ភ្នំពេញ៖ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការ UNESCO បានឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ជាទិវាក្មេងស្រីអន្តរជាតិ ជាថ្ងៃដែលលើកកម្ពស់សិទ្ធិក្មេងស្រី និងរក្សាសិទ្ធិរវាងក្មេងស្រី និងក្មេងប្រុសពីការរើសអើង និងការប្រឆាំង ការរំលោភកេងប្រវ័ញ្ច លើក្មេងស្រីនៅទូទាំង ពិភពលោក។
ដោយឡែកសម្រាប់កម្ពុជា ទិវានេះក៏បានប្រព្រឹត្តទៅ ដោយមានយុទ្ធនាការចាក់បញ្ចាំង ខ្សែ ភាពយន្ត Hollywood ដែលបង្កប់អត្ថន័យអប់រំ ពីការលើកកម្ពស់ និងលើកទឹកចិត្តដល់ក្មេងស្រី ពីការទទួលបានសិទ្ធិស្មើភាពគ្នា ក្នុងការរៀនសូត្រដូចក្មេងប្រុសដែរ។
ខ្សែភាពយន្តនេះ ត្រូវបានដាក់បញ្ចាំងនៅរោងកុន Platinum Cineplexin ក្នុងរាជធានីភ្នំពេញ ដោយមានបទបង្ហាញ ពីមន្រ្តីក្រសួងកិច្ចការនារី អង្គការអន្តរជាតិផ្សេងៗ និងអង្គការដៃគូជាតិ ជាច្រើនទៀត ក្នុងយុទ្ធនាការចាក់បញ្ចាំងខ្សែភាពយន្តនេះ។ ខ្សែភាពយន្តអប់រំមួយនេះ ក៏បាន ដាក់បញ្ចាំងនៅ Meta House និងមានការដាក់បញ្ចាំងជាថ្មីម្តង ទៀតនៅថ្ងៃទី៥ ខែវិច្ឆិកា នៅរោង ភាពយន្ត Platinum Cineplex ។
មន្រ្តីអង្គការ UNESCO បានថ្លែងឲ្យដឹងថា វាជាយុទ្ធនាការមួយ ដើម្បីអប់រំក្នុងការបញ្ចៀស ប្រើ ប្រាស់អំពើហិង្សា លើក្មេងស្រីនៅកម្ពុជា ក៏ដូចនៅជាលើពិភពលោក។
នៅក្នុងខ្សែភាពយន្តនោះ បានរៀបរាប់ពីជីវិតក្មេងស្រីម្នាក់ ដែលរស់នៅក្នុងសំណង់ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដែលនាងជាក្មេងកំព្រា និងត្រូវរើសសំរាម ដើម្បីចិញ្ចឹមជីវិត។ ប៉ុន្តែជីវិត របស់នាងបានប្រែក្លាយ បន្ទាប់ពីបានចូលសាលារៀន និងជាសិក្សពូកែម្នាក់ក្នុងថ្នាក់។
នាងបានបញ្ចប់សិក្សា ថ្នាក់វិទ្យាល័យ និងបន្តការនៅសាកលវិទ្យាល័យ។ នាងបាននិយាយថា “ ការសិក្សាជាទ្រព្យសម្បត្តិ សូមមេត្តាកុំបោះបង់ការសិក្សា ជួយខ្លួនឯងសិន ទើបយើងអាច ជួយអ្នកដទៃបាន បំណងប្រាថ្នាខ្ញុំ គឺថា ស្រ្តី និងក្មេងស្រី ដែលរស់នៅខុសគ្នា នឹងយល់ពី ស្ថានភាពនាង ដើម្បីកុំឲ្យអស់សង្ឃឹមក្នុងជីវិត ត្រូវតស៊ូដើម្បីអនាគត របស់យើងទាំងអស់គ្នា”។
លោកស្រី Anne Lemaistre មន្រ្តីតំណាងឲ្យ UNESCO បាននិយាយថា ជីវិតពិតរបស់សុខា នឹង ធ្វើស្រ្តី និងក្មេងស្រី យល់ពីតម្លៃរបស់ខ្លួន កុំបោះបង់ការសិក្សាជាដើម៕
0 comments:
Post a Comment