន្លេ ក្រុមគ្រួសាររបស់នាង បាននាំ ទៅមន្ទីរពេទ្យ សុខសួស្តី អតីត មន្ទីរពេទ្យច័ន្ទ្រាវុធ ពេលនោះពិនិត្យអេកូ ម្តងទៀត ឪពុករបស់នាង ក៏បាននិយាយ តថ្លៃជាមួយពេទ្យ ដោយពេទ្យទារប្រាក់ ចំនួន៦០០ដុល្លា ឪពុកនាងក៏ព្រមឲ្យដែរ ប៉ុន្តែគ្រូពេទ្យបាន នាំទៅឆ្លុះអេកូលើកទីពីរ  ក៏ស្រាប់តែឃើញមាន ទារកពីរភ្លោះជាប់គ្នា ហើយគ្រូពេទ្យទាំងនោះមិនបាននិយាយស្តី អ្វីជាមួយឪពុក របស់នាង និងស្វាមីនោះទេ ក៏ប្រញាប់ប្រញាល់ដឹកបញ្ជូន នាងទៅមន្ទីរពេទ្យកាល់ម៉ែត។
បុរសម្នាក់ឈ្មោះ អ៊ុន សុភី អាយុ៥៧ឆ្នាំ ជាកសិករត្រូវជាឪពុកបង្កើត របស់នាងក៏បាន រៀបរាប់ឲ្យដឹងដែរ កាលពី ព្រឹកថ្ងៃម្សិលម៉ិញ នេះថា ក្រោយពីបញ្ជូនកូនស្រី របស់គាត់ទៅមន្ទីរពេទ្យ កាល់ម៉ែត កូនរបស់គាត់មិនអាចឆ្លង ទន្លេ តាមធម្មតាទេ គ្រូពេទ្យជំនាញបានរុញ ចូលបន្ទប់វះកាត់ ក៏បានចៅភ្លោះស្រីពីរ ក្បាលពោះជាប់គ្នា ផ្ចិតតែ មួយ ដៃបួន ជើងបួន គួរឲ្យចំឡែក ហើយពេលនោះខាង គ្រូពេទ្យកាល់ម៉ែត ក៏បានបញ្ជូនកូនភ្លោះស្រី របស់គាត់ ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា ក្នុងគោលបំណងឲ្យលោក ដុកទ័រជំនាញៗ នៅមន្ទីរពេទ្យនោះ ជួយវះកាត់ ។
លោក អ៊ុន សុភី ប្រាប់បន្តទៀតថា ក្រោយមកដុកទ័រជំនាញៗ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យឃើញថា ចៅ ភ្លោះស្រីរបស់គាត់ពីរនាក់ នោះមានបេះដូងចំហរ មិនអាចវះកាត់បាន ទេ ហើយបញ្ជូនចៅភ្លោះស្រី របស់គាត់ មកម្តាយគេវិញ នៅមន្ទីរពេទ្យកាល់ម៉ែត ។
លោក អ៊ុន សុភី ប្រាប់ឲ្យដឹងថា ចៅស្រីអភ័ពទាំងពីរ របស់គាត់បានកើតកាល ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៣ វេលា ម៉ោង០៧យប់ រហូតមកដល់ថ្ងៃទី១១ ខែតុលានេះ មានរយៈពេល ៨ថ្ងៃហើយ។
ពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រី ជាម្តាយលោក អ៊ុន សុភី ក៏ប្រាប់ឲ្យដែរថា នាងមានសុខ ភាពល្អធម្មតាទេ ប៉ុន្តែគួរ ឲ្យអាណិតអាសូរ្យ នាងណាស់ មានកូនទីមួយកើត មកមិនគ្រប់ខែ ស្លាប់ទៅវិញបាត់ ចំណែកកូនទីពីរ កើតមក ហើយ បែរជាអភ័ពមានក្បាលពោះជាប់គ្នា ផ្ចិតមួយ ដៃបួន ជើងបួន ក្បាលពីរ មើលទៅគួរឲ្យអាសូរ្យ ជាទីបំផុត ចៅរបស់គាត់មានឈ្មោះ ស្រីពីរ។
ជាមួយនេះដែរម្តាយក្មេងស្រីអភ័ព ក៏ដូចជាជីតា បានធ្វើការអំពាវនាវដល់ លោកគ្រូពេទ្យ ជំនាញទាំងក្នុង និង ក្រៅប្រទេស និងសម្បុរសជន មេត្តាជួយធ្វើការវះកាត់ ចៅស្រីកំសត់របស់គាត់ ដើម្បីឲ្យក្មេងស្រីទាំងពីរ មាន លក្ខណៈដូចមនុស្សធម្មតាផង ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

