Blogger Templates Apple កាត់បន្ថយ​ការផលិត​ iPhone 5C ពាក់​កណ្ដាល​ ដោយ​គ្មាន​មូលហេតុ ~ Khmer- News For You

Friday, October 11, 2013

Apple កាត់បន្ថយ​ការផលិត​ iPhone 5C ពាក់​កណ្ដាល​ ដោយ​គ្មាន​មូលហេតុ

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់ iPhone 5C និង iPhone 5S ជាផ្លូវការ ហើយក្រោយពីដាក់លក់ បានមួយសប្ដាហ៍ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួនលក់ iPhone ថ្មីបានចំនួន ៩លានគ្រឿង។
ដោយឡែកនៅពេលនេះ មានសេចក្ដីរាយការណ៍ថ្មី បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានធ្វើការកាត់បន្ថយ ការផលិត iPhone 5C ដោយសារតែ តម្រូវការ iPhone 5C មិនពេញនិយម។
សារព័ត៌មាន Tech Spot បានចុះផ្សាយថា ក្រុមហ៊ុន Apple បានកាត់បន្ថយការផលិត iPhone 5C ពី ៣០០.០០០គ្រឿង មកនៅត្រឹម ១៥០.០០០គ្រឿង។ ប្រភពដដែលមិនបាន បញ្ជាក់អ្វីច្រើនោះទេ គ្រាន់តែដឹងថា ប្រហែលមកពី iPhone 5C មិនសូវពេញនិយម និងមានតម្រូវការតិច។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple នឹងចេញលក់ iPhone ថ្មីនៅលើទីផ្សារ ៣៥ប្រទេសបន្ថែម ទៀតនៅខែក្រោយ៕

0 comments:

Post a Comment