Blogger Templates November 2013 ~ Khmer- News For You

នេះគឺជាការធ្វើសិក្ខាសិលានៅក្រុងកែប..

ការសិក្ខាសិលាគឺធ្វើអោយយើងយល់ដឹងអំពីអ្នកការសែត។

ជីវិតកុមារនិងការអប់រំកុមារដុនបូស្កូ

ដុនដូស្កូគឺជាសាលាដែលជួយបង្ហាត់បង្រៀនកុមារអោយដើរផ្លូវល្អ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានធ្វើការប្រលងដើម្បីទទួលសិស្សក្រីក្រ

ជីវិតនៃការដើរកំសាន្ត

ជីវិតនៃការដើរកំសាន្តគឺធ្វើខ្លួនអោយសម្បាយដើម្បីអនាគត់

Monday, November 18, 2013

យានដ្ឋាន មហាលាភ បើក​សម្ពោធ​ជា​ផ្លូវការ

ភ្នំពេញ៖ យានដ្ឋាន មហាលាភ ដែលជាយានដ្ឋានជួសជុលធំជាងគេ ក្នុងរាជធានីភ្នំពេញ បានចាប់សម្ពោធ ជាផ្លូវការហើយ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ ដោយអញ្ជើញចូលរូមកាត់ខ្សែបូ ពីលោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ។
លោក ជា ដាវុធ អ្នកគ្រប់គ្រងយានដ្ឋានមហាលាភ បានប្រសាសន៍ថា យានដ្ឋានមហាលាភនេះ ចាប់ផ្តើម អាជីវកម្មតាំងពីឆ្នាំ ២០០៩ ដែលបានការគាំទ្រ និងទទួលស្គាល់ពី អតិថិជនយ៉ាងច្រើន ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត មួយចំនួនទៀត។ យានដ្ឋានមហាលាភ មានផ្តល់សេវាជាច្រើន ដូចជា ជួសជុលរថយន្ត តោន បាញ់ថ្នាក់រថយន្ត និងប៉ាណូពាណិជ្ជកម្ម ជាពិសេសប្តូរប្រព័ន្ធហ្គាស។
លោកបានបន្តថា ថ្មីៗនេះ យានដ្ឋានមហាលាភ បានសហការជាមួយ ក្រុមហ៊ុន AC មកពីប្រទេសថៃ ដែលជាក្រុមហ៊ុនមាន កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការប្តូរប្រព័ន្ធហ្គាស នៅប្រទេសថៃ។ ក្រុមហ៊ុន AC ជាក្រុមហ៊ុន ដែលនាំយកមកនូវបច្ចេកវិទ្យា និងផលិតផលទំនើបៗ មកពីសហគមអឺរ៉ុប ដែលជួយកាត់បន្ថយការ ចំណាយរហូតដល់ ៥០ ភាគរយ បើធៀបនឹងការ ប្រើសាំងមកហ្គាសនេះ ៕

ឃើញសពអណ្ដែតទឹក ក្នុងដីរបស់ខ្លួន មេប៉ុស្ដិ៍សង្កាត់និរោធ ឱ្យគេអូស​ ទម្លាក់ទៅក្រោម (មានវិដេអូ)