UNESCO រៀបចំ យុទ្ធនាការ លើកកម្ពស់ ក្មេងស្រី នៅកម្ពុជា

ភ្នំពេញ៖ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការ UNESCO បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ជាទិវាក្មេងស្រីអន្តរជាតិ ជាថ្ងៃដែលលើកកម្ពស់សិទ្ធិក្មេងស្រី និងរក្សាសិទ្ធិរវាងក្មេងស្រី និងក្មេងប្រុសពីការរើសអើង និងការប្រឆាំង ការរំលោភកេងប្រវ័ញ្ច លើក្មេងស្រីនៅទូទាំង ពិភពលោក។
ដោយឡែកសម្រាប់កម្ពុជា ទិវានេះក៏បានប្រព្រឹត្តទៅ ដោយមានយុទ្ធនាការចាក់បញ្ចាំង ខ្សែ ភាពយន្ត Hollywood ដែលបង្កប់អត្ថន័យអប់រំ ពីការលើកកម្ពស់ និងលើកទឹកចិត្តដល់ក្មេងស្រី ពីការទទួលបានសិទ្ធិស្មើភាពគ្នា ក្នុងការរៀនសូត្រដូចក្មេងប្រុសដែរ។
ខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងនៅរោងកុន Platinum Cineplexin ក្នុងរាជធានីភ្នំពេញ ដោយមានបទបង្ហាញ ពីមន្រ្តីក្រសួងកិច្ចការនារី អង្គការអន្តរជាតិផ្សេងៗ និងអង្គការដៃគូជាតិ ជាច្រើនទៀត ក្នុងយុទ្ធនាការចាក់បញ្ចាំងខ្សែភាពយន្តនេះ។ ខ្សែភាពយន្តអប់រំមួយនេះ ក៏បាន ដាក់បញ្ចាំងនៅ Meta House និងមានការដាក់បញ្ចាំងជាថ្មីម្តង ទៀតនៅថ្ងៃទី៥ ខែវិច្ឆិកា នៅរោង ភាពយន្ត Platinum Cineplex ។
មន្រ្តីអង្គការ UNESCO បានថ្លែងឲ្យដឹងថា វាជាយុទ្ធនាការមួយ ដើម្បីអប់រំក្នុងការបញ្ចៀស ប្រើ ប្រាស់អំពើហិង្សា លើក្មេងស្រីនៅកម្ពុជា ក៏ដូចនៅជាលើពិភពលោក។
នៅក្នុងខ្សែភាពយន្តនោះ បានរៀបរាប់ពីជីវិតក្មេងស្រីម្នាក់ ដែលរស់នៅក្នុងសំណង់ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដែលនាងជាក្មេងកំព្រា និងត្រូវរើសសំរាម ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែជីវិត របស់នាងបានប្រែក្លាយ បន្ទាប់ពីបានចូលសាលារៀន និងជាសិក្សពូកែម្នាក់ក្នុងថ្នាក់។
នាងបានបញ្ចប់សិក្សា ថ្នាក់វិទ្យាល័យ និងបន្តការនៅសាកលវិទ្យាល័យ។ នាងបាននិយាយថា “ ការសិក្សាជាទ្រព្យសម្បត្តិ សូមមេត្តាកុំបោះបង់ការសិក្សា ជួយខ្លួនឯងសិន ទើបយើងអាច ជួយអ្នកដទៃបាន បំណងប្រាថ្នាខ្ញុំ គឺថា ស្រ្តី និងក្មេងស្រី ដែលរស់នៅខុសគ្នា នឹងយល់ពី ស្ថានភាពនាង ដើម្បីកុំឲ្យអស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូដើម្បីអនាគត របស់យើងទាំងអស់គ្នា”។
លោកស្រី Anne Lemaistre មន្រ្តីតំណាងឲ្យ UNESCO បាននិយាយថា ជីវិតពិតរបស់សុខា នឹង ធ្វើស្រ្តី និងក្មេងស្រី យល់ពីតម្លៃរបស់ខ្លួន កុំបោះបង់ការសិក្សាជាដើម៕

