ក្រុមហ៊ុន Apple ទើបតែបង្ហាញ និងដាក់លក់ iPhone 5S និង iPhone 5C កាលពីខែមុន ដោយឡែកនៅពេលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា iPhone 6 អាចមានអេក្រង់ទំហំ ៥អ៊ីង។
លោក Brian White អ្នកវិភាគដ៏ជំនាញម្នាក់ មកពីស្ថាប័ន Cantor Fitzgerald បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងធ្វើការកែ ទម្រង់ទៅលើ អេក្រង់សម្រាប់iPhone ជាពិសេសគឺ iPhone 6 ដោយវានឹង មានអេក្រង់ទំហំ ៥អ៊ីង។
អ្នកវិភាគ បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញអេក្រង់ ទំហំធំជាងបច្ចុប្បន្ន (៤អ៊ីង) នៅឆ្នាំ ២០១៤ ជាមួយនឹង iPhone 6។ ស្រដៀងគ្នានេះផងដែរថា លោក Peter Misek អ្នកវិភាគមកពីស្ថាប័ន Jafferies បាននិយាយថា iPhone 6 នឹងមានអេក្រង់ទំហំ ៤.៨អ៊ីង។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយថា Apple មិនបង្កើត iPhone ដែលមានអេក្រង់ ធំជាងនេះនោះទេ ព្រោះថាវាធ្វើឲ្យ អតិថិជនពិបាក កាន់ក្នុងដៃ នៅពេលប្រើប្រាស់៕
0 comments:
Post a Comment