ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៣:០៦
រដ្ឋាភិបាលក្រិកត្រូវបង្ខំចិត្តបើក
ឡើងវិញជាបណ្តោះអាសន្ននូវវិទ្យុ-ទូរទស្សន៍រដ្ឋ ERT
រហូតដល់មានការកែប្រែរចនាសម្ព័ន្ធថ្មី
ក្រោយពីការសម្រេចរបស់ក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃទី១៧
មិថុនា ។នាយករដ្ឋមន្ត្រីក្រិក លោកអានតូនីសសាម៉ារ៉ាស់
ដែលបានបញ្ជាឱ្យបិទទូរទស្សន៍ ERT កាលពីថ្ងៃទី១១
មិថុនាកន្លងមកនេះ
បានប្រាប់ដល់បណ្តាដៃគូក្នុងរដ្ឋាភិបាលចម្រុះពីការលុប
ចោលការសម្រេចចិត្តរបស់លោកដែលទទួលការរិះគន់យ៉ាងខ្លាំងនៅ
ក្រិក និងនៅឯបរទេសវិញ
ប៉ុន្មាននាទីមុនការប្រកាសពីការវិនិច្ឆ័យរបស់ក្រុមប្រឹក្សា
រដ្ឋ ។
បណ្តាសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះ
របស់លោកសាម៉ារ៉ាស់
ធ្លាប់បានព្រមានពីការផ្ទុះបែករដ្ឋាភិបាលចម្រុះនេះ
និងពីលទ្ធភាពនៃការបោះឆ្នោតមុនកាលកំណត់ជាយថាហេតុមួយ
ប្រសិនបើនាយករដ្ឋមន្ត្រីរូបនោះនៅតែរក្សាទុកការសម្រេច
ចិត្តរបស់លោកបិទទូរទស្សន៍
និងវិទ្យុរដ្ឋជាមួយគន្លឹះដកនិយោជិតចេញប្រមាណជា២.៧០០នាក់ ។
ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋក្រិក
ឱ្យបើកទូរទស្សន៍
និងវិទ្យុរដ្ឋឡើងវិញតាមការប្តឹងតវ៉ារបស់បណ្តានិយោជិត
ញ៉ាំងឱ្យមនុស្សជាច្រើនពាន់នាក់ដែលប្រមូលផ្តុំគ្នាធ្វើ
បាតុកម្មតវ៉ារយៈពេល៧ថ្ងៃជាប់ៗគ្នានៅមុខទីស្នាក់ការរបស់
ERT ស្ថិតនៅជាយក្រុងអាថែន ភាគខាងជើង
នាំគ្នាទះដៃអបអរសាទរយ៉ាងកងរំពង ៕
0 comments:
Post a Comment