ផ្លូវជាតិលេខ៥ បន្ទាយមាន ជ័យ-បាត់ដំបង ទឹកជន់លិច ជាច្រើន កន្លែង

បន្ទាយមានជ័យ ៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្ត បាត់ដំបង ត្រូវបានទឹកជន់លិច និងហូរកាត់ជាច្រើនកន្លែង កន្លែងខ្លះរាក់ និងកន្លែងខ្លះទៀតជ្រៅ បាន និង កំពុងបង្កផលលំបាកសម្រាប់អ្នកធ្វើដំណើរផងដែរ ។
បើតាមក្រុមអ្នកសារព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលកំពុងចុះយកព័ត៌មាន និងផ្តិតយករូប ភាពជំនន់ ទឹកភ្លៀងតាមបណ្តាខេត្តកំពុងរងការលិចលង់នេះ បានឲ្យដឹងថា រហូតដល់ថ្ងៃទី១២ ខែតុលា ទឹកជំនន់ ដែលមួយ ផ្នែកជនលិចមកពីប្រទេសថៃ និងមួយផ្នែកទៀត បណ្តាលមកពីទឹកភ្លៀង ធ្លាក់ពីតំបន់ ភ្នំនោះ នៅតែបន្តលិចលង់ លំនៅដ្ឋាន ផលដំណាំប្រជាពលរដ្ឋជាច្រើន ។
ទឹកជំនន់នេះ ក៏បាន និងកំពុងជន់លិចផ្លូវជាតិលេខ៥ផងដែរ ចាប់តាំងពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ឆ្ពោះមកខេត្តបាត់ដំបង ដោយកន្លែងខ្លះរាក់ និងកន្លែងខ្លះទៀត មានជម្រៅរហូដល់ជិតកន្លះម៉ែត្រ បង្កជាផល លំបាកសម្រាប់ការធ្វើដំណើរ។ តែទោះជាយ៉ាងណា នៅកន្លែងដែលទឹកលិចជ្រៅនោះ គេ សង្កេត ឃើញមន្រ្តីនគរ បាលចរាចរណ៍ និងប្រជាពលរដ្ឋចាំជួយធ្វើចរាចរណ៍ផងដែរ ។
បើតាមមន្រ្តីនគរបាលចរាចរណ៍ បានថ្លែងឲ្យដឹងថា ជំនន់ទឹកភ្លៀង ដែលបង្កការបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរ ដល់ប្រជា ពលរដ្ឋនេះ កំពុងតែស្រកជាបណ្តើរៗទៅវិញហើយ ហើយវាអាចនឹងស្រកអស់នៅអំឡុង ពេល ប៉ុន្មានថ្ងៃខាងមុខនេះ។
បើតាម លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានថ្លែងឱ្យ ដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ ទឹកជំនន់ដែលកំពុងវាយលុក ២០រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា បានសម្លាប់ប្រជាពលរដ្ឋកើនឡើង ១០៤នាក់ ប៉ះពាល់ប្រជាពលរដ្ឋ ១,៥លាននាក់ ប៉ះ ពាក់ផលដំណាំ ២សែន ២៥ម៉ឺនហិកតា ប៉ះពាល់ផ្លូវលំ ២៩០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ និងផ្លូវជាតិ ១០៥ គីឡូម៉ែត្រ ប៉ះពាល់មណ្ឌលសុខ ភាព ៥០កន្លែង វត្ដអារាម ៧៦០កន្លែង សាលារៀន ១.២២០ខ្នង និងផ្ទះ ប្រជាពលរដ្ឋ ១២ម៉ឺន៣ពាន់ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង ១០០ខ្នង។ តែទោះជាយ៉ាងណា ទឹកជំនន់ក៏ បាននិងកំពុងតែថមថយទៅវិញហើយផងដែរ ៕