នំពេញ ៖ ដោយមិនចង់ចំណាយលុយ កាក់ និងខាតពេលវេលា ដើម្បីស្រង់សព មនុស្សម្នាក់ ដែលស្លាប់អណ្ដែតទឹកក្នុងទឹក ដីរបស់ខ្លួន នាយនគរបាលប៉ុស្ដិ៍និរោធ ខណ្ឌ  មានជ័យ លោក ឃឹម សារ៉ាវង្ស បានឱ្យអ្នក ចិញ្ចឹមត្រីក្នុងបែរជួយអូសសពជនរងគ្រោះ ឱ្យហូរតាមទន្លេ បាសាក់ទៅក្រោម ចូលទៅ ក្នុងទឹកដីសង្កាត់ផ្សេង នោះនឹងគ្មានការទទួល ខុសត្រូវរបស់លោកឡើយ ។
ប្រភពព័ត៌មានពីអ្នកធ្វើការ នៅកន្លែង បែរត្រីបាននិយាយថា កាលពីវេលាម៉ោង ប្រមាណ១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ពួកគេបានឃើញសពបុរសម្នាក់ ស្លៀកខោខូវប៊ូយ ពណ៌ខៀវ ពាក់អាវ ឆ្នូត ស និងពាក់ខ្សែក្រវ៉ាត់ពណ៌លឿង អាយុ ជាង ៣០ឆ្នាំ អណ្ដែត ក្នុងទឹកទន្លេ នៅភូមិ កោះនរា សង្កាត់និរោធ ខណ្ឌមានជ័យ មិន ដឹងថា ហូរធ្លាក់មកពីខាងណានោះឡើយ ។
ក្រោយប្រទះឃើញ សពជនរងគ្រោះ អណ្ដែតក្នុងទឹកទន្លេខាងលើនេះ ប្រជាពល រដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្រង់យកសពជនរងគ្រោះ មកលើ គោក ហើយធ្វើការស្រាវជ្រាវស្វែងរកសាច់ ញាតិដើម្បីមកទទួលយកសព ទៅធ្វើបុណ្យ តាមប្រពៃណី ។
ប៉ុន្ដែ អ្វីដែលធ្វើឱ្យហួស ចិត្ដជាទីបំផុតនោះ សមត្ថកិច្ចមូលដ្ឋានបែរ ជាមិនបានមកអូសសពដាក់ទៅលើគោក ផ្ទុយទៅវិញ នាយនគរបាលប៉ុស្ដិ៍សង្កាត់ និរោធ បានប្រាប់ឱ្យកម្មករនៅបែរត្រីជួយ អូសសពជនរងគ្រោះនោះ យកមកដាក់ កណ្ដាលទន្លេបាសាក់ ឱ្យអណ្ដែតទៅក្រោម ផុតពីទឹកដីរបស់ខ្លួនទៅវិញ ដោយសារតែ នាយនគរបាលប៉ុស្ដិ៍រូបនេះ មិនចង់ចំណាយ លុយ និងមិនចង់ចំណាយពេលវេលាឥត ប្រយោជន៍ ទៅស្រង់ខ្មោចចេញពីទឹក ។
ប្រភពព័ត៌មានបានបន្ដថា សពជនរង គ្រោះ បានហូរទៅក្រោមតាមដងទន្លេ បាសាក់ ឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មី-ចាស់ ទៅដល់សង្កាត់ចាក់អង្រែលើ ចាក់អង្រែ ក្រោមបាត់ទៅហើយ ។ យ៉ាងណាក៏ដោយ មិនមានព័ត៌មានជាក់លាក់ បញ្ជាក់ពីអត្ដ សញ្ញាណជនរងគ្រោះ ទីលំនៅ និងមូលហេតុ នៃការស្លាប់នោះទេ ដោយសារតែសមត្ថ កិច្ចប៉ុស្ដិ៍និរោធ បែរជាមិនទទួលខុសត្រូវ ចំពោះសពជនរងគ្រោះនេះទៅវិញ ។
ជាមួយគ្នានេះ កាលពីយប់ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ មានសេចក្ដីរាយការណ៍ ថា មានករណីលោតសម្លាប់ខ្លួនពីលោកស្ពាន ជ្រោយចង្វារ ប៉ុន្ដែ សេចក្ដីរាយការណ៍ខាង លើបានបញ្ជាក់ថា ជនរងគ្រោះជាមនុស្ស ស្រី អាយុជាង ២០ឆ្នាំ ដូច្នេះសពជនរង គ្រោះ ដែលគេប្រទះឃើញ អណ្ដែត ទឹកខាង លើនេះ មិនដឹងច្បាស់ថា ជាជនរងគ្រោះ លោតសម្លាប់ពីលើស្ពានជ្រោយចង្វារនោះ ឡើយ ព្រោះសពជាមនុស្សប្រុស រីឯជនរង គ្រោះ ដែលលោតទឹកពីលើស្ពានជ្រោយ ចង្វារ ត្រូវបានគេបញ្ជាក់ថា ជាមនុស្សស្រី ៕

អាម៉េរិក៖ ស្លាប់២ដោយសារ ធ្លាក់យន្តហោះ នៅក្នុងរដ្ឋតិចសាស់

ហោស្តុន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ រាយការណ៍ នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ថា យន្តហោះធុនតូច មួយគ្រឿង បានធ្លាក់កាល ពីយប់ថ្ងៃអាទិត្យ នាអាកាសយានក្នុង ស្រុកនៅរដ្ឋតិចសាស់ ដែលបណ្តាលឱ្យ មនុស្សពីរនាក់ស្លាប់។
ក្រុមអ្នកពន្លត់អគ្គិភ័យ បានសំរុកទៅកាន់អាកាស យានដ្ឋាន David Wayne Hooks Memoria បន្ទាប់ពីគេទទូល បាន ព័ត៌មានឱ្យសង្រ្គោះបន្ទាន់។
អ្នកបើកបរម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ជនរងគ្រោះ ត្រូវបានគេបញ្ជាក់ អត្តសញ្ញាណថា ម្នាក់ជាសិស្ស និងម្ចាស់ជាគ្រូបង្វឹក។ វាជាប្រភេទ យន្តហោះម៉ាស៊ីនមួយ ម៉ូដែល Cessna 152 ៕
Photo by DAP-News

ចំនួនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា ភ្នំបូកគោ មានការថយចុះ នៅឆ្នាំនេះ

កំពត៖ ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលទៅទស្សនា ភ្នំបូកគោ នៅឆ្នាំនេះ មានជិត ២ម៉ឺននាក់ ដែលចំនួននេះថយចុះច្រើន បើប្រៀបធៀបកាល ពីឆ្នាំកន្លងទៅ ដោយសារតែបញ្ហាមួយចំនួនដូចជា បញ្ហាទឹកជំនន់ និងផ្លូវដែលត្រូវ ធ្វើដំណើរទៅនោះ មិនទាន់ត្រូវបាន ជួសជុលរួចរាល់ ។
លោក គឹម ធុណា មន្រ្តីនគរបាល ទេសចរណ៍ នៅលើភ្នំបូកគោ បានឲ្យដឹងថា ក្នុងរយៈ ពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ១៩.៣៣០ នាក់ ភ្ញៀវទេសចរ អន្តរជាតិ ១.១៣០នាក់ មានរថយន្តចំនួន ១.៧៧២គ្រឿង និងម៉ូតូ ៩៧៦គ្រឿង។
លោកបានបន្តទៀតថា សម្រាប់ឆ្នាំនេះ មានភ្ញៀវ មកលេងកំសាន្ត តិចជាងឆ្នាំកន្លងទៅ ឆ្ងាយ ពោលកាលពីឆ្នាំកន្លង ទៅគ្រាន់តែ រយៈពេល ២ថ្ងៃ មានរថយន្ត ជិត៤ពាន់គ្រឿង។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា មូលហេតុ ដែលនាំ មានការថយចុះ របស់ភ្ញៀវមកលេង កំសាន្តនាឆ្នាំនេះ អាចបណ្តាល មកពីស្ថានភាព ទឹកជំនន់ និងផ្លូវជាតិលេខ ៣១-៣៣ ស្ថិតនៅក្នុងការ ជួសជុល។ យ៉ាងណាក៏ដោយ សម្រាប់រយៈ ពេល៣ថ្ងៃនេះ ពុំមានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង នោះទេ។
នៅថ្ងៃបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រហូតមកដល់ថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ក៏មានភ្ញៀវ ទេសចរទាំងជាតិ និងអន្ដរជាតិ បាននាំគ្នា ទៅដើរលេងកំសាន្ដ នៅលើភ្នំបូកគោ ដោយសារតែ ពួកគេខ្លះ បានឈប់សម្រាក ពីថ្ងៃធ្វើការ ។
ដោយឡែក លោក សយ សុភាព អគ្គ នាយក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងលោកស្រី គង់ អំណត់ រួមជាមួយ សហការីមួយ ចំនួន នៅថ្ងៃទី១៨ ខែ វិច្ឆិកា នេះ ក៏បានធ្វើដំណើរកំសាន្ដទៅដើរ លេងនៅរមណីយដ្ឋាន ភ្នំបូកគោមួយ នេះផងដែរ ៕

