បន្ទាយមានជ័យ ៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្ត បាត់ដំបង ត្រូវបានទឹកជន់លិច និងហូរកាត់ជាច្រើនកន្លែង កន្លែងខ្លះរាក់ និងកន្លែងខ្លះទៀតជ្រៅ បាន និង កំពុងបង្កផលលំបាកសម្រាប់អ្នកធ្វើដំណើរផងដែរ ។
បើតាមក្រុមអ្នកសារព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលកំពុងចុះយកព័ត៌មាន និងផ្តិតយករូប ភាពជំនន់ ទឹកភ្លៀងតាមបណ្តាខេត្តកំពុងរងការលិចលង់នេះ បានឲ្យដឹងថា រហូតដល់ថ្ងៃទី១២ ខែតុលា ទឹកជំនន់ ដែលមួយ ផ្នែកជនលិចមកពីប្រទេសថៃ និងមួយផ្នែកទៀត បណ្តាលមកពីទឹកភ្លៀង ធ្លាក់ពីតំបន់ ភ្នំនោះ នៅតែបន្តលិចលង់ លំនៅដ្ឋាន ផលដំណាំប្រជាពលរដ្ឋជាច្រើន ។
ទឹកជំនន់នេះ ក៏បាន និងកំពុងជន់លិចផ្លូវជាតិលេខ៥ផងដែរ ចាប់តាំងពីក្រុងសេរីសោភ័ណ ខេត្តបន្ទាយ មានជ័យ ឆ្ពោះមកខេត្តបាត់ដំបង ដោយកន្លែងខ្លះរាក់ និងកន្លែងខ្លះទៀត មានជម្រៅរហូដល់ជិតកន្លះម៉ែត្រ បង្កជាផល លំបាកសម្រាប់ការធ្វើដំណើរ។ តែទោះជាយ៉ាងណា នៅកន្លែងដែលទឹកលិចជ្រៅនោះ គេ សង្កេត ឃើញមន្រ្តីនគរ បាលចរាចរណ៍ និងប្រជាពលរដ្ឋចាំជួយធ្វើចរាចរណ៍ផងដែរ ។
បើតាមមន្រ្តីនគរបាលចរាចរណ៍ បានថ្លែងឲ្យដឹងថា ជំនន់ទឹកភ្លៀង ដែលបង្កការបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរ ដល់ប្រជា ពលរដ្ឋនេះ កំពុងតែស្រកជាបណ្តើរៗទៅវិញហើយ ហើយវាអាចនឹងស្រកអស់នៅអំឡុង ពេល ប៉ុន្មានថ្ងៃខាងមុខនេះ។
បើតាម លោក ញឹម វណ្ណដា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានថ្លែងឱ្យ ដឹងថា គិតត្រឹមរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៣ ទឹកជំនន់ដែលកំពុងវាយលុក ២០រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា បានសម្លាប់ប្រជាពលរដ្ឋកើនឡើង ១០៤នាក់ ប៉ះពាល់ប្រជាពលរដ្ឋ ១,៥លាននាក់ ប៉ះ ពាក់ផលដំណាំ ២សែន ២៥ម៉ឺនហិកតា ប៉ះពាល់ផ្លូវលំ ២៩០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ និងផ្លូវជាតិ ១០៥ គីឡូម៉ែត្រ ប៉ះពាល់មណ្ឌលសុខ ភាព ៥០កន្លែង វត្ដអារាម ៧៦០កន្លែង សាលារៀន ១.២២០ខ្នង និងផ្ទះ ប្រជាពលរដ្ឋ ១២ម៉ឺន៣ពាន់ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង ១០០ខ្នង។ តែទោះជាយ៉ាងណា ទឹកជំនន់ក៏ បាននិងកំពុងតែថមថយទៅវិញហើយផងដែរ ៕
0 comments:
Post a Comment