រថយន្ដ ក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុនស៊ីផេក CPAC បុកកិន សិស្សិវទ្យាល័យ ជា ស៊ីម បឹងកេងកង ស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសជាសិស្សវិទ្យាល័យ ជា ស៊ីម បឹងកេងកង ម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ដោយ សាររថយន្ដក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនស៊ីភីអេស៊ី (CPAC) បើកបុក និងកិនខ្ទេចក្បាល កាលពីវេលាម៉ោង ៣និង០៥នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្ដោយ ផ្លូវលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ លី សុខហេង អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី៩ វិទ្យាល័យជា ស៊ីម បឹងកេងកង មានទីលំនៅ ផ្ទះលេខ៩៨តេ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AQ-1620 តែម្នាក់ឯង ពីភ្នំពេញទៅតាខ្មៅ ចំណែករថយន្តបើកស្របទិសគ្នា ពេលមកដល់កន្លែងកើត ហេតុបុកពីក្រោយ ហើយកិនចំក្បាលជនរងគ្រោះស្លាប់តែម្តង ។ ចំណែករថយន្តបង្កបានបើកគេចចូល ក្រុមហ៊ុនរបស់ខ្លួននៅជិតកន្លែងកើតហេតុ ៕

Friday, October 11, 2013

Apple កាត់បន្ថយ​ការផលិត​ iPhone 5C ពាក់​កណ្ដាល​ ដោយ​គ្មាន​មូលហេតុ

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់ iPhone 5C និង iPhone 5S ជាផ្លូវការ ហើយក្រោយពីដាក់លក់ បានមួយសប្ដាហ៍ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនលក់ iPhone ថ្មីបានចំនួន ៩លានគ្រឿង។
ដោយឡែកនៅពេលនេះ មានសេចក្ដីរាយការណ៍ថ្មី បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានធ្វើការកាត់បន្ថយ ការផលិត iPhone 5C ដោយសារតែ តម្រូវការ iPhone 5C មិនពេញនិយម។
សារព័ត៌មាន Tech Spot បានចុះផ្សាយថា ក្រុមហ៊ុន Apple បានកាត់បន្ថយការផលិត iPhone 5C ពី ៣០០.០០០គ្រឿង មកនៅត្រឹម ១៥០.០០០គ្រឿង។ ប្រភពដដែលមិនបាន បញ្ជាក់អ្វីច្រើនោះទេ គ្រាន់តែដឹងថា ប្រហែលមកពី iPhone 5C មិនសូវពេញនិយម និងមានតម្រូវការតិច។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងចេញលក់ iPhone ថ្មីនៅលើទីផ្សារ ៣៥ប្រទេសបន្ថែម ទៀតនៅខែក្រោយ៕

អ្នកវិភាគ៖ iPhone 6 អាច​នឹង​មាន​អេក្រង់​ទំហំ ៥អ៊ីង

ក្រុមហ៊ុន Apple ទើបតែបង្ហាញ និងដាក់លក់ iPhone 5S និង iPhone 5C កាលពីខែមុន ដោយឡែកនៅពេលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា iPhone 6 អាចមានអេក្រង់ទំហំ ៥អ៊ីង។
លោក Brian White អ្នកវិភាគដ៏ជំនាញម្នាក់ មកពីស្ថាប័ន Cantor Fitzgerald បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងធ្វើការកែ ទម្រង់ទៅលើ អេក្រង់សម្រាប់iPhone ជាពិសេសគឺ iPhone 6 ដោយវានឹង មានអេក្រង់ទំហំ ៥អ៊ីង។
អ្នកវិភាគ បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញអេក្រង់ ទំហំធំជាងបច្ចុប្បន្ន (៤អ៊ីង) នៅឆ្នាំ ២០១៤ ជាមួយនឹង iPhone 6។ ស្រដៀងគ្នានេះផងដែរថា លោក Peter Misek អ្នកវិភាគមកពីស្ថាប័ន Jafferies បាននិយាយថា iPhone 6 នឹងមានអេក្រង់ទំហំ ៤.៨អ៊ីង។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Apple មិនបង្កើត iPhone ដែលមានអេក្រង់ ធំជាងនេះនោះទេ ព្រោះថាវាធ្វើឲ្យ អតិថិជនពិបាក កាន់ក្នុងដៃ នៅពេលប្រើប្រាស់៕

តុលាការ​យុត្ដិធម៌​អន្ដរជាតិ ពន្យា​ពេលការ​ប្រកាស​សាលក្រម​លើ​សំណុំ​រឿង ប្រាសាទ​ព្រះវិហារ​ទៅឆ្នាំ​ក្រោយ

បាងកក៖ តុលាការរយុត្ដិធម៌អន្ដរជាតិ ទីក្រុងឡាកអេ បានប្រកាសពន្យាពេល ប្រកាសសាលក្រម លើសំណុំរឿង ប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ដោយលើកទៅខែកុម្ភៈ ឆ្នាំ២០១៤វិញ ដោយហេតុផលថា តុលាការមួយនេះ ជាប់រវល់នឹងសំណុំរឿងផ្សេងៗជាច្រើនទៀត នេះបើយោងតាមការផ្សាយរបស់កាសែត The Nation ចេញផ្សាយនៅថ្ងៃនេះ។
តាមគម្រោងការណ៍ តុលាការយុត្ដិធម៌អន្ដរជាតិ នឹងត្រូវប្រកាសបកស្រាយសាលក្រម នៅខែតុលានេះ បន្ទាប់ពីបានបើកសវនាកា កាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១៣ កន្លងទៅ ពាក់ព័ន្ធនឹងសំណុំរឿង បណ្ដឹងរបស់កម្ពុជាឲ្យបកស្រាយសាលក្រម តាំងពីឆ្នាំ១៩៦២ ស្ដីពីជម្លោះជុំវិញប្រាសាទព្រះវិហារ ជាមួយនឹងប្រទេសថៃ៕

ជនសង្ស័យម្នាក់ ក្រោយឆក់ ទូរស័ព្ទដៃ IPHONE 4 បានសំរេច ប្រឈមនិង ចំណាត់ការ របស់តុលាការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រឈមនិងចំណាត់ការ របស់តុលាការ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនបានជាក់ស្តែង ខណៈដែលជនសង្ស័យ បានធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ IPHONE4 បានសំរេចពីសិស្សសាលាម្នាក់ ។
មន្ត្រីនគរបាលខណ្ឌទួលគោក បាននិយាយថា អំពើឆក់យកទូរសព្ទ័ដៃខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោងប្រហែល ១និង៤០នាទីនៅ ចំណុចមុខផ្ទះលេខ១៣៥E0 ផ្លូវលេខ១៣២ ក្រុមទី៣ ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យម្នាក់នេះត្រូវបាន សមត្ថកិច្ច ប្រាប់ថាឈ្មោះ សោម ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១៣៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លី សុភា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីដដែលបានបន្តរថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះ ឈ្មោះ លី សុភា និង មិត្តភក្តិម្នាក់ ឈ្មោះមាន រិទ្ទរតនៈ បានដើរចេញពីរៀនគួរ ពេលដើរមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានលើកទូរស័ព្ទដើម្បី និយាយ ស្រាប់តែជនសង្ស័យម្នាក់ធ្វើ សកម្មភាពលួចឆក់ទូរស័ព្ទដៃ ម៉ាក IPHONE4 ពណ៌ស របស់ក្មេង ប្រុសរងគ្រោះ ហើយរត់គេចខ្លួនតែម្តង។
ក្នុងស្ថានភាពនោះជនរងគ្រោះ ក៏បានស្រែកឆោឡោថាចោរៗ និងបានដេញតាមចាប់ ជនសង្ស័យពីក្រោយ ហើយពេលដេញនិងស្រែក ឆោឡោនោះក៏បានជួបកម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី១ ដែល កំពុងល្បាតការពារ សុវត្ថិភាពនៅក្នុងមូលដ្ឋានទើបធ្វើអន្តរាគមន៍ដោយឃាត់ខ្លួន ជនសង្ស័យ ម្នាក់នេះ បានជាក់ស្តែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និង ត្រៀមកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