សមត្ថកិច្ច គួររួមគ្នាដោះស្រាយ គ្រោះ ថ្នាក់ ចរាចរណ៍ ពេលចុះពីលើស្ពាន ព្រះ មុនីវង្ស

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ជាច្រើន ករណី បណ្ដាលឱ្យស្លាប់ និងរងរបួស ព្រម ទាំងខូចខាតរថយន្ដម៉ូតូ និងសួនច្បារដោយ សារតែរថយន្ដធុនធំ ពេលធ្វើដំណើរចុះពី លើស្ពានព្រះមុនីវង្សថ្មី ឆ្ពោះទៅតាមផ្លូវ ជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌ មានជ័យ តែងតែជ្រុលទៅបុកម៉ូតូ និង រថយន្ដដែលកំពុងធ្វើដំណើរនៅពីមុខ ។
គ្រោះថ្នាក់ចរាចរណ៍ ក្នុងរូបភាពដដែលៗ ខាងលើនេះ មិនទាន់មានវិធានការដោះ ស្រាយណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធក៏ដូច ជាអាជ្ញាធរនោះឡើយ ដូច្នេះបើសិនពុំមាន ដំណោះស្រាយនោះ ច្បាស់ជាទៅថ្ងៃខាង មុខទៀត បង្កជាគ្រោះមហន្ដរាយធ្ងន់ធ្ងរ ជាងនេះជាក់ជាមិនខានឡើយ ពីព្រោះប្រជា ពលរដ្ឋដែលរកស៊ីលក់ដូរ និងរថយន្ដឈ្នួល ឈប់ដាក់ម៉ូយ នៅខាងស្ដាំដៃផ្លូវជាតិលេខ ១ មានជាច្រើននាក់ បើរថយន្ដធុនធំណា មួយពេលចុះលើស្ពានព្រះមុនីវង្សថ្មី ហើយ ដាច់ហ្វ្រាំង ឬក៏ហ្វ្រាំងមិនស៊ីជ្រុលចង្កូតទៅ ខាងស្ដាំដៃនោះ ច្បាស់ជាផ្ដាច់ជីវិតមនុស្ស យ៉ាងច្រើនជាក់ជាមិនខានឡើយ ។
ប្រជាពលរដ្ឋជាច្រើន បានអំពាវនាវឱ្យ ថ្នាក់ដឹកនាំនគរបាល រាជធានីភ្នំពេញ ថ្នាក់ ដឹកនាំអាវុធហត្ថ ក៏ដូចជាអាជ្ញាធររាជធានី ភ្នំពេញ គួរជួបពិភាក្សាគ្នាគួរជួបពិភាក្សាគ្នា ដោះស្រាយបញ្ហានេះ តាមរូបភាពផ្សេងៗ ដែលអាចទៅរួច ជៀសវាងទុកបណ្ដែត បណ្ដោយ រហូតមកដល់ពេលនេះ និងតទៅ ថ្ងៃខាងមុខ ធ្វើឱ្យមានគ្រោះថ្នាក់កាន់តែធំ ជាងនេះក៏ថាបាន ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ដ្រីជាម្ដាយ និងកូនស្រីបាន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយ បន្សល់ទុកក្មេងប្រុស២នាក់ម្នាក់អាយុ ៣ឆ្នាំ និងម្នាក់ទៀតអាយុ ៤ឆ្នាំ ត្រូវជាចៅ និង កូនប្រុស បានរងរបួសធ្ងន់ដោយសារតែ រថយន្ដធុនធំម៉ាកហ៊ីយ៉ាន់ដាយ ដឹកទ្រុងមាន់ ពេលកំពុងចុះពីលើស្ពាន ព្រះមុនីវង្សថ្មីជ្រុល ចង្កូតទៅបុកពួកគេទាំង ៤នាក់ ពេលកំពុង ជិះម៉ូតូនៅពីខាងមុខ ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ដ បានប្រាប់សមត្ថកិច្ចក្រោយ ការចាប់ខ្លួនថា មកពីដាច់ហ្វ្រាំង ប៉ុន្ដែធាតុ ពិត នៅពេលសមត្ថកិច្ចឡើងទៅបើករថយន្ដ គឺហ្វ្រាំងអត់ដាច់នោះទេ នោះអាចបណ្ដាល មកពីអ្នកបើករថយន្ដ ភ័យ ឬក៏ស្ទើរភ្លើង ខណៈដែលឃើញមនុស្សច្រើនពេកនៅពី ខាងមុខ ។ នេះជាគ្រោះថ្នាក់ចរាចរណ៍ថ្មីចុង ក្រោយ ដែលបណ្ដាលឱ្យស្លាប់ និងរងរបួស ៤នាក់ ខណៈដែលគ្រោះថ្នាក់ក្នុងរូបភាព ដដែលៗនេះ បានកើតឡើងជាច្រើនដងមក ហើយ នៅចំណុចកើតហេតុខាងលើបង្កឡើង ដោយរថយន្ដធុនធំ ។ ដូច្នេះវាដល់ពេលវេលា សម្រាប់ឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ រកដំណោះស្រាយណាមួយ ឬក៏កំណត់រថយន្ដ ធុនធំដឹកទំនិញ បើកឆ្លងកាត់ស្ពានព្រះមុនី វង្ស ទាំងថ្មីទាំងចាស់ ជៀសវាងបង្កគ្រោះ ថ្នាក់បុកអ្នកដំណើរស្លាប់ និងរបួសយ៉ាង ដូច្នេះ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
អ្នកបើករថយន្តបង្ក ឈ្មោះ អោក ដារ៉ា
Photo by DAP-NEWS
Photo by DAP-NEWS

អាម៉េរិក៖ ខ្យល់ព្យុះគួច តូណាដូ សម្លាប់មនុស្ស យ៉ាងតិចណាស់ ៥នាក់

ញ៉ូវយ៉ក៖ កាសែតញូវយ៉កថែមស៍ រាយការណ៍ឱ្យដឹងថា ខ្យល់ព្យុះគួច តូណាដូ សម្លាប់មនុស្សយ៉ាងតិចណាស់ ៥នាក់ នៅក្នុងរដ្ឋអ៊ីលីណយស៍ សហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣។
បណ្តាមន្រ្តីនានា បានព្រមានពីកម្លាំងខ្យល់យ៉ាងខ្លាំងសន្ធាប់ ជាប្រភេទខ្យល់ព្យុះផ្តាច់ផ្តិលជីវិត នៅព្រឹកថ្ងៃអាទិត្យ និង បានតាមដានតូណាដូ ពេញមូយថ្ងៃ សម្រាប់តំបន់មួយចំនួនដូចជា អីលីណយស៍ ឥណ្ឌាណា អាយអូវ៉ា មីជីហ្គេ មីសូរី អូហៃយ៉ូ និងវីស្កូស៊ីន។
យ៉ាងណាក៏ដោយមនុស្សប្រាំនាក់ត្រូវគេរាយការណ៍ថា បានស្លាប់ នៅក្នុងរដ្ឋវ៉ាស៊ីនតោន អ៊ីលីណយស៍ ដែលទីក្រុងធំជាងគេត្រូវខ្យល់បោកលើ។
ខ្យល់គួចនេះ ក៏បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី នៅរដ្ឋជីហ្គាហ្គោ និងតំបន់ក្បែរខាង។ មនុស្សជាង៨៩.០០០នាក់ត្រូវគេរាយការណ៍ថា អត់ចរន្តចរន្តអគ្គិសនីប្រើប្រាស់ នៅភាគខាងជើងរដ្ឋ អ៊ីលីណយស៍៕

ផ្សារទំនើប វៀតណាមបិទ ទាំងដំណើរការ មិនដល់១ឆ្នាំ

ភ្នំពេញ៖ ផ្សារទំនើបវៀតណាម ដែលមានទីតាំងនៅទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវព្រះមុនីវង្ស បានបិទដំណើរការ បន្ទាប់ពីមានវត្តមាន នៅ ប្រទេសកម្ពុជាមិនដល់មួយឆ្នាំផងនោះ។ ការបិទនេះត្រូវបាន គេសង្ស័យថា មូលហេតុមកពីក្ស័យធន ខណៈម្ចាស់ផ្សារមិនបានបញ្ជាក់នោះទេ។
មជ្ឈដ្ឋានមហាជនជាច្រើន បាននិយាយថា ការបិទនេះ ក៏ព្រោះតែការដិតដាម ក្នុងសតិអារម្មណ៍ថា ផលិតផលរបស់វៀតណាម ជាផលិតផលមិន ល្អ ឆាប់ខូច ឬហៅម្យ៉ាងទៀតថា ជារបស់ «យ៉ា» និងខ្លះទៀត បានអះអាងថា ការលក់មិនដាច់នេះ ដោយសារបញ្ហាជាតិនិយម ទើបធ្វើពហិការ មិនប្រើប្រាស់ផលិតផលវៀតណាម។
ការបិទផ្សារទំនើបវៀតណាមនេះ បានធ្វើមានការចាប់អារម្មណ៍ផងដែរ ដល់អ្នកជំនួញក្នុងស្រុក ក៏ព្រោះតែវាបង្ហាញយ៉ាងច្បាស់ថា ផលិតផល ទាំងនោះ មិនអាចប្រកួតប្រជែង ជាមួយប្រទេសដទៃទៀតបាន ទើបបិទទ្វារ ទាំងដំណើរការមិនបានមួយឆ្នាំបែបនេះ។
ពាក់ព័ន្ធនឹងការបិទផ្សារទំនើបវៀតណាមនេះ មជ្ឈមណ្ឌលដើមអម្ពិល បានទំនាក់ទំនងសុំការបញ្ជាក់ពីលោក ម៉ែង ដែលគេស្គាល់ថា ជាម្ចាស់ផ្សារ ទំនើបវៀតណាម ដើម្បីសុំការបញ្ជាក់ តែត្រូវលោកបដិសេធ មិនអត្ថាធិប្បាយនោះទេ។
បើក្រឡេកមកមើល ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មកម្ពុជាវិញ បានឲ្យដឹងថា នៅឆ្នាំ២០១៣នេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចនឹងកើនដល់ ៣.៥០០ដុល្លារអាមេរិក ។ ក្នុងនោះកម្ពុជា នាំចូលវៀតណាម ត្រឹមតែប្រមាណ ៥០០ លានដុល្លារប៉ុណ្ណោះ ខណៈវៀតណាមនាំចូលកម្ពុជាវិញ មានដល់ទៅ ៣០០០ពាន់លានដុល្លារ ។ ជាងនេះរយៈពេល ៩ខែដើមឆ្នាំនេះ តួលេខ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់ប្រហែល ២.៦៩៨លានដុល្លារ សហរដ្ឋអាម៉េរិក ក្នុងនោះទំនិញនាំចូលពីប្រទេសវៀតណាម មកប្រទេសកម្ពុជា មានចំនួនទឹកប្រាក់ប្រហែល ២.២៩៤លានដុល្លារសហរដ្ឋអាម៉េរិក ហើយទំនិញនាំចេញពី ប្រទេសកម្ពុជា ទៅកាន់ប្រទេស វៀតណាម មានចំនួនទឹកប្រាក់ ៤០៣លានដុល្លារ សហរដ្ឋអាម៉េរិក។
តួលេខនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ហាក់មិនមែនដោយសារជាតិនិយមទេ ព្រោះទំហំពាណិជ្ជកម្មនៅដដែលបែបនេះ។ អ្នករកស៊ីខ្លះទៀត យល់ឃើញថា ការបិទផ្សារនេះ ដោយម្ចាស់ផ្សារខាងលើ ដាក់ឈ្មោះផ្សារអត់ហុងស៊ុយ។ ដាក់ថា «ផ្សារទំនើបវៀតណាម» គឺអត់ហុងស៊ុយតែម្តង ពោលគឺបញ្ជាក់ថា លក់ទំនិញរបស់វៀតណាម ដែលផ្នត់គំនិតរបស់ខ្មែរថា ជាផលិតផលអន់លេខ១ ហើយថា ត្រូវហុងស៊ុយតែសម្រាប់ភ្ញៀវ វៀតណាមខ្លួនឯងប៉ុណ្ណោះ។
អ្នករកស៊ីខាងលើ បានឧទាហណ៍ថា ផ្សារទំនើបដែលបើកយ៉ាងច្រើន ដំណាលគ្នានឹងផ្សារទំនើបវៀតណាមនេះ ហើយគេដំណើរការយ៉ាងល្អ រីកចម្រើន ទាស់ខុសអីតែផ្សារទំនើបវៀតណាម បិទជាស្ថាពរបែបនេះ។ នេះមិនមកពីខុសហុងស៊ុយឈ្មោះទេឬ តែយ៉ាងការគិតខាងលើនេះ គ្រាន់តែជាការវិភាគក្រៅផ្លូវការប៉ុណ្ណោះ ទាល់តែម្ចាស់ ទើបអាចបញ្ជាក់ច្បាស់លាស់បាន៕

បុរសជនជាតិរុស្ស៊ីម្នាក់ ខ្យល់គរស្លាប់អណ្តែត ទឹកសមុទ្រនៅឆ្នេរហាវ៉ៃ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ សពបុរសជនជាតិរុស្ស៊ីម្នាក់ ត្រូវបាន អ្នកនេសាទប្រទះឃើញអណ្តែតទឹកនៅ ឆ្នេរសមុទ្រហាវ៉ៃ ក្រោយបុរី អាម៉ារីយ៉ូ (សំណង់ជប៉ុន) ស្ថិតក្នុងក្រុម៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ នាម៉ោង២ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣។ ជាមួយនិងការប្រទះឃើញសពនេះ សមត្ថកិច្ចក៏បានអះអាងថា ជនរង គ្រោះស្លាប់ដោយសារខ្យល់គរ។
លោកវរសេនីយ៍ឯក កុល ផាលី ស្នងការង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹង ជនរងគ្រោះមានឈ្មោះ VYGLAZOV MAXIM អាយុ ៤៩ឆ្នាំ ជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ 7169732 40 ចុះថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១១ ផុតកំណត់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋិការលេខ EI 00591490  ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៤ ចូលមកតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសជនជាតិរុស្ស៊ីនេះ ចូលចិត្តហូបសុរាជារៀងរាល់ថ្ងៃ មិនដែល លោះថ្ងៃណាទេ ហើយកាលពីថ្ងៃត្រង់ ថ្ងៃដដែលនេះគេបានឃើញរួបគាត់និងមិត្តភក្តិរបស់គាត់ចំនួន៣នាក់ទៀតដែលជាជនជាតិរុស្ស៊ី ដូចគ្នាបានធ្វើដំណើរតាមរថយន្តមួយគ្រឿង មកឈប់នៅអតីតកំពង់ផែរ AIR PORT ដែល មានថៅកែជនជាតិរុស្ស៊ីដូចគ្នា រួចក៏នាំគ្នាដើរកំសាន្ត និងហែលទឹកលេងធម្មតា ។
លុះមួយសន្ទុះក្រោយមកក៏ឮដំណឹងតាមរយៈអ្នកនេសាទថា បុរសរងគ្រោះខាងលើ បានស្លាប់អណ្តែតទឹកមកឆ្នេរ ហាវ៉ៃ ដែលមានចំងាយពីកន្លែងចតរថយន្តប្រវែងប្រហែល ២០០ម៉ែត្រ ឮដូចនោះមិត្តភក្កិជនរងគ្រោះ ក៏នាំគ្នាមក មើលជនរងគ្រោះតែម្តង ។
គេមិនអាចសាកសួរអ្វីពីប្រពន្ធរបស់ជនរងគ្រោះបាននៅឡើយទេ ក្រោយកើតហេតុ ព្រោះប្រពន្ធជនរងគ្រោះ ដែលជាជាតិរុស្ស៊ីដែរនោះ មិនចេះភាសាអង់គ្លេស។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិយកទៅរក្សា ទុកនៅវត្តឥញ្ញាណ ហៅវត្តក្រោម រង់ចាំទាក់ទងទៅស្ថានទូតបញ្ជូនសពទៅប្រទេសកំណើតវិញ៕

Sunday, November 17, 2013

នាយក​រដ្ឋ​មន្ត្រី​​ក្រិក​​បង្ខំចិត្ត​​បើក​ទូរ​ទស្សន៍​​រដ្ឋ​ ERT ឡើង​វិញ​​

ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៣:០៦
ក្នុង​បន្ទប់​​ផ្សាយ​របស់​ទូរ​ទស្សន៍​​ ​ERT ​
គេហទំព័របរទេស
ក្នុង​បន្ទប់​​ផ្សាយ​របស់​ទូរ​ទស្សន៍​​ ​ERT ​



​រដ្ឋា​ភិបាល​​ក្រិក​ត្រូវ​បង្ខំ​ចិត្ត​​​បើក ​​ឡើង​វិញ​​ជា​បណ្តោះ​អាសន្ន​​​នូវ​វិទ្យុ​​-​ទូរទស្សន៍​​​រដ្ឋ​​ ERT រហូត​ដល់​​មាន​ការ​កែ​ប្រែ​​​រចនា​​សម្ព័ន្ធ​​ថ្មី​​​ ក្រោយ​ពី​ការ​​សម្រេច​​របស់​​ក្រុម​​ប្រឹក្សា​​​រដ្ឋ​កាល​ពី​​ថ្ងៃ​ទី​​១៧ មិថុនា ។នាយក​រដ្ឋ​មន្ត្រី​​ក្រិក​​ លោក​អាន​តូ​​នីសសា​ម៉ា​រ៉ាស់ ​ដែល​បាន​​បញ្ជា​ឱ្យ​បិទ​​ទូរ​ទស្សន៍​​ ​ERT កាល​ពី​​​​ថ្ងៃ​ទី​​១១ មិថុនា​កន្លង​មក​នេះ បាន​​​​ប្រាប់​ដល់​​បណ្តា​ដៃ​គូ​​ក្នុង​រដ្ឋា​ភិបាល​​ចម្រុះ​​​​ពី​ការ​លុប​ ចោល​​ការ​សម្រេច​​ចិត្ត​របស់​​លោក​ដែល​​ទទួល​ការ​​រិះ​គន់​យ៉ាង​ខ្លាំង​​នៅ​ ក្រិក​​ និង​នៅ​​ឯ​បរទេស​​វិញ ប៉ុន្មាន​​នាទី​​មុន​ការ​​ប្រកាស​ពី​​ការ​វិនិច្ឆ័យ​​របស់​​ក្រុម​ប្រឹក្សា​ ​រដ្ឋ ។
បណ្តា​​សម្ព័ន្ធ​មិត្ត​ក្នុង​​រដ្ឋា​ភិបាល​ចម្រុះ​​ របស់​លោក​​សាម៉ា​រ៉ាស់​​ ធ្លាប់​បាន​​​ព្រមាន​​ពី​ការ​​ផ្ទុះ​បែក​​រដ្ឋា​ភិបាល​​ចម្រុះ​​នេះ និង​​ពី​លទ្ធ​ភាព​​នៃ​ការ​​បោះ​ឆ្នោត​​មុ​ន​​កាល​​កំណត់​​ជាយថា​ហេតុ​​មួយ​ ប្រសិន​បើ​​នាយក​រដ្ឋ​មន្ត្រី​​រូប​នោះ​​នៅ​តែ​​រក្សា​ទុក​​ការ​សម្រេច​ ចិត្ត​​របស់​លោក​​​បិទ​ទូរ​ទស្សន៍ និង​វិទ្យុ​​រដ្ឋ​ជាមួយ​​គន្លឹះ​​ដក​និយោជិត​​ចេញ​​ប្រមាណ​ជា​២.៧០០​នាក់ ។
ការ​សម្រេច​​​ចិត្ត​របស់​ក្រុម​​ប្រឹក្សា​​រដ្ឋ​ក្រិក ​​ឱ្យ​បើក​​ទូរ​ទស្សន៍ និង​វិទ្យុ​​រដ្ឋ​ឡើង​វិញ​​តាម​ការ​​ប្តឹង​​តវ៉ា​​របស់​បណ្តា​​និយោជិត​​ ញ៉ាំង​​ឱ្យ​មនុស្ស​​ជាច្រើន​​ពាន់​នាក់​​​ដែល​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​​ បាតុ​កម្ម​​តវ៉ា​​រយៈ​ពេល​​៧​ថ្ងៃ​​​ជាប់ៗ​គ្នា​​នៅ​មុខ​ទីស្នាក់​ការ​របស់​ ​ ​ERT ស្ថិត​នៅ​​ជាយ​ក្រុង​​អាថែន​ ភាគ​ខាង​ជើង​​​​ នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ​​យ៉ាង​កង​រំពង ៕

Sunday, November 3, 2013

ចាប់រថយន្ត ឡង់រ៉ូវែ ពាក់ស្លាកលេខ ខ.ម ដឹកឈើគ្រញូង តែសមត្ថកិច្ច យកឈើលាក់ទុកអស់ជាច្រើនដុំ

កំពង់ធំ៖ មានភាពមិន ប្រក្រតីមួយបាន កើតឡើងក្រោយពី ការបង្ក្រាបរថយន្ត ឡង់រ៉ូវែពាក់ស្លាកលេខ ខ.ម មួយគ្រឿង តែក្រោយការស្ទាក់ចាប់ រថយន្តខាងលើនេះ ឈើគ្រញូងជាច្រើនដុំ នៅលើរថយន្ត និងនៅទីស្នាក់ការអាវុធហត្ថ ស្រុកសន្ទុក សល់តែ៨ដុំប៉ុណ្ណោះ នេះដោយសារ តែកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថ ស្រុកសន្ទុក កម្លាំង នគរបាលមូលដ្ឋាន និងមន្រ្តីរដ្ឋបាលព្រៃឈើប្រចាំ នៅស្រុកសន្ទុក នាំគ្នាលួចដឹកជញ្ជូនឈើទាំងនោះ ចេញយកទៅលាក់ទុកអស់ ។
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រតិបត្តិការចាប់ រថយន្តឡង់រ៉ូវែពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-9980 បានកើតឡើង នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅស្រុកសន្ទុក តាមផ្លូវជាតិលេខ៦។ សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយពីចាប់បានរថយន្តទាំងនេះ គេឃើញមានឈើគ្រញូងជាច្រើនដុំ ជាហេតុនាំឲ្យសមត្ថកិច្ច ដែលចូលរួមបង្ក្រាបនោះ ស្រែកឃ្លាន និងខ្វា ក គ្រប់គ្នា ទើបឃុំឃិត លួចដឹកជញ្ជូនទៅលាក់ទុកដោយស្ងាត់ៗ ខ្លាចបែកការណ៍ ដល់ថ្នាក់លើ។
សេចក្តីរាយការណ៍ បានបន្តទៀតថា ដោយសារតែការចាប់ បានធ្លាយព័ត៌មានទើប គេបន្សល់ទុកឈើគ្រញូង ចំនួន៨ដុំ គឺនៅលើរថយន្ត២ដុំ និងយកទៅរក្សាទុក នៅទីបញ្ជាការដ្ឋាន អាវុធហត្ថស្រុកសន្ទុក៦ដុំ ដោយយកលេសថា ខ្លាចបាត់ តែតាមការពិត បានលួចអស់ទៅហើយនោះ។
បើតាមសេចក្តីរាយការណ៍ខាងលើនេះ កុំតែរថយន្តឡង់រ៉ូវែ បែកកង់ទៅមុខមិនរួច ទើបសមត្ថកិច្ច ចាប់បាន តែបើរថយន្ត មិនបែកកង់ច្បាស់ជា ធ្វើដំណើរដោយរលូនទៅមុខបាត់ហើយ